BREAKING NEWS
Search

សេដ្ឋីនីទាំងបី រំលេចគុណសម្បត្តិធំៗដែលស្ត្រីគ្រប់រូប​គួរមាន​ក្នុងជីវិត

ការរៀនសូត្រជីវិតរបស់បុគ្គលជោគជ័យទាំងឡាយ រមែងអាចបង្កើតកម្លាំងចិត្តដល់គ្នាយើងឲ្យហ៊ានពុះពារ ​ជឿជាក់ និងបន្តទៅសម្រេចក្ដីស្រមៃរបស់ខ្លួន។

ដូចគ្នាដែរ មនុស្សស្រីជំនាន់ថ្មី គួរសិក្សាពីចំណុចល្អៗជាច្រើនពីស្ត្រីជោគជ័យនានាជុំវិញពិភពលោក ដើម្បីបង្វឹកបង្ហាត់ខ្លួនឯងឲ្យរឹងមាំ និងរីកចម្រើនទាន់សម័យកាល។

ខាងក្រោមជាគុណសម្បត្តិរបស់មនុស្សស្រីសម័យទំនើបត្រូវមាន​ពីកំពូលស្ត្រី ៣ រូប៖

១. ហ៊ានចាប់យកក្ដីស្រមៃរបស់ខ្លួន– Tory Burch

អ្នកស្រី Tory Burch ជាសេដ្ឋីនីអាមេរិកាំងដែលជោគជ័យក្នុងវិស័យជំនួញមួយរូប។ ស្ត្រីវ័យ ៥៤ ឆ្នាំរូបនេះ មានប្រសាសន៍ថា មនុស្សស្រីមានមហិច្ឆតាធំ ជាស្ត្រីដែលមានភាពក្លាហានបំផុត។

ម្ចាស់អាជីវកម្មច្នៃម៉ូដរូបនេះលើកឡើងថា ក្រុមហ៊ុនសម្លៀកបំពាក់ Tory Burch របស់ខ្លួនមិនមែនជោគជ័យតែឯងពិតមែន ប៉ុន្តែចំណុចខ្លាំងដែលធ្វើឱ្យអ្នកស្រីបន្តអាចដើរមកទល់នឹងសព្វថ្ងៃ គឺ មហិច្ឆតាហ៊ានចាប់យកក្ដីស្រមៃជាមួយនឹងការផ្ដោតលើគោលដៅផងដែរ។

២. មានភាពឯករាជ្យលើខ្លួនឯង Sheryl Sandberg

អ្នកស្រី Sheryl Sandberg ជាសេដ្ឋីនីប្រាក់ពាន់លានដុល្លារ និងជានាយកផ្នែកប្រតិបត្តិ ក្នុងក្រុមហ៊ុនហ្វេសប៊ុក។ ស្ត្រីវ័យ ៥១ ឆ្នាំរូបនេះ និយាយថា មនុស្សស្រីសម័យថ្មីរមែងបង្កើតហានិភ័យសម្រាប់ខ្លួនឯងជារឿយៗដោយមិនព្រមផ្ដល់ឱ្យកាសឱ្យខ្លួនទទួលបានសេរីភាព និងចូលចិត្តពឹងផ្អែកលើអ្នកដទៃខ្លាំងពេក។

Sheryl Sandberg មានប្រសាសន៍ទៀតថា ទោះបីអតីតកាលមនុស្សស្រីមិនសូវមានការលើកស្ទួយ តែបច្ចុប្បន្នវាផ្ទុយគ្នាហើយ។ ចំពោះអ្នកស្រីមិនដែលចុះញមឡើយ ព្រោះខ្លួនមិននិយមនៅក្រោមការគ្រប់គ្រងរបស់អ្នកដទៃទាំងស្រុងទេ បែបនេះហើយទើបសម្រេចចិត្តចូលប្រឡូកក្នុងសង្គម ដើម្បីបានធ្វើរឿងដែលខ្លួនស្រឡាញ់។

៣. មិនចុះចាញ់នឹងបញ្ហា Beyonce

តារាចម្រៀង Beyonce ជាសិល្បការរិនីជនជាតិអាមេរិក បង្ហើបប្រាប់ថា មូលហេតុដែលនាំឱ្យខ្លួនអាចឈរជើងរហូតដល់បច្ចុប្បន្នគឺនាងតែងតែបង្វឹកខ្លួនឯងឲ្យក្រោកឈរឡើងជានិច្ច នៅពេលដែលជួបឧបសគ្គ។ តារាស្បែកខ្មៅរូបនេះ បន្តថា ជាញឹកញាប់នៅពេលបញ្ហាចូលមក នាងមិនដែលប្រលែងចោលនោះទេ ដោយតែងព្យាយាមដោះស្រាយឲ្យអស់ពីលទ្ធភាពជានិច្ច៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Forbes

ចុចអាន៖ មេរៀនដឹកនាំដ៏សំខាន់ពីសហគ្រិនឆ្នើមអ្នកស្រី Shelia Lirio Marcelo

ចុចអាន៖ រឿង ៦ យ៉ាង​ដែល​ស្ត្រី​ក្នុង​អាជីវកម្ម​ អាច​រៀន​សូត្រ​ពី​ស្ថាបនិក Yanghee Paik បាន