ព័ត៍មានទាន់​ហេតុការណ៏
Search

IP man 4 រំពឹងកក្រើក ស្របពេល​កុំកុំលាឈប់ពីការសម្តែង

ពិភពអ្នកនិយមទស្សនា​ភាពយន្ត​ក្បាច់គុនចិន និងជា​ហ្វេនដ៏ធំ ទូទំាង​ពិភពលោករបស់ Donny Yen ហៅកុំកុំ បាន​ស្លុតរន្ធត់​ជាមួយ​ព័ត៌មាន​ដែលថា​ IP man 4​ជាអនុស្សាវរីយ៍សម្តែងចុងក្រោយ ​របស់តារាជើងកន្ត្រៃហោះរូបនេះ។

យោងតាម China Morning Post រឿងIp Man 4: The Finale ដែលគេ​រំពឹងថា នឹងចេញសម្ពោធនៅហុងកុង​និងតែវ៉ាន់នាថ្ងៃទី២០ខែធ្នូឆ្នាំនេះ ត្រូវបានផលិត​អស់​ទឹកប្រាក់៥២លានដុល្លារ ក៏ជាសេរ៊ីរឿងទី៤និងជាវគ្គបញ្ចប់របស់ IP Man។

ដោយការប្រកាសជាសាធារណៈថា នេះជារឿងចុងក្រោយ​មុនចូលនិវត្តរ៍ កុំកុំបានធ្វើឱ្យ យុវវ័យ​ក៏ដូច​អ្នកគំាទ្រ លើ​អ៊ីនធឺណេត ឆ្កួតចិត្ត ជាទម្ងន់។

ការប្រកាសតាមហ្វេសប៊ុករបស់កំពូលតារាកុងហ៊្វូរូបនេះ ប្រមូលបានជាង ៦.៨០០០ share ក្នុងរយៈពេលតែ ត្រឹមតែ​២ ម៉ោង។

មិនតែប៉ុណ្ណោះមាន​ការបញ្ចេញមតិជាច្រើន​ពីសំណាក់អ្នកនិយម​លេងអ៊ីនធឺណេត​ដែល​សម្តែងការគោរព ចំពោះតារារួបនេះ ចំពោះទេពកោសល្យនៃការសម្តែងគ្មានអ្នកជំនួស។

ក្នុងរឿងនេះIP manបានចេញទៅសហរដ្ឋអាមេរិកដើម្បីស្វែងរកឱកាសថ្មីៗនិង​មានគម្រោង​បើក​សាលាក្បាច់គុនមួយនៅសាន់ហ្វ្រាន់ស៊ីស្កូ ជាកន្លែងដែលសិស្សរបស់គាត់ម្នាក់ឈ្មោះប្រ៊ូសលី (លីស៊ាវឡុង)បានស្នាក់នៅដើម្បីចូលរួមប្រកួតដណ្តើមជើងឯកការ៉ាតេដូ។

ខ្សែភាពយន្តនេះមានគោលបំណងលើកបង្ហាញពី​ ជីវិតជនអន្តោប្រវេសន៍អាស៊ី​នៅអាមរិកផងដែរ។

អ្នកគាំទ្រទំាងឡាយ បានបញ្ចេញភាព​សោកសៅនៅពេលកុំកុំបញ្ជាក់ក្នុងខែនេះថា“IP Man 4the finalនឹងក្លាយជាភាគចុងក្រោយនៃស៊េរីកំពូលក្បាច់គុន ចម្រុះរបស់ចិន។

ជាមួយ​និង​ការភ្ញាក់ផ្អើលចំពោះការប្រកាសនេះ​ មនុស្សជាច្រើនបាននិយាយថា​ពួកគេនៅតែទន្ទឹងរង់ចាំទស្សនា​ខ្សែភាពយន្តចុងក្រោយ​របស់តារាវ័យ​៥៦ឆ្នាំរូបនេះមិនឱ្យរំលងបាន។

កាលពីឆ្នាំ​២០១៦ IP man 3​ដែលចាក់បញ្ចាំងទូទំាង​ពិភពលោក​រកចំណូលបានជាង​១៥៤លានដុល្លារអាមេរិក។

ឡាហ្សូលី