BREAKING NEWS
Search

ទម្លាប់ប្រចាំថ្ងៃ ៤ សំខាន់ៗធ្វើឱ្យជីវិតនិងអាជីវកម្មជោគជ័យ

ទម្លាប់ល្អរមែងហុចផលល្អទាំងលើជីវិតផ្ទាល់ខ្លួន ក៏ដូចជាការរកស៊ីនានា។ ដូច្នេះ ដើម្បីទទួលលទ្ធផលជាវិជ្ជមានក្នុងការរស់នៅ និងវិស័យជំនួញ មនុស្សគ្រប់រូបគួរអនុវត្តសកម្មភាពល្អមួយចំនួនដូចខាងក្រោម៖

. ចាប់ផ្តើមថ្ងៃថ្មីឱ្យបានត្រឹមត្រូវ

ការចាប់ផ្តើមថ្ងៃថ្មី ដោយក្រោកពីព្រលឹម ហើយធ្វើសមាធិព្រមទាំងញញឹមទទួលព្រឹកថ្មី ផ្សំជាមួយគោលដៅច្បាស់លាស់ អាចផ្តល់ថាមពលផ្លូវចិត្តកាន់តែប្រសើរ។ ទម្លាប់បែបនេះមិនត្រឹមតែអាចផ្តោតអារម្មណ៍បានមូលល្អប៉ុណ្ណោះ តែនឹងផ្តល់នូវផលិតភាពការងារប្រចាំថ្ងៃទទួលលទ្ធផលខ្ពស់ដូចគ្នា។

២. ផ្តោតលើកិច្ចការសំខាន់ៗ

ការផ្តោតអារម្មណ៍លើកិច្ចការតែមួយដែលសំខាន់ក្នុងពេលតែមួយគឺពិតជាចាំបាច់ណាស់។ ដូច្នេះចៀសវាងការភ្លេចភ្លាំងច្រើន ត្រូវសរសេរគំនិតរបស់ខ្លួនចូលក្នុងកំណត់ត្រាប្រចាំថ្ងៃ វានឹងមិនចាំបាច់បង្វែរការគិត និងព្រួយបារម្ភម្តងហើយម្តងទៀតពេញក្នុងខួរក្បាលឡើយ។ ទម្លាប់នេះជួយឲ្យប្រមូលអារម្មណ៍ផ្តោតលើរឿងមួយបានល្អ និងល្អិតល្អន់ទៀតផង។ ជាពិសេសមិនចាំបាច់ប្រើថាមពលខួរក្បាលច្រើនដើម្បីចងចាំគិនិតឫហេតុការណ៍ចៃដន្យណាមួយឡើយ។

៣ រៀនអ្វីដែលថ្មីៗរាល់ថ្ងៃ

មនុស្សជោគជ័យគឺតែងតែជាអ្នករៀនសូត្របន្ថែមឥតឈប់ឈរពេញមួយជីវិត។ អានសៀវភៅមុនពេលចូលគេងរាល់យប់ ក៏ដូចជាស្វែងយល់រកគំនិតថ្មីៗ សួរសំណួរ និងរៀនអ្វីថ្មីៗរៀងរាល់ថ្ងៃ។ ក្រៅពីនោះតាមដាននូវព័ត៌មានថ្មីៗដែលខ្លួនឯងចាប់អារម្មណ៍ជារឿយៗ។ ធ្វើដូចនេះ អ្នកអាចរក្សាមុខងារខួរក្បាលឱ្យដំណើរការល្អប្រសើរបំផុត។

៤. ធ្វើចលនារាងកាយជាប្រចាំ

ការធ្វើលំហាត់ប្រាណបានទៀងទាត់ អាចផ្ដល់មានថាមពលដល់រាងកាយ និងផ្លូវចិត្តផងដែរ។ ដើម្បីធ្វើការងារកាន់តែល្អ យើងត្រូវការថាមពលកាន់តែច្រើន ហើយថាមពលល្អបំផុត គឺត្រូវការកាយសម្បទារឹងមាំតាមរយៈការធ្វើចលនាជាប្រចាំហ្នឹងឯង៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Forbes

ចុចអាន៖ ៥ ជំហាន​គិតល្អិតល្អន់ មុន​ចង់​បើក​អាជីវកម្ម​ឡើងវិញ​ក្នុង​វិបត្តិកូវីដ

ចុចអាន៖  ម្ចាស់​​អាជីវកម្ម​ថ្មីថ្មោង​ គួរ​អាន​យុទ្ធសាស្ត្រ​សម្រាប់​គ្រប់គ្រង​ហានិភ័យ​ហិរញ្ញវត្ថុ​