អ៊ីស្លង់បង្កើតAppពិនិត្យទិន្នន័យរកអត្តសញ្ញាណអ្នកដែលធ្លាប់ទាក់ទងនឹងអ្នកជំងឺកូវីដ

អាជ្ញាធរអ៊ីស្លង់កំពុងបង្កើតកម្មវិធីApp មួយដើម្បីជួយបង្អាក់ការ​ឆ្លងវីរុសកូវីដ១៩។

អ្នករស់នៅក្នុងប្រទេសនេះ នឹងត្រូវលើកទឹកចិត្តឱ្យ ដំឡើងកម្មវិធីAppនៅលើទូរស័ព្ទទំាងអស់គ្នា ហើយ​ប្រសិនបើពួកគេឆ្លងមេរោគ ទិន្នន័យដែលប្រមូលបានអាចត្រូវបានប្រើដើម្បីជួយកំណត់អត្តសញ្ញាណអ្នកផ្សេងទៀតដែលពួកគេបានទាក់ទង។

គេរំពឹងថា កម្មវិធីនេះនឹងចេញប្រើនៅសប្តាហ៍ក្រោយ។

កម្មវិធីនេះ ប្រមូលទិន្នន័យអំពីទូរស័ព្ទដទៃទៀតនៅក្នុងតំបន់ ដែលធ្វើឱ្យមានភាពងាយស្រួលក្នុងការតាមដានថា តើបុគ្គលណាម្នាក់មានទំនាក់ទំនងជាមួយអ្នកណាខ្លះ នាំទៅរកការធ្វើរោគវិនិច្ឆ័យបានរហ័ស។

គំនិតផ្តួចផ្តើមនេះគឺជាគម្រោងរួមគ្នារបស់នាយកដ្ឋានការពារជនស៊ីវិលនិងគ្រប់គ្រងគ្រោះអាសន្ននៃនាយកសុខាភិបាលជាតិ Iceland។

លោក Víðir Reynisson អគ្គ​ស្នងការនគរបាលជាតិមានប្រសាសន៍ថា គោលដៅរបស់កម្មវិធីគឺដើម្បីពន្លឿនដំណើរកាត់ផ្តាច់រាល់ទំនាក់ទំនងប្រកបដោយហានីភ័យនៃការចម្លងរោគ​នៅទូទំាងអ៊ីស្លង់។

ទិន្នន័យដែលប្រមូលបានពីកម្មវិធីAppនេះ នឹងការពារជា​សម្ងាត់ដោយ​អគ្គនាយកដ្ឋានសុខាភិបាល ហើយមាន​ច្បាប់តឹងរឹងការពារទិន្នន័យឯកជន។

សូហ្វវែរស្រដៀងគ្នានេះ ធ្លាប់​ត្រូវបានប្រើរួចហើយនៅកូរ៉េខាងត្បូងនិងសិង្ហបុរី។

លោកHólmarÖrn Finsson អ្នកតំណាងការពារទិន្នន័យនៅឯអគ្គនាយកដ្ឋានសុខាភិបាលបានប្រាប់កាសែត Icelandreview ថា សាធារណជនមិនចាំបាច់ព្រួយបារម្ភថាទិន្នន័យរបស់ពួកគេនឹងត្រូវបានយកទៅប្រើប្រាស់ខុសផ្លូវឡើយ។

លោកថា រដ្ឋាភិបាលដែលចង់ប្រើកម្មវិធីAppនេះ​គេ​ត្រូវការចាំបាច់នូវ យើងអ្នកជំនាញខាងសន្តិសុខនិងសក្ខីកម្មផ្នែកច្បាប់។

ស្ត្រីជនជាតិអ៊ីស្លង់វ័យជាង ៧០ ឆ្នាំដែលបានស្លាប់កាលពីម្សិលមិញនៅមន្ទីរពេទ្យសាកលវិទ្យាល័យជាតិអ៊ីស្លង់ ក្នុងទីក្រុងរីយ៉ាចាវី ជាមរណភាពទីមួយ​ដោយកូវីដ១៩នៅប្រទេសនេះ។

នៅក្នុងហ្វេសប៊ុកកូនប្រុសរបស់ស្ត្រីរូបនេះ បានជំរុញឱ្យប្រជាជនអ៊ីស្លង់ គោរពតាមបទបញ្ជារបស់អាជ្ញាធរ ក្នុងការ​រួមគ្នា​កាត់​បន្ថយការរាលដាលនៃវីរុសកូវីដ១៩។

គ្រូ ឯម