អូឡាំពិក​ហ្គេម​២០២០​នៅ​តូក្យូ ​ត្រូវ​បាន​លើក​ពេល​ទៅ​ឆ្នាំក្រោយ

ទីបំផុត​លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន និង ប្រមុខ​អូឡាំពិក​អន្តរជាតិ​(International Olympic Commetee)​ថូ​ម៉ាស់ បាច់ (ThomasBach)​ បាន​ពន្យារពេល នៃ​ការប្រកួត​កីឡា​អូឡាំពិក​រដូវក្ដៅ​នៅ​ទីក្រុង​តូ​ក្យូ​ប្រទេស​ជប៉ុន​នា​ឆ្នាំនេះ ដោយសារតែ​ការទន្ទ្រាន​នៃ​ជំងឺ​ផ្លូវដង្ហើម​កូ​វីដ​-១៩។

តាម​ការគ្រោងទុក ការប្រកួត​កីឡា​អូឡាំពិក​រដូវក្ដៅ​ឆ្នាំ​២០២០ នៅ​ទីក្រុង​តូ​ក្យូ នឹងធ្វើ​ពិធី​សម្ពោធ​បើក​ការប្រកួត​នៅ​ថ្ងៃទី​២៤​កក្កដា ឆ្នាំ​២០២០​នេះ នា​ពហុ​កីឡដ្ឋាន​ជាតិ New National Stadium ក្នុង​ទីក្រុង​តូ​ក្យូ​តែម្ដង។ តែ​ពេលនេះ​ទាំង​លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន ទាំង​លោក ថូ​ម៉ាស់​បាច់ ដែលជា​ប្រធាន​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ បានសម្រេច​លើក​ពេល​ទៅ​ប្រកួត​នៅ​ឆ្នាំ​២០២១​ហើយ។

ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​នេះ នឹងមាន​អត្តពលិក​ចូលរួម​ចំនួន​ប្រមាណ ១១.០៩១ នាក់។ កីឡា​ចំនួន​៣៣ ប្រភេទ ដែលមាន​៣៣៩​វិញ្ញាសា​ត្រូវបាន​ត្រៀម​ដាក់​ឲ្យ​ប្រកួត ដែល​ក្នុងនោះ​ប្រភេទ​កីឡា​កា​រា​តេ ដែលជា​កីឡា​មាន​ដើមកំណើត​នៅ​ប្រទេស​ជប៉ុន នឹង​ត្រូវ​ដាក់បញ្ចូល​ជា​ប្រភេទ​កីឡា​អូឡាំពិក​លើក​នេះ​ទៀតផង៕
​វិ​សិទ្ធ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114