ប្រជាជនអ៊ីរ៉ាក់នាំគ្នាតវ៉ាបណ្ដេញកងកម្លាំងអាមេរិកចេញពីប្រទេស

នៅព្រឹកថ្ងៃសុក្រនេះ ក្រុមអ្នកតវ៉ារាប់សែននាក់នាំគ្នាធ្វើដំណើរតាមដងផ្លូវនៃរដ្ឋធានីបាដាដ ដើម្បីបង្ហាញពីសិទ្ធិប្រជាធិបតេយ្យរបស់ខ្លួនក្នុងការអំពាវនាវឱ្យកងកម្លាំងបរទេសទាំងអស់ចាកចេញពីប្រទេសអ៊ីរ៉ង់។ ក្រុមអ្នកតវ៉ាមកពីក្រុង Karbala និងរដ្ឋធានីបាដាដ បានកាន់បដានិងជាមួយពាក្យស្លោកស្រែកអំពាវនាវឱ្យបណ្តេញកងកម្លាំងភេរវករអាមេរិកចេញពីប្រទេសរបស់ខ្លួន។

ការតវ៉ានេះត្រូវបានធ្វើឡើងក្រោមប្រធានបទថា “Friday of Independence” ឬ “ ថ្ងៃសុក្រឯករាជ្យ” កំពុងតែអំពាវនាវឲ្យឥស្សរជនជាន់ខ្ពស់នៃសាសនាអ៊ីស្លាមនិកាយ Shiite ថ្កោលទោសចំពោះវត្តមានរបស់អាមេរិកនិងការរំលោភបំពាននានារបស់អាមេរិក។

គួររំឭកដែរថា កាលពីថ្ងៃទី ៥ ខែមករា សភាអ៊ីរ៉ាក់បានបោះឆ្នោតគាំទ្រយ៉ាងពេញទំហឹងចំពោះដំណោះស្រាយដែលអំពាវនាវ​ឱ្យ​បណ្តេញ​កងកម្លាំងសហរដ្ឋអាមេរិកទាំងអស់ចាកចេញពីប្រទេស។ ការអំពាវនាវនេះធ្វើឡើងនៅ២ថ្ងៃបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានធ្វើឃាតលោកឧត្តមសេនីយ៍ឯក Qassem Soleimani៕

 

ចុចអាន៖ ក្មេងស្រីអ៊ីរ៉ង់អាយុ ១២ ឆ្នាំទទួលពិន្ទុ IQ ខ្ពស់បំផុត​ ផ្ដួលអ្នកប្រាជ្ញល្បីៗ

ចុចអាន៖ ឡានថ្លៃបំផុតក្នុងលោកមានម្ចាស់ហើយ លក់បានតម្លៃ៣៨,១ លានដុល្លារអាមេរិក

 

ប្រែសម្រួល៖ សន្យា