BREAKING NEWS
Search

ប្រធានាធិបតីប្រេស៊ីