BREAKING NEWS
Search

បណ្ដាក់ទុនរកស៊ី គួរស្វែងយល់ប៉ុន្មានចំណុចនេះជាមុនសិន

ការរកស៊ីបណ្ដាក់ទុនអាចថា ប្រថុយប្រថានខ្លាំង បើយើងមិនមានចំណេះជំនាញច្បាស់លាស់នោះទេ។ ក្តីសង្ឃឹម​ថា នឹង​ផ្ដល់ប្រាក់ចំណេញលើសលប់ គួរតែកើតមានក្រោយពីស្វែងយល់ស៊ីជម្រៅលើការវិនិយោគឱ្យបានត្រឹមត្រូវច្បាស់សិន។

ត្រូវមានមូលដ្ឋានគ្រឹះនៃជំនាញ និងចំណេះ

ការប្រថុយប្រថាន វិនិយោគតាមគ្នា ដោយគ្មានជំនាញ ងាយធ្វើឲ្យបរាជ័យបំផុត។ ជាអ្នករកស៊ីត្រូវដឹងថា ជំនាញ និងចំណេះដឹងមូលដ្ឋានគ្រឹះនៃការធ្វើជំនួញ ជារឿងសំខាន់សម្រាប់ម្ចាស់អាជីវកម្មគ្រប់រូប។​ ទោះបីមានលុយច្រើនក៏ដោយ បើមិនមានជំនាញនិងចំណេះទេ ការរកស៊ីនឹងទទួលរងគ្រោះដោយសារការដាក់ទុនខុសមិនខាន។

ត្រូវត្រៀមកញ្ចប់ថវិកាទុក

បើចង់វិនិយោគ កញ្ចប់ថវិកាត្រូវតែត្រៀមជាស្រេច សម្រាប់ភាពចាំបាច់ និងស្ថានភាពបន្ទាន់ណាមួយ។ ធ្វើការបែងចែកលុយឲ្យបានលម្អិត និងគ្រប់គ្រងឲ្យបានត្រឹមត្រូវ បើពុំនោះទេ ជំនួញនឹងពិបាកបោះជំហានទៅកាន់ការវិនិយោគដ៏ល្អណាស់។ ម្យ៉ាងកញ្ចប់ថវិកាដែលត្រៀមរួចរាល់ ក៏អាចជួយដោះស្រាយជាមួយហានិភ័យផ្សេងៗ។

ត្រូវមានវិន័យនៃការចាយវាយ

នៅពេលមានគម្រោងចង់វិនិយោគ ចំណុចដែលត្រូវមាន គឺត្រួតពិនិត្យទៅលើការចាយវាយរបស់ខ្លួន ព្រោះថាបើគ្មានវិន័យលើការចំណាយប្រាក់ទេ រកបានមកប៉ុន្មានក៏មិនសល់ដែរ។ ក្នុងនាមជាអ្នកជំនួញម្នាក់ មិនអាចនៅតែចំណាយដូចដែលធ្លាប់ធ្វើនោះទេ ពោលគឺត្រូវដាក់វិន័យចំពោះខ្លួនឯងជាមួយនឹងលុយជាមុនសិន។ ត្រូវមានទម្លាប់និងវិន័យចំពោះការប្រើប្រាស់លុយ។ កាលណាមានទម្លាប់ជាវិជ្ជមានហើយ នោះនឹងធ្វើឲ្យលុយអាចសល់បានច្រើន។

ត្រូវយល់ពីភាពមិនទៀងទាត់នៃការដាក់ទុន

វិនិយោគ អាចធ្វើឲ្យទទួលបានផលល្អខ្លាំងបំផុត ប៉ុន្តែវាក៏អាចធ្វើឲ្យខាតបង់ខ្លាំងដូចគ្នា។ គ្រប់ការវិនិយោគទាំងអស់ មិនប្រាកដថា សុទ្ធតែនាំផលចំណេញមកនោះទេ វាអាចនឹងនាំអាជីវកម្មទៅក្នុងស្ថានភាពដែលយ៉ាប់យ៉ឺនក៏ថាបាន។ ដូច្នេះ បើដាក់ចិត្តរកស៊ីវិនិយោគ កុំរំពឹងទុកខ្ពស់ពេក ព្រោះរាល់ដាក់ទុនទាំងឡាយមានមិនមានភាពប្រាកដប្រជានោះឡើយ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Business Insider

ចុចអាន៖ កំហុសក្នុងអាជីវកម្មក្មេងខ្ចី​​ ជះឥទ្ធិពលដល់​សហគ្រិនភាពដំបូង

ចុចអាន៖ វិធី​បង្កើត​យីហោកាហ្វេ​ឲ្យ​អតិថិជន​ជាប់ចិត្ត និងស្គាល់​ច្រើន