បុរស​ជនជាតិ​ឥណ្ឌា​ត្រូវ​បាន​ចាប់ខ្លួន​ពីបទចាប់​រំលោភ​ក្មេង​ស្រី​អាយុ ៥ ឆ្នាំ​នៅ​​ស្ថានទូត

បុរស​អាយុ ២៥ ឆ្នាំ​ម្នាក់​ ​ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​រំលោភ​សេពសន្ថវៈ​លើ​ក្មេង​ស្រី​អាយុ ៥ ឆ្នាំ​ម្នាក់​នៅ​លើ​ទីស្នាក់ការ​ស្ថានទូត​អាមេរិក​ក្នុង​រដ្ឋធានី​ Delhi​ ប្រទេស​ឥណ្ឌា។ ប៉ូលិស​បាន​ប្រាប់​ទី​ភ្នាក់ងារ​ព័ត៌មាន PTI  ថា​បុរស​នេះ​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​អាទិត្យ​ បន្ទាប់​ពី​ឪពុកម្ដាយ​របស់​កុមារ​បាន​​ដាក់​ពាក្យ​ប្ដឹង​ប៉ូលិស។

ក្មេង​ស្រី​រងគ្រោះ​កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍​កន្លងទៅ គឺ​ស្ថិត​ក្នុង​ស្ថានភាព​ធម្មតា​។ គ្រូពេទ្យ​បាន​ត្រួត​ពិនិត្យ​ហើយ​បាន​បញ្ជាក់​ថា​នាង​ត្រូវ​បាន​គេ​ចាប់​រំលោភ។ ចំណែកគ្រួសារ​របស់​នាង​រស់នៅ​លើ​ទឹកដី​ក្នុង​ស្ថានទូត ​ដែល​ឪពុក​របស់​នាង​ធ្វើការ​គឺ​ជា​សមាជិក​បុគ្គលិក​ផ្នែក​គេហកិច្ច។

 

ប៉ូលិស​បាន​និយាយ​ថា​ ​ជន​ជាប់​ចោទ​ជា​អ្នក​បើកបរ​ហើយ​មិនមែន​ជា​បុគ្គលិក​ស្ថានទូត​ទេ។ ទោះ​យ៉ាងណា​ក៏​ដោយ​បុរស​នោះ​បាន​រស់នៅ​ជាមួយ​ឪពុកម្ដាយ​របស់​គាត់​ នៅ​ផ្នែក​បុគ្គលិក​របស់​ស្ថានទូត​ ខណៈ​ពេល​ដែល​ឪពុក​របស់​គាត់​ធ្វើការ​នៅ​ទីនោះ។

ក្រុម​គ្រួសារ​របស់​ជនជាប់ចោទ​និង​ជនរងគ្រោះ​បាន​ស្គាល់​គ្នា​យ៉ាង​ច្បាស់។​ ​បើ​យោង​តាម​ក្រុម​អ្នក​ស៊ើប​អង្កេត​ដែល​បាន​ប្រាប់​កាសែត Hindustan Times ថា​គាត់​បាន​លួងលោម​ក្មេង​ស្រី​នោះ​ទៅ​ផ្ទះ​របស់​គាត់​នៅ​ពេល​ដែល​គាត់​បាន​ឃើញ​នាង​លេង​នៅ​ខាង​ក្រៅ។ ឪពុកម្ដាយ​របស់​នាង​បាន​ជាប់​រវល់​ធ្វើការ​ក្នុង​កំឡុង​ពេល​នៃ​ការ​វាយ​ប្រហារ​របស់​បុរស​នោះ​ លើ​ក្មេង​ស្រី។ នៅ​ពេល​ក្មេង​ស្រី​ត្រឡប់​មក​ផ្ទះ​វិញ​ នាង​បាន​ប្រាប់​ម្ដាយ​នាង​ពី​អ្វី​ដែល​បាន​កើតឡើង។ ប៉ូលិស​បាន​និយាយ​ថា​ នាង​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ​ដែល​នៅ​ទីនោះ​គ្រូពេទ្យ​បាន​បញ្ជាក់​ថា​ នាង​ពិតជា​ត្រូវ​បាន​គេ​ចាប់​រំលោភ​ពិតមែន។

