ព័ត៍មានទាន់​ហេតុការណ៏
Search

យល់​សប្ដិ​ឃើញ​គេ ​ដោយ​សារ​គេ​កំពុងនឹក​អ្នក? ហេតុ​ផល ៤យ៉ាងធ្វើ​ឲ្យ​អ្នក​សុបិន​ឃើញ​គេ

អាច​ទេ នៅ​ពេល​អ្នក​យល់​សុបិន​ឃើញ​អ្នក​ណា​ម្នាក់​ដែល​អ្នក​មិន​បាន​គិត​ឬ​នឹក​ដល់​គេ​ម្ដង​ណា​ឡើយ តែ​អ្នក​បែរ​ទៅ​ជា​ឃើញ​រូប​គេ​ក្នុង​យល់​សប្ដិ​របស់​អ្នក​ទៅ​វិញ។ ការ​យល់​សប្ដិ​បែប​នេះ​បាន​ធ្វើ​ឱ្យ​អ្នក​មាន​អារម្មណ៍​មិន​អស់​ចិត្ត​និង​មាន​ការ​គិត​ថា​មាន​អ្វី​កើត​ឡើង​លើ​រឿង​ហេតុអ្វី​បាន​ជា​ត្រូវ​ឃើញ​រូប​គេ​ម្នាក់​នោះ ធ្វើ​ឱ្យ​អ្នក​ស្រឡាំងកាំង។ នេះ​ជា​ហេតុ​ផល​ខ្លះ​ដែល​ធ្វើ​ឱ្យ​អ្នក​យល់សប្ដិ​ឃើញ​រូប​នរណា​ម្នាក់?

គេ​កំពុង​គិត​ពី​អ្នក
មាន​មនុស្ស​មួយ​ចំនួន​បាន​និយាយ​ថា នៅ​ពេល​អ្នក​យល់​សុបិន​ឃើញ​នរណា​ម្នាក់​នោះ​បញ្ជាក់​ថា គេ​កំពុង​តែ​នឹក​រលឹក​ដល់​អ្នក តែ​នេះ​គ្រាន់តែ​ជា​ពាក្យ​ចចាមអារ៉ាម​ដែល​គេ​និយាយ​តៗគ្នា។ ទោះ​ជា​យ៉ាង​ណា​គ្មាន​នរណា​ម្នាក់​អាច​បញ្ជាក់​បាន​ថា​វា​ជា​ការ​ពិត​បាន​នោះ​ទេ ពេល​ខ្លះ​គ្រាន់​តែ​ជា​ការ​ចៃដន្យ​ឬ​ប្រហែល​ដែល​គេ​កំពុង​គិត​ពី​អ្នក​ដោយ​ប្រការ​ណា​មួយ​ដោយ​មិន​អាច​បញ្ជាក់​ថា​ពិត​ឬ​មិន​ពិត​នោះ​ទេ។ ការ​ទាំង​អស់​នេះ​អ្នក​អាច​គិត​តាម​វិចារណញ្ញាណ​របស់​អ្នក។

សុបិនឃើញ​ពួក​គេ​ញឹកញាប់
ពេល​ខ្លះ​អ្នក​តែងតែ​ឃើញ​អ្នក​ណា​ម្នាក់​ជានិច្ចកាល ក្ដី​សុបិន​ជា​ធម្មតា​គ្រាន់​តែ​ជា​ការ​ឆ្លុះ​បញ្ចាំង​ពី​ជីវិត​ប្រចាំ​ថ្ងៃ​របស់​យើង​គំនិត​របស់​យើង​កើត​ឡើង​ពី​ហេតុ​ការណ៍ ទី​កន្លែង​មនុស្ស​និង​ព្រឹត្តិការណ៍​ដែល​បាន​កើត​ឡើង​នា​ពេល​ថ្មីៗ​នេះ​ក្នុង​ពេល​ពេញ​មួយ​ថ្ងៃ​របស់​យើង។
ក្ដី​សុបិន​របស់​អ្នក​មាន​ន័យ​ថា​ជា​មូល​ហេតុ​អាច​នឹង​ត្រូវ​បញ្ចប់​ប្រសិន​បើ​អ្នក​យល់​ថា​អ្នក​កំពុង​សុបិន​អំពី​នរណា​ម្នាក់​ដែល​អ្នក​មិន​ជិត​ស្និទ្ធ​ឬ​ចូល​ចិត្ត។

