ព័ត៍មានទាន់​ហេតុការណ៏
Search

តិចទៀត Instagram មានមុខងារដូច Tik Tok ដែរហើយ!

ជឿជាក់ថា គ្មានអ្វីដែល Facebook មិនអាចធ្វើបាននោះទេ បើទោះទិញ Fuction (មុខងារ) ពីកម្មវិធីដទៃមិនបាន ក៏ហ្វេសបុកបង្កើតខ្លួនឯងភ្លាមៗ មិនបង្អស់យូរ។ ជាក់ស្ដែងដូចជា មុខងារដែលមានលើ Snapchat បន្ទាប់ពីចេញបានមួយរយៈ Instagram ក៏ចាប់ផ្ដើមមានស្រដៀងទៅនឹងមុខងារនោះដែរ ហើយពេលនេះ Facebook ក៏នៅមិនស្ងៀមដែរ បន្ទាប់ពីឃើញភាពល្បីល្បាញរបស់ Tik Tok រហូតដល់ពេលនេះ Facebook ចាប់ផ្ដើមធ្វើការសាកល្បងមុខងារថ្មីៗដែល Tik Tok មាន យកទៅអនុវត្តន៍លើ Instagram ដែរ។

ខែមុននេះ Mark Zuckerberg នាយកប្រតិបត្តិ និងស្ថាបនិក Facebook បានចូលរួមជាវាលគ្មិននៅសាកលវិទ្យាល័យ Georgetown ហើយបាននិយាយពីភាពរីកចម្រើនរបស់ Tik Tok ទៅលើបណ្ដាញសង្គមជុំវិញពិភពលោក។ បន្ទាប់ពីគេសង្កេតឃើញថា មុខងារថ្មីលើ Instagram ដែលស្រដៀងទៅនឹង Tik Tok នេះ ក៏បានកើតឡើងដូចការរំពឹងទុកពីអ្នកប្រើប្រាស់ Facebook និង Instagram ពិតប្រាកដមែន។

ប្រភពបានឲ្យដឹងថា លើកដំបូង Facebook ចង់បង្កើត App មួយថ្មីទៀត ស្រដៀងនឹង Tik Tok តែមានការព្រួយបារម្ភនឹងអ្នកប្រើប្រាស់ ខ្ជិលដោនឡូត ហើយបញ្ចូលថ្មីក្នុងទូរសព្ទដៃ ដូច្នេះពួកគេសម្រេចបង្កើត Fuciton ថ្មីក្នុង Instagram ចំណែកក្នុង Facebook ប្រហែលជាមិនយូរនោះទេ។

មុខងារថ្មីនេះ មានអ្វីលើសពី Tik Tok?

អ្នកធ្លាប់ប្រើ Tik Tok ដឹងហើយថា យើងថតវីដេអូ អាចយកសំឡេងដែលមានក្នុង App មកប្រើ ឬបញ្ចូលសំឡេងពីក្រៅក៏បាន។  Instagram Reel ក៏មិនខុសពី Tik Tok ដែរ តែបន្ថែមពីនេះ វាអាច Edit អក្សរលើវីដេអូ បង្កើត Smooth Transition ទៅលើវីដេអូ និយាយទៅវីដេអូមានលក្ខណៈបែបច្នៃប្រឌិតបានច្រើនជាង Tik Tok។ យ៉ាងណាក៏ដោយ Instagram Reel មិនទាន់ចេញជាផ្លូវការនៅកម្ពុជានៅឡើយទេ តែពេលនេះ គេកំពុងដាក់ឲ្យប្រើប្រាស់នៅប្រេហ្សីល រង់ចាំការ Feedback ពីអ្នកប្រើប្រាស់ក្នុងប្រទេសនោះ។

កូនផេនដា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114