ប៉ូលិស​បាន​និយាយ​ថា​បុរស​នេះ​កំពុង​ត្រូវ​បាន​ស៊ើបអង្កេត​ក្រោម​ច្បាប់​ការពារ​កុមារ​យ៉ាង​តឹងរ៉ឹង​របស់​ប្រទេស​ឥណ្ឌា។


គួរ​បញ្ជាក់​ថា​ ក្នុង​ឆ្នាំ ២០១៨ រដ្ឋាភិបាល​បាន​ដាក់​ចេញ​នៅ​ទោស​ប្រហារ​ជីវិត​ចំពោះ​អ្នក​ដែល​រំលោភ​សេពសន្ថវៈ​លើ​កុមារ​ចំ​ពេល​មាន​ភាព​ច្របូកច្របល់​លើ​ករណី​លេចធ្លោ​ពីរ​គឺ​ការ​រំលោភ​និង​សម្លាប់​ក្មេង​អាយុ ៨ ឆ្នាំ​និង​ការ​រំលោភ​សេពសន្ថវៈ​លើ​ក្មេង​អាយុ ១៦ ឆ្នាំ។

យោង​តាម​តួលេខ​ឧក្រិដ្ឋ​កម្ម​ចុងក្រោយ​បង្អស់​របស់​ប្រទេស​ឥណ្ឌា​ រាល់​ជនរងគ្រោះ​ដែល​រំលោភ​សេពសន្ថវៈ​ទី​បួន​គឺ​ជា​កុមារ។ ក្នុង​ករណី​រំលោភ​សេពសន្ថវៈ​ច្រើន​លើសលប់ ៩៤% ជា​ជន​រងគ្រោះ​ស្គាល់​ជនល្មើស។
កំណត់​ត្រា​មិនល្អ​របស់​ប្រទេស​ឥណ្ឌា​ក្នុង​ការ​ដោះស្រាយ​អំពើ​ហង្សា​ផ្លូវ​ភេទ ​បាន​លេចធ្លោ​ បន្ទាប់​ពី​ការ​រំលោភ​បូក​និង​ការ​ធ្វើ​ឃាត​ទៅ​លើ​និស្សិត​ម្នាក់​នៅ​លើ​ឡាន​ក្រុង​កាល​ពី​ឆ្នាំ ២០១២ ។ នេះ​នាំ​ឱ្យ​មាន​ការ​តវ៉ា​ដ៏​ធំ​និង​ការ​ផ្លាស់ប្ដូរ​ច្បាប់​រំលោភ​របស់​ប្រទេស។

គួរ​បញ្ជាក់​ថា ​នៅ​ក្នុង​ខែ​វិច្ឆិកាកន្លងទៅនេះ ​ការ​ចាប់​រំលោភ​បូក​និង​ឃាតកម្ម​ទៅ​លើ​ក្មេង​ស្រី​ម្នាក់​ឈ្មោះ vet អាយុ ២៧ ឆ្នាំ​នៅ​ភាគ​ខាងត្បូង​ទីក្រុង ​Hyderabad ក៏​បាន​ធ្វើ​ឱ្យ​​ពិភពលោក​មាន​ការ​តវ៉ា​ជា​ខ្លាំង ៕

 

ចុចអាន៖ ស្ត្រី​ប៉ាគីស្ថាន​ កាត់​ប្រដាប់​ភេទ​បុរសម្នាក់ដែលប៉ុនប៉ង​រំលោភ​នាង

ចុចអាន៖ប្រទេស​ថៃថា ភាព​ជោគជ័យ​របស់​មន្ទីរពេទ្យ Rajavithi ក្នុង​ការ​ព្យាបាល​អ្នក​ជំងឺ​​កូរ៉ូណា​គឺ​ជា “ការ​សាកល្បង​ដែល​អាច​គ្រប់គ្រង​បាន”

 

ប្រែសម្រួល៖Blue Sky