សុបិន​អាច​ជា​តំណាង​ឱ្យ​អារម្មណ៍​របស់​អ្នក
សុបិន​របស់​អ្នក​អាច​បង្ហាញ​ពី​អារម្មណ៍​និង​គំនិត​ការ​គិត​របស់​អ្នក​ដែល​កំពុង​គិត​ចំពោះ​មនុស្ស​ដែល​នៅ​ក្នុង​សុបិន​នោះ។ អ្នក​ត្រូវ​ពិចារណា​និង​កន្លែង​ដែល​បុគ្គល​នេះ​បាន​ធ្វើអ្វី​ខ្លះ​នៅ​ក្នុង​ជីវិត​របស់​អ្នក​និង​ប្រភេទ​នៃ​អារម្មណ៍​និង អារម្មណ៍​ដែល​ពួក​គេ​បាន​ផ្ដល់​ឱ្យ​អ្នក។ តើ​វា​ជា​សុភមង្គល​ឬទេ? ទុក្ខ​ព្រួយ? ខឹង? ក្ដីអី​សុបិន​មិន​មាន​អ្វី​ទាក់ទង​នឹង​ពួក​គេ​ទេ​ប៉ុន្តែ​ជា​អារម្មណ៍​ដែល​អ្នក​កំពុង​មាន​នៅ​ពេល​អ្នក​គេង។

មនុស្ស​ក្នុង​សុបិន​គឺ​ជា​ការ​ចង​ចាំ​របស់​អ្នក
មនុស្ស​ពិសេស​នេះ​ដែល​អ្នក​កំពុង​សុបិន​ចង់​ក្លាយ​ជា​អ្វី​ដែល​អ្នក​ចង់​បាន​នៅ​ក្នុង​ជីវិត​របស់​អ្នក។ សុបិន​អំពី​នរណា​ម្នាក់​ដែល​ជា​មនុស្ស​ចង់​ជួប​ក្នុង​សុបិន​របស់​អ្នក? នោះ​ប្រហែល​ជា​មក​ពី​អ្នក​មាន​បំណង​ប្រាថ្នា​ចង់​បាន​ម្នាក់​នោះ​ហើយ​វា​ត្រូវ​បាន​បង្ហាញ​តាម​រយៈ​មនុស្ស​នោះ​នៅ​ក្នុង​សុបិន។ នៅ​ចុង​បញ្ចប់​ប្រសិន​បើ​អ្នក​ឆ្ងល់​ថា​តើ​សុបិន​អំពី​នរណា​ម្នាក់​មាន​ន័យ​ថា​ពួក​គេ​កំពុង​គិត​អំពី​អ្នក​នោះ​ចម្លើយ​ពិត​ជា​មិន​ប្រាកដ​ប្រជា​ទេ។ អ្នក​ត្រូវ​តែ​ពិនិត្យ​មើល​ឱ្យ​បាន​ស៊ីជម្រៅ​ក្នុង​ក្ដី​សុបិន​របស់​អ្នក​និង​លទ្ធភាព​ផ្សេង​ទៀត​មុន​ពេល​ធ្វើ​ការ​សម្រេច​ចិត្ត​ថា​ តើ​ក្ដី​សុបិន​របស់​អ្នក​មាន​ន័យ​យ៉ាង​ម៉េច​ពិត​ឬ​អត់។

 

ប្រែសម្រួល៖ សន ផានិត