ជីវិតពិតក្រោយ​ត្រូវដាក់ឱ្យរស់ដោយឡែក​១៤ថ្ងៃលើកោះគ្រីស្មាស់ព្រោះCovid19

មកជួបពលរដ្ឋអូស្ត្រាលីដំបូងគេបង្អស់ ដែលត្រឡប់មកដីគោកវិញបន្ទាប់ពីត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកនៅលើកោះ Christmas ចំនួន ១៤ ថ្ងៃ ចម្ងាយជាង ១៥០០ គីឡូម៉ែត្រពីភាគខាងលិចប្រទេសអូស្ត្រាលី។

ដោយមិនមានករណីឆ្លង​ណាមួយ ត្រូវបានគេរកឃើញនៅក្នុងចំណោមអ្នកជម្លៀសដាច់ដោយឡែកទំាង​នោះ ទីបំផុតទៅពួកគេត្រូវបានអនុញ្ញាត្តិឱ្យវិលមកផ្ទះខ្លួន​វិញ​នៅទូទាំងទីក្រុងចំនួន ៦ របស់អូស្ត្រាលី។

លោកស្រី Catherine Chen បានឃ្លាតឆ្ងាយពីប្តីរបស់នាងអស់រយៈពេលមួយខែបន្ទាប់ពីបានធ្វើដំណើរជាមួយកូនពីរនាក់របស់នាងទៅ Hubei បាននិយាយថារយៈពេលតែមួយខែនៅដោយឡែក​នោះ ពិតជាយូរណាស់។ ក្រុមអ្នកជម្លៀសត្រូវបានគេយកទៅដាក់នៅក្នុងមណ្ឌលមានសុវត្ថិភាពខ្ពស់មួយ​ដែលពីមុនគេធ្លាប់ប្រើ ឃុំឃាំងអ្នកស្វែង​រក​សិទ្ធិជ្រកកោននានា។

កុមារីម្នាក់ក្នុងចំណោម​អ្នកត្រូវ​គេ ជម្លៀសដែលមានអាយុ ១០ ឆ្នាំ ELezabet បាននិយាយថានាងបានចំណាយពេលលេងហ្គេមដាច់ដោយឡែកហើយ​រំលឹកថា ទាហានពេទ្យតែងតែមកនិងគោះទ្វារទាំងពេលព្រឹកនិងពេលរសៀលក្នុងថ្ងៃ ហើយប្រើម៉ាស៊ីនស្កេន ស្វែងរកសីតុណ្ហភាពពីខ្លួនគ្រប់គ្នា។

ក្មេងប្រុសតូចនេះបានញញឹមនៅពេលដែលឳពុកនាំ​​មកដើរកាត់​តាមច្រកព្រលានយន្តហោះ។
លោកជីមដែលជាឪពុកម្នាក់មកពីទីក្រុងមែលប៊នដោយ​មានកូនពីរនាក់ដែលមានអាយុ ៧ និង ៥ ឆ្នាំមានប្រសាសន៍ថា“ ការព្រួយបារម្ភធំបំផុតរបស់ខ្ញុំ គឺថាយើងនឹងមិនត្រូវបានស្វាគមន៍ដោយសហគមន៍របស់យើង នៅពេលយើងត្រឡប់មកផ្ទះវិញដោយសារៅគេខ្លាចជម្ងឺឆ្លង ! វាមិនអីទេសម្រាប់មនុស្សពេញវ័យប៉ុន្តែវានឹងអាក្រក់សម្រាប់កុមារប្រសិនបើពួកគេត្រូវបានរើសអើង។»។
លោកស្រី Gloria Zheng មកពីតំបន់ Lindfield បាននិយាយថា ដំបូង លោកស្រីមានការភ្ញាក់ផ្អើល ស្រងាកចិត្ត​ចំពោះការសម្រេចចិត្តជម្លៀសប្រជាជនអូស្ត្រាលីដែលធ្វើដំណើរមកពីចិនឱ្យ​ទៅនៅដាច់ដោយឡែក លើកោះគ្រីស្មាសដែលជាកន្លែង​ដ៏«ល្បីល្បាញ»សម្រាប់​ការឃុំខ្លួនអ្នកស្វែងរកសិទ្ធិជ្រកកោន។

