បុរស​ឥណ្ឌា​ម្នាក់​ ​ត្រូវ​បាន​ចាប់ខ្លួន​ពី​បទ​ថើប​បបូរ​មាត់​ក្មេង​ស្រី
BREAKING NEWS
Search

បុរស​ឥណ្ឌា​ម្នាក់​ ​ត្រូវ​បាន​ចាប់ខ្លួន​ពី​បទ​ថើប​បបូរ​មាត់​ក្មេង​ស្រី

អូស្ត្រាលី៖ បុរស​ជនជាតិ​ឥណ្ឌា​អាយុ ២៨ ឆ្នាំ​ម្នាក់​ឥលូវ​នេះ​កំពុង​ស្ថិត​នៅ​ក្នុង​ទីឃុំឃាំង​ បន្ទាប់​ពី​​បាន​ថើប​​បបូរមាត់​កូនក្មេង​​នៅ​ក្នុង​ពិភព​បាតសមុទ្រ​មួយ​ក្នុង​ទីក្រុង​ស៊ីដនី​ ប្រទេស​ អូស្ត្រាលី។

ប៉ូលិស​បាន​និយាយ​ថា​លោក Nikhil Bhatia បាន​ប៉ះ​ផ្នែក​ខាងក្រោយ​នៃ​ក្បាល​កូន​តូច ​បន្ទាប់​មក​បាន​រំកិល​ខ្លួន​ទៅ​ផ្នែក​ខាងមុខ ​និង​បន្ទាប​ខ្លួន​របស់​គាត់​ដល់​បបូរមាត់​ក្មេង​ស្រី។ បុរស​អាយុ ២៨ ឆ្នាំ​រូប​នេះ​ត្រូវ​បាន​ឪពុក​របស់​ក្មេង​ស្រី​រងគ្រោះ​ចាប់​បាន​ ហើយ​​អះអាង​ថា Bhatia បាន​ប្រើ​កម្លាំង​ដើម្បី​រំកិល​កូនស្រី​គាត់​ឱ្យ​នៅ​ជិត​ខ្លួន​គេ។ យោង​តាម​របាយការណ៍​បាន​ឱ្យ​ដឹង​ថា Bhatia ​ទើបតែ​មក​អូស្ត្រាលី​មួយ​សប្ដាហ៍​នេះ​ទេ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ពេល​ដែល​ពួកគេ​នៅ​ពិភព​មុទ្រ​បាតសមុទ្រ​កាល​ពី​ថ្ងៃ​អាទិត្យ​ទី ១៩ ខែ​មករា​។

យោង​ទៅ​តាមសម្ដី​រដ្ឋអាជ្ញារង​លោក Sergeant McKinnon បាន​និយាយ​ថា​លោក Bhatia បាន​សុំទោស​ឪពុក​ក្មេង​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ត្រូវ​បាន​ចាប់​ខ្លួន។ នៅ​ពេល​ដែល​ឪពុក​ក្មេង​ធ្វើ​អន្តរាគមន៍​ភ្លាមៗ​ជន​ជាប់ចោទ​មាន​ប្រតិកម្ម​ដោយ​និយាយ​ថា “ខ្ញុំ​សុំទោស ​ខ្ញុំ​សូមទោស​ ខ្ញុំ​សូមទោស ” ជា​ច្រើន​ដង។  រដ្ឋអាជ្ញា​បាន​បន្ថែម​ទៀត​ថា​ លោក Bhatia បាន​ប្រាប់​អាជ្ញាធរ​ថា “វា​បាន​កើតឡើង ​វា​ជា​ភាព​ខុសគ្នា​ខាង​វប្បធម៌” ។

យោង​តាម​របាយការណ៍​បាន​អោយ​ដឹង​ថា​ ប៉ូលិស​បាន​ចាប់​ខ្លួន Bhatia ភ្លាមៗ​ នៅ​កន្លែង​កើតហេតុ គាត់​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​រំលោភ​ផ្លូវ​ភេទ ​ដោយ​ចេតនា​លើ​ក្មេង​អាយុ​ក្រោម ១០ ឆ្នាំ​ ដែល​អាច​ធ្វើ​ឱ្យ​គាត់​ជាប់​ពន្ធនាគារ​ជា​អតិបរមា ១៦ ឆ្នាំ។ មេធាវី​របស់ Bhatia គឺ​លោកស្រី Atty Sharon Ramsden បាន​និយាយ​ថា​ពួក​យើង​មាន​បំណង​អង្វរ​ជន​រងគ្រោះ​ ព្រោះ​ថា​​ជនជាប់ចោទ​គឺ​គ្មាន​កំហុស​ដូច​ដែល​ពួកគេ​បាន​អះអាងឡើយ ​​ទង្វើ​នេះ​មិនមែន​ជា​លក្ខណៈ​ផ្លូវ​ភេទ​ឡើយ ​វា​គ្រាន់​តែ​ជា​ធម្មជាតិ “ ដោយឯកឯង”  ហើយ​មេធាវី​ក៏​បាន​លើកឡើង​ជា​ថ្មី​ម្ដង​ទៀត ​នូវ​សំដីដែលបានលើកឡើង​របស់​លោក Bhatia អំពី “ ភាព​ខុស​គ្នា​នៃ​វប្បធម៌” ។ លោកស្រី​បាន​បន្ថែម​ថា ​ការ​កាត់ទោស​ចាំបាច់​ត្រូវ​បង្ហាញ​ថា ​មាន​ការ​សម្រើប​ផ្លូវ​ភេទ ​ឬ​ការ​ពេញចិត្ត​​ពី​ទង្វើ​នេះ​ដែរ​ទេ។

អយ្យការ​អះអាង​ថា​ តាម​សំដី​ឪពុកម្ដាយ​ជន​រងគ្រោះ​ និង​សន្តិសុខ​ពី​ពិភព​មុទ្រ​បាតសមុទ្រ​ គឺ​ជា​ភស្តុតាង​រឹងមាំ​ប្រឆាំង​នឹង​មេធាវី​ការពារ​ក្ដី​បាន។

ជនជាប់ចោទ Bhatia ​នឹង​បង្ហាញ​ខ្លួន​នៅតុលាការម្ដង​ទៀត ​នៅ​ក្នុង​តុលាការ​នៅ​ដើម​ខែ​កុម្ភៈ ៕

 

ចុចអាន៖ស្ត្រី​មេម៉ាយ​ជា​ម្ដាយ​ត្រូវ​បាន​ចាប់ខ្លួន ​បន្ទាប់​ពី​សម្លាប់​កូន​ស្រី​បង្កើត

ចុចអាន៖គូ​ស្នេហ៍​ថត​វីដេអូ​សិច​ក្នុង​សាកលវិទ្យាល័យ​បង្ហោះ​ល្បី​ពេញអ៊ិនធឺណិត​​ទីបំផុត​ត្រូវ​ប៉ូលីស​ ចាប់​ខ្លួន​បាន

 

ប្រែសម្រួល៖ សាង ស្រីល័ក្ខ