អ៊ីតាលីគំរាមដាក់​គុក​ និង​ពិន័យ​រាប់​​​ពាន់​ដុល្លារ​ចំពោះអ្នកឆ្លងវីរុសកូវីដ-១៩ដែលមិនព្រមផ្ដាច់ខ្លួន
BREAKING NEWS
Search

អ៊ីតាលីគំរាមដាក់​គុក​ និង​ពិន័យ​រាប់​​​ពាន់​ដុល្លារ​ចំពោះអ្នកឆ្លងវីរុសកូវីដ-១៩ដែលមិនព្រមផ្ដាច់ខ្លួន

ប្រទេសអ៊ីតាលីបានប្រកាសពីការដាក់ទណ្ឌកម្មថ្មីយ៉ាងតឹងរ៉ឹងដើម្បីព្យាយាមទប់ស្កាត់ការរីករាលដាលនៃមេរោគកូរ៉ូណានៅក្នុងប្រទេស ចំពោះជនណាដែលឆ្លងបានវីរុសកូវីដ-១៩ ហើយមិនព្រមផ្ដាច់ខ្លួននៅឲ្យឆ្ងាយពីគេអាចប្រឈមនឹងការជាប់ពន្ធនាគារ ។

បទបញ្ជាថ្មីនេះត្រូវបានផ្សព្វផ្សាយដោយរដ្ឋាភិបាលនៅយប់ថ្ងៃអង្គារដែលរួមមាន៖

  • អ្នកដែលបានធ្វើតេស្តវិជ្ជមាននិងមិនព្រមនៅផ្ទះអាចប្រឈមនឹងការជាប់ពន្ធនាគារពី ១ ឆ្នាំទៅ ៥ ឆ្នាំ។
  • ចំពោះការល្មើសច្បាប់ការនៅដោយដាច់ឡែកនឹងត្រូវផាកពិន័យពី ៤០០ អឺរ៉ូ (៤៣០ ដុល្លារ) ដល់ ៣ ០០០ អឺរ៉ូ (៣ ២៤៥ ដុល្លារ) ។
  • គ្រប់អាជីវកម្មដែលបំពានច្បាប់ដោយមិនព្រមសហការដើម្បីការពារមេរោគពីការរីករាលដាលអាចត្រូវបានបិទពី ៥ ទៅ ៣០ ថ្ងៃ។
  • ច្បាប់នេះនឹងត្រូវពិនិត្យនិងធ្វើសាឡើងវិញរៀងរាល់ខែរហូតដល់ថ្ងៃទី ៣១ ខែកក្កដា ហើយអាចនឹងត្រូវបង្កើតឱ្យតឹងរ៉ឹងជាងមុនទៀត។

ការរឹតបន្តឹងថ្មីៗនេះនឹងមិនអូសបន្លាយក្នុងរយៈពេលវែងទេ វានឹងត្រូវបញ្ចប់ទៅវិញនៅថ្ងៃទី ៣ ខែមេសាខាងមុខ។

ប្រទេសអ៊ីតាលីគឺជាចំណុចក្ដៅដែលមានការកើនឡើងនៃវីរុសកូវីដ-១៩ ដោយបានរាយការណ៍ថាមានករណីអ្នកឆ្លងជាង ៧ ម៉ឺនករណីនិងមនុស្សជាង ៧៥០០នាក់បានស្លាប់ គិតមកដល់ថ្ងៃពុធនេះ ៕

ចុចអាន៖ Chompoo Araya បរិច្ចាគប្រាក់​ផ្ទាល់​ខ្លួន​ជាង​១លាន​បាត​ជួយ​​មន្ទីរពេទ្យ​​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុសកូវីដ១៩

ចុចអាន៖ មនុស្សជាង ៦០០០នាក់ចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាមួយនៅប្រទេសជប៉ុន ទោះបីមានការអំពាវនាវឲ្យលុបចោល

ប្រែសម្រួល៖ សន្យា

ប្រភព៖ CNN