លោកស្រីហ្សេងបាននិយាយថា«ប៉ុន្តែក្រោយមក នៅពេលដែលយើងនៅទីនោះ យើងពិតជាត្រូវបានគេមើលថែរក្សាយ៉ាងល្អ!ខ្ញុំគិតថាពួកគេពិតជាមានសេចក្តីក្លាហានណាស់ដែលបានមកកោះ Christmas ដើម្បីមើលថែរក្សាពួកយើង!យើង​ដឹងថា​មាន​ប្រជាជនអូស្រ្តាលីច្រើនទៀតកំពុង​ជាប់គាំងនៅវូហាន ដែលចង់ត្រឡប់មកផ្ទះវិញ!សូមរដ្ឋាភិបាលអូស្ត្រាលីនិងចិនរួមគ្នារៀបចំការជម្លៀសបន្ថែមទៀត»។

បុរសម្នាក់ដឹកកូនស្រីគាត់ឆ្លងកាត់ព្រលានយន្តហោះលោក Raffael បាននិយាយថា កូនស្រីរបស់គាត់ឈ្មោះ Alicia ត្រូវបានគេមើលថែយ៉ាងល្អនៅលើកោះ។
Raffael Huang និងប្រពន្ធរបស់គាត់ឈ្មោះ Kiraថាពួកគេ​រីករាយនឹងសេវាកម្មគាំទ្រពីរដ្ឋាភិបាលនិងកងទ័ពនៅទីនោះ។

អ្នកស្រី Huang បាននិយាយថា“ ពួកគេបានផ្តល់អ្វីៗគ្រប់យ៉ាងដល់ទារក រាប់តំាងពីក្រណាត់ កន្ទបទារកនិងអាងងូតទឹក ហើយពួកគេបានធ្វើអាហារស្រស់ៗរាល់ថ្ងៃដែលពិតជាល្អណាស់សម្រាប់សុខភាព​” ។អ្នកស្រី

Heidi Sun វិញ បានរំជួលចិត្តនៅពេលនិយាយអំពីពេលវេលារស់នៅរង់ចាំ​លើកោះ គាត់និយាយថា“ យើងត្រូវបានពិនិត្យរាល់ថ្ងៃអំពី​សីតុណ្ហភាព សញ្ញាណក្អក…ឬឈឺបំពង់ក” ។

អ្នកជម្លៀសម្នាក់ៗត្រូវបានចេញវិញ្ញាបនប័ត្របញ្ជាក់ថា ពួកគេមិនបានឆ្លងវីរុសនេះទេ ហើយមានសេរីភាពក្នុងការវិលចូលសហគមន៍និងត្រឡប់ទៅរកជីវិតធម្មតាវិញ។

លក្ខខណ្ឌនៃការដាក់ឱ្យនៅដាច់ឆ្ងាយបានបំបែកក្រុមគ្រួសារនិមួយៗ ដោយមានការណែនាំមិនឱ្យចូលជិតជាង ១ម៉ែត្រកន្លះ​រវាងគ្នា ។

ក្រៅពីការត្រួតពិនិត្យសុខភាពពីរដងក្នុងមួយថ្ងៃ ជនជម្លៀសក៏ត្រូវពាក់របាំងមុខរាល់ពេលដែលពួកគេនៅខាងក្រៅបន្ទប់។

មានកុមារអូស្រ្តាលីជាច្រើនទៀត ដែលកំពុងរស់ជាប់គាំង​នៅក្នុងទីក្រុង Wuhan។

ទូរទស្សន៍អេប៊ីស៊ីប៉ាន់ប្រមាណថា មានកុមារអូស្រ្តាលីប្រមាណ ១៣ នាក់នៅតែជាប់នៅក្នុងវូហាន់ ហើយក្រសួងការបរទេសបាន​ប្រកាស​ប្រាប់ក្រុមគ្រួសារថា បច្ចុប្បន្ននេះ អូស្ត្រាលីនៅមិនទាន់ មាន​ផែនការសម្រាប់ជួយរក​ជើងហោះហើរដើម្បីចាកចេញនៅឡើយទេ។

ចម្រើន​តារា