តារាសម្តែងស្រី ៖ មាន​មនុស្ស​ប៉ុន្មាន​នាក់​ដែ​ល​ពី​ក្មេង​មិន​ហ៊ាន​ស្លៀកពាក់​ប៊ី​គី​នី ពេល​ចាស់​ទៅ​ទើប​ស្តាយក្រោយ?

ភ្នំពេញ​ ៖​ តារា​សម្តែង​ស្រី​កញ្ញា អ៊ីង អ៊ីង ថ្មីៗ​នេះ​បានធ្វើ​ឲ្យ​មហាជន​មានការ​ភ្ញាក់ផ្អើល​និង​ចាប់អារម្មណ៍​គ្រប់គ្នា​ខណៈដែល​តារា​ស្រី​រូបនេះ​បាន​បង្ហោះ​នូវ​រូបភាព​សិច​ស៊ី​សម្ញែង​សាច់​ដើមទ្រូង​មូលក្លំ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជា​បន្តបន្ទាប់​។

បង្ហោះ​ភ្ជាប់​ជាមួយ​រូបភាព​សិច​ស៊ី​នេះដែរ​កញ្ញា អ៊ីង អ៊ីង បាន​សរសេរ​រៀបរាប់​ថា​ មាន​មនុស្ស​ប៉ុន្មាន​នាក់​ដែ​ល​ពី​ក្មេង​មិន​ហ៊ាន​ស្លៀកពាក់​ប៊ី​គី​នី ពេល​ចាស់​ទៅ​ទើប​ស្តាយក្រោយ​ស្តា​យថាហេតុ​អ្វី​កាលពី​ក្មេង​មិន​ហ៊ាន​ស្លៀកពាក់​ប៊ី​គី​នី​ដូច​គេ​។​ ចិត្តល្អ​អាច​នៅ​ជាមួយ​យើង​បានយូរ​ជា​និរន្ត​តែ​រាង​ដែល​ស្អាត​ហើយ​យុវ​វ័យ​នឹង​សម្រស់​វា​មិន​គង់​វង់​នោះទេ​។

កញ្ញា អ៊ីង​អ៊ីង បាន​បន្តទៀត​ថា ​ចង់​ធ្វើ​អ្វី​ធ្វើ​ឲ្យ​ហើយ​ទាន់​យើង​នៅ​មាន​ឱកាស​ធ្វើ​វា​ធ្វើ​អ្វី​ក៏​ល្អ​ឲ្យ​តែ​យើង​សប្បាយចិត្ត​ទៅ​បាន​ហើយ​។​ ជាមួយគ្នា​នៃ​ការបញ្ចេញ​រូបភាព​ដ៏​សិច​ស៊ី​នេះដែរ​ក៏មាន​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​មួយចំនួន​បាន​លើកឡើងថា សម្រស់រ​បស់​អ៊ីង​អ៊ីង​ពិតជា​ស្រស់ស្អាត​មិនធម្មតា​ឡើយ​។

​សូម​បញ្ជាក់​ថា ​តារា​ស្រី​កញ្ញា អ៊ីង​អ៊ីង បន្ទាប់ពី​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​មាន​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ​គឺ​សង្កេត​ឃើញ​ថា​ ទាំង​ប្រជាប្រិយភាព​និង​សន្ទុះ​នៃ​ការ​គាំទ្រ​ហាក់​ហក់​ឡើង​ខ្ពស់​មិន​ចាញ់​តារា​រៀមច្បង​នោះ​ឡើយ​។​ មិនតែប៉ុណ្ណោះ​រូប​សម្ផស្ស​របស់​តារា​ស្រី​កញ្ញា អ៊ីង​អ៊ីង ក៏​ជា​លទ្ធភាព​ក្នុង​ការ​ទាក់ទង​បុរសៗ​ឲ្យ​លង់​ស្នេហ៍​ទៀតផង​៕
ចាន់​រ៉ា

    



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114