BREAKING NEWS
Search

គោលការណ៍ ៣ ធំសម្រាប់ជោគជ័យក្នុងវិស័យជំនួញ

មុនចាប់ផ្ដើមកិច្ចការអ្វីមួយ បុគ្គលគ្រប់រូបត្រូវមានគោលការណ៍ គម្រោង ក៏ដូចជាវិន័យចំពោះខ្លួនឯងជាមុនសិន ទើបសកម្មភាពទាំងឡាយនោះ ជួបហានិភ័យតិចតួចបំផុត។ ដូចគ្នានេះ ក្នុងវិស័យជំនួញ ក៏តម្រូវឲ្យសហគ្រិនទាំងអស់មានគោលការណ៍ចំពោះខ្លួនច្បាស់លាស់ ទើបអាជីវកម្មអាចទទួលជោគជ័យខ្ពស់។

ទាំងនេះជាគោលការណ៍ទាំង ៣ ដែលម្ចាស់ជំនួញត្រូវអនុត្តន៍ ខណៈចង់រកស៊ីរីកចម្រើន៖

១. កសាងទំនុកចិត្ត

ការកសាងទំនុកចិត្តមានសារៈសំខាន់មិនថាចំពោះខ្លួនឯង និងអ្នកដទៃ។ បើសិនជាមិនអាចកសាងភាពស្មោះត្រង់ជាមួយមហាជនទេ ពួកគេក៏គ្មានទំនុកចិត្តលើយើងដែរ ហើយចង់និយាយឬធ្វើអ្វី សាធារណៈជនច្បាស់ជាមិនស្តាប់ឡើយ។​

ដូច្នេះ​ត្រូវកសាងទំនុកចិត្តពីសាធារណៈជនជាមុន ទើបអាជីវកម្មអាចទាញបានការគាំទ្រពីអតិថិជន ហើយនោះក៏ជាហេតុផលមួយធ្វើឲ្យការស៊ីឈានទៅរកភាពជោគជ័យផងដែរ។

២. គោរពពេលវេលា

ការគោរពពេលវេលា ពិតជាមានតម្លៃណាស់! ការទម្លាប់ខ្លួនឲ្យមានលេសដោះសារច្រើនធ្វើឲ្យយើងមិនអា​ចគោរ​ពពេលវេលា និងក្លាយទៅជាមនុស្សមិនគួរឲ្យទុកចិត្តពីអ្នកជុំវិញខ្លួន។ បើសូម្បីតែ​ពេលវេ​លា​ក៏មិនអាចគោរពបាន នោះគ្មានអ្នកណានឹងអាចដាក់ចិត្តមករកស៊ីជាមួយយើងនោះទេ។

ការគ្រ​ប់​គ្រ​ង​ពេលវេលាសំខាន់ខ្លាំងណាស់ បើមិនអាចក្លាយជាម្ចាស់លើវាបាន អ្វីៗពាក់ពន្ធ័នឹង​ខ្លួន​យើង​នឹង​ពិ​​បា​កទៅតាមនោះដូចគ្នា កុំថាឡើយតែការរកស៊ី សូម្បីទំនាក់ទំនងផ្សេងទៀតក៏មិនល្អដែរ។

៣. មានវិន័យក្នុងខ្លួន

បើសិនជាចង់ជោគជ័យ ត្រូវមានវិន័យក្នុងខ្លួនក្នុងការធ្វើសកម្មភាពគ្រប់យ៉ាង។ មិ​នអាច​នឹក​ឃើ​ញចង់ធ្វើអ្វី ហើយធ្វើភ្លាមៗតាមចិត្តនោះទេ ត្រូវបណ្តុះវិន័យដើម្បីរៀបចំគោលដៅទុកជាមុន ហេ​តុ​ផ​ល​នេះនឹងជួយបានច្រើនជាងមុនក្នុងការសម្រេចជោគជ័យអ្វីមួយ។

អាជីវកម្មនីមួ​យៗទាមទា​រឲ្យម្ចា​ស់អាជីវ​កម្មមា​ន​វិន័​យខ្ពស់ បើធ្វើនេះបន្តិច​ នោះបន្តិចតាមចិត្តចង់ ប្រាកដជាមិនអាចធ្វើបានល្អទេ រីឯភាព​ជោគជ័យក្នុង​អាជីវកម្មក៏កា​ន់តែ​ឆ្ងា​យដែរ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Entrepreneur

ចុចអាន៖ វិធីសាស្ត្រ ៤ ដាក់ឈ្មោះអាជីវកម្មយ៉ាងណា​អាចទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវ

ចុចអាន៖  ចង់​ពូកែ​លក់ ​មាន​អតិថិជន​ច្រើន មើល ៤ ចំនុច​នេះសិន