BREAKING NEWS
Search

ស្វែងយល់អំពីបច្ចេកវិទ្យាប៊្លូធូស (Bluetooth)

ប៊្លូធូស (Bluetooth) ជាឧបករណ៍បណ្ដាញចំណាស់មួយដើម្បីភ្ជាប់ឧបករណ៍ពីរជាមួយគ្នាដោយមិនប្រើខ្សែ។

ប៊្លូធូស បានវិវត្តខ្លួនពីឧបករណ៍បំពងសម្លេងចល័តរហូតដល់នាឡិកាវៃឆ្លាត ហើយបច្ចុប្បន្នបច្ចេកវិទ្យាប៊្លូធូសកាន់តែមានតម្រូវការប្រើប្រាស់និងពេញនិយមស្ទើរតែគ្រប់កន្លែង។ ទោះយ៉ាងណាក៏ដោយ មានការយល់ច្រឡំជាច្រើនក្នុងចំណោមមនុស្សអំពីបច្ចេកវិទ្យាប៊្លូធូសនេះ។

ឥឡូវយើងមកលាតត្រដាងភាពទូទៅមួយចំនួនពាក់ព័ន្ធអំពីប៊្លូធូសទាំងអស់គ្នា៖

១​. ការបញ្ចេញថាមពលថ្ម

មនុស្សភាគច្រើនតែងតែគិតថា ការប្រើប៊្លូធូសភ្ជាប់ឧបករណ៍ណាមួយបណ្តាលឱ្យថ្មចុះខ្សោយ។

តាមពិត ក្នុងដំណាក់កាលដំបូង អ្នកប្រើប្រាស់ទូរសព្ទចល័តអាចប្រឈមមុខនឹងការថយចុះថាមពលថ្មពិតមែន តែវាមកពីអាយុកាលនៃថ្ម មិនមែនប៊្លូធូសឡើយ។ យ៉ាងណាក៏ដោយ នៅពេលប៊្លូធូសត្រូវបានបើក ចំនួនភាគរយនៃថាមពលថ្មនឹងថយចុះតិចតួច ខណៈពេលដែលវាកំពុងស្វែងរកការភ្ជាប់ជាមួយឧបករណ៍ម្ខាងទៀត ហើយក្រោយពីនោះថ្មនឹងវិលរកភាពធម្មតាវិញ។ ដូច្នេះ អ្នកប្រើប្រាស់ស្មាតហ្វូនមិនចាំបាច់ព្រួយបារម្ភអំពីបញ្ហាបញ្ចេញថ្មជាមួយបច្ចេកវិទ្យាប៊្លូធូសទេ វាមិនស៊ីថាមពលថ្មទូរសព្ទអ្នកឡើយ។

២. តើប៊្លូធូសមានគ្រោះថ្នាក់ឬទេ?

សំណួរជាច្រើនចោទថា តើរលកវិទ្យុនៃប្ល៊ូធូសមានប្រយោជន៍ឬមានគ្រោះថ្នាក់? ហើយប្រសិនបើមាន តើអ្វីដែលគួរយកចិត្តទុកដាក់ការពារ?

រហូតមកទល់ពេលនេះ ពុំមានការសិក្សាណាមួយរកឃើញថា វិទ្យុសកម្មនៃប៊្លូធូសមានគ្រោះថ្នាក់ដល់សុខភាពទេ។

ដោយសារតែមានពាក្យចចាមអារ៉ាមអំពីវិទ្យុសកម្មគ្រប់ទិសទី ក្រុមហ៊ុនផលិតអេឡិចត្រូនិក កំពុងព្រួយបារម្ភការលក់របស់ខ្លួនអាចនឹងធ្លាក់ចុះ។ ដូច្នេះក្រុមហ៊ុនអេឡិចត្រូនិកបានចាប់ផ្តើមបង្កើតផលិតផលដែលមានទិន្នផលថាមពលទាបបំផុត។

អ្នកជំនាញមួយចំនួយយល់ស្របថា ទិន្នផលថាមពលទាបដែលបង្កប់ក្នុងប៊្លូធូសអាចជួយកាត់បន្ថយកាំរស្មី ហើយក៏ផ្តល់នូវគុណភាពសំឡេងល្អជាងមុនផងដែរ។

៣. ទំនាក់ទំនងរវាង Wi-Fi ជាមួយ Bluetooth

មនុស្សជាច្រើនយល់ឧស្សាហ៍យល់ច្រឡំថា ប៊្លូធូសរំខានដល់​ប្រព័ន្ធវ៉ាយហ្វាយ។

ដូចគ្នានឹងបច្ចេកវិទ្យាឥតខ្សែដទៃទៀតដែរ បច្ចេកវិទ្យាប៊្លូធូសមានមូលដ្ឋានលើរលកវិទ្យុ ដែលរលកវិទ្យុសកម្មរបស់វាត្រូវបានប្រើដើម្បីបញ្ជូនទិន្នន័យក្នុងកម្រិត ២,៤ GHz ។

ជាទៅទៅ បណ្តាញវ៉ាយហ្វាយ នឹងដំណើរការលើកម្រិតប្រេកង់ដូចគ្នាប៉ុណ្ណោះ ដូច្នេះវាពុំមានពាក់ព័ន្ធ ឬប៉ះពាល់ជាមួយរលកវិទ្យុនៃប៊្លូធូសឡើយ ព្រោះថាប្រេកង់ប្រព័ន្ធទាំងពីរនេះមានកម្រិតខុសគ្នា។

៤. ឧបករណ៍ប៊្លូធូសមិនគួរទុកចិត្តទេ?

បច្ចេកវិទ្យាប៊្លូធូស ពុំមានបង្កហានិភ័យអ្វីឲ្យធ្ងន់ធ្ងរឡើយ ប៉ុន្តែវាលេចមកជាមួយនឹងភាពជឿនលឿននិងកាន់តែទំនើបដើម្បីលុបចោលបញ្ហាខ្លះរបស់មនុស្ស។

និយាយឱ្យខ្លីបច្ចេកវិទ្យាប៊្លូធូសធ្វើឱ្យជីវិតមនុស្សកាន់តែងាយស្រួលមួយកម្រិតទៀតលើទំនាក់ទំនងសម្លេងរវាងឧបករណ៍នឹងឧបករណ៍ឲ្យកាន់តែប្រសើរ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ BORNREALIST

ចុចអាន៖ តើ Internet និង World Wide Web (WWW) ជាប្រព័ន្ធតែមួយ?

ចុចអាន៖  តើអ្វីទៅជាបទដ្ឋានស្ដង់ដា (Standards)?