ព័ត៍មានទាន់​ហេតុការណ៏
Search

អ្នកមិនធ្លាប់ប្រើ iPhone! ដឹងប៉ុន្មានចំណុចនេះធានាថានឹងប្រែចិត្តឈប់ប្រើម៉ាកផ្សេង

មួយ​រយៈមុន​ក្រុម​ហ៊ុន ​Apple​ ទើបតែ​បញ្ចេញ​ស៊េរី​ថ្មី​ក្តៅៗ​ គឺ ​iPhone 11​ , iPhone 11 Pro​និង iPhone 11 Pro Max។ ​​បើសិន​យើង​ជាម​នុស្ស​ដែល​ចូលចិត្ត​បច្ចេកវិទ្យា​ថ្មីៗ​ទំនើប​ ច្បាស់​ហើយ​ប្រើ ​iPhone 11 ​មិនខុស​ចិត្ត​ទេ​ ជាពិសេសប្រិយមិត្តដែលកំពុងមានបំណងចង់ប្ដូរទូរសព្ទពីអ្នកប្រើប្រាស់ Android មក iOS។​ Kpt Plus សុំចែក​រំលែក​អត្ថ​ប្រយោជន៍​របស់​ iPhone 11 ​មួយ​ចំ​នួន​ខាង​ក្រោម​នេះ​៖

1. ​សមត្ថភាព ​WIFI 6

iPhone 11 ត្រូវបាន Apple បំពាក់មុខងារថ្មីមួយ គឺ WIFI6 ដែលសមត្ថភាពរបស់វាអាចប្រើជំនួស WIFI រ៉ោតទ័របានយ៉ាងងាយស្រួល ហើយមានល្បឿនលឿនខុសពីការស៊ែរ Hotspot មុខងារដែលធ្លាប់មានកន្លងមក។

2. ​សាក​ថ្ម​បាន​រហ័ស​

មាន​ការ​រអ៊ូជា​ច្រើន​អំពី​បញ្ហា​សាក​ថ្ម​របស់​ iPhone គឺ​ឆាប់​អស់​ថ្ម​នឹង​សាក​ថ្ម​យូរ​រាប់​ម៉ោង។​ ប៉ុន្តែ iPhone 11 គេ​បាន​ផលិត​វា​ដោយ​​ប្រើ​រយៈ​ពេល​បញ្ចូល​ថ្ម​លឿនជាង​ស៊េរី​មុនៗ​ដែលមាន​​ភ្ជាប់​ជាមួយ​ឆ្នាំ​សាក​USB-C និង Lightning adapter ដែល​ធ្វើ​ឲ្យ​កម្រិតនេះការ​បញ្ចូន​ថ្មបាន​ឆាប់​រហ័សជាងមុន​។

3. បន្ទះឈីប​ U1 CHIP

iPhone ស៊េរីថ្មីមួយនេះ មាន​ Ultra-Wideband chip​ ឬ​ហៅ​បាន​ថា​U1។ ​ល្បឿន​នេះ​ការ​ដំណើរ​ការ​គឺមាន​ភាព​រហ័ស​និង​ចែក​រំលែក​ឯក​សារ​បាន​ងាយ​ស្រួល។

4. ពណ៌ថ្មីៗដែលមិនធ្លាប់មាន

​ជំ​នួស​ដោយ​ការ​ឲ្យ​អតិថិជន​លេង​ពណ៌​ Case ​ទូរស័ព្ទ​របស់​ខ្លួន​ iPhone 11 បាន​ផលិត​ពណ៌​ពិសេសៗ​ជូន​អតិថិជន​របស់​ខ្លួន​រហូតដល់ 6 ពណ៌ ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក៖ ពណ៌​លឿង​ពណ៌​ក្រហម​ ពណ៌​ស្វាយខ្ចី​ ពណ៌​បៃ​តង​ខ្ចី​ ពណ៌ខ្មៅ​ និង​ពណ៌ស ​ជា​​​ជម្រើស​ឲ្យ​យើង​​រើស​តាម​ចំណូល​ចិត្ត​។



5. ​សមត្ថភាព​ចាប់​រូបភាព​

iPhone 11 បាន​បំពាក់​កាំម៉េរា3​គ្រាប់ Ultra Wide and Wide lenses ​រួម​ជាមួយ​កម្រិត គុណ​ភាព​​រូបភាព​បាន​ច្បាស់​ល្អ ដោយ​សមត្ថភាព​របស់វា​អាច​ស្មើជា​មួយនឹង​ប្រភេទ​កាំមេរ៉ាធំៗ​បាន។​ មានន័យ​ថា​ងាយ​ស្រួល​ក្នុង​ការ​ចាប់​ពន្លឺ​កម្រិត Focus ងាយ​ស្រួល​និង​អាច​ចាប់​ពន្លឺ​បានភ្លឺល្អ​បាន​នៅក្នុង​ស្ថាន​ភាព​ខ្សោយ​ពន្លឺ​ឧទាហរណ៍​អាច​ថត​បានភ្លឺ​នៅ​ទី​ងងឹត។

6. ថាម​ពល​ថ្មប្រើ​បាន​យូរ​​

​iPhone​11 ​មាន​សមត្ថភាព​ពន្យា​ថាមពល​កាន់​ថ្ម​ឲ្យ​យូរ​ដោយ​ពុំ​ចាំ​បាច់​សាក​ថ្ម​នៅ​ពេល​ដែល​កំរិត​ភាគរយ​​Battery​ចុះ​ក៏​ដោយ។

អត្ថបទ៖ មួង ពីសី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114