ពេលខ្លះ ខ្ញុំសង្ស័យថា ខ្លួនឯងជាមនុស្សស្រឡាញ់ភេទដូចគ្នា

យុវជនមួយចំនួន ធ្លាប់មានចម្ងល់ចំពោះទំនាក់ទំនងភេទរបស់ខ្លួនផ្ទាល់ ថា តើ​ហេតុអ្វី​មិនទាន់មានសង្សាឬចំណាប់អារម្មណ៍ពិសេសលើភេទផ្ទុយ? តើខ្លួនជាប្រភេទប្រុសស្រឡាញ់ប្រុសឬអត់? ខ្លះទៀត មានមិត្តស្រីរួចទៅហើយ តែកាលៈទេសៈខ្លះ​ពួកគេហាក់យល់ថា​ខ្លួនឯងចាប់អារម្មណ៍លើ​មនុស្សប្រុស​ដូចគ្នាដែរ។

ពាក់ព័ន្ធទៅនឹងចម្ងល់ខាងលើនេះដែរ អ្នកជំនាញអប់រំសុខភាពនិងផ្លូវភេទ អ្នកស្រី Ellen Friedrichs បានផ្ដល់ជាមតិ​និងវិធីខ្លះៗដែលជួយឲ្យយុវជនទាំងនោះអាចស្វែងយល់ថា ខ្លួនជាមនុស្សស្រឡាញ់ ភេទដូចគ្នាឬអត់។
អ្នកស្រីបានផ្ដល់នូវវិធីសាស្រ្តងាយដូចខាងក្រោមនេះ៖

ទីមួយ ប្រសិនបើយើង​ដែលកំពុងស្ថិតក្នុងទំនាក់ទំនង​គួរសាកល្បង​ជជែកជាមួយមិត្ត​នារី​អំពីទំនាក់ទំនង
រវាង​អ្នកទាំងពីរ និងប្រាប់នាងឮថាយើងមានអារម្មណ៍បែបពិតប្រាកដ​ណាចំពោះនាង ហើយ​និងចំពោះ​ប្រុសស្អាត​ដទៃ?តើយើង​មានក្ដីសុខឬអត់ពេលនៅជាមួយនាង? ប្រហែលអាចពិបាកទទួលយក​សម្រាប់​ការពិភាក្សាករណីនេះ ប៉ុន្តែយើងគេចមិនផុត​ទេ​ដើម្បី​ជួយឲ្យខ្លួនឯងរកឃើញខ្លួនឯងកាន់តែច្បាស់ ។

ទីពីរ បុគ្គល​គ្រប់រូប​ត្រូវស្វែងយល់ដោយខ្លួនឯង ថាពេលនៅជាមួយមនុស្សភេទផ្ទុយគ្នា និង​មនុស្សភេទដូចគ្នាតើអ្នកមានចំណង់ផ្លូវភេទជាមួយភេទផ្ទុយឬភេទដូចដែលយើងចងបានបំផុត?អ្នកបើសិនយើង​ឃើញថា​ខ្លួនឯងមានចំណង់ផ្លូវភេទពុះកញ្ជ្រោលតែជាមួយនឹងបុរស នោះ បញ្ជាក់ថា យើង​ជាមនុស្សដែល​ស្រឡាញ់ភេទដូចគ្នា។

អ្នកស្រីអេឡេនក៏បានបន្ថែមទៀតថា ​​​​​​​​​​​​​​​​​​​​​​​​ជួនកាលមនុស្សយើងអាចមានអារម្មណ៍ចង់រួមភេទទាំងជាមួយបុរសផង និងស្រ្តីផង ក៏ប៉ុន្តែមិនមែនមានន័យថា យើង​ជាមនុស្សស្រឡាញ់ភេទដូចគ្នានោះ​ឡើយ។
អ្នកស្រីផ្តាំថា មនុស្សយើងមិនមានអ្វីដែលប្រាកដប្រជា១០០%ទេ យើង​មានការប្រែប្រួលជានិច្ចកាលទៅតាម​កាលៈទេសៈនៃដំណើរជីវិត។ ដូច្នេះសូមស្វែងរកខ្លួនឯង និងរស់នៅជាខ្លួនឯងឲ្យបានល្អ។
ឈប់រើសអើងភេទទីបីទៅ ពួកគេ​ក៏ជាមនុស្ស​ដូចយើងដែរ!

សន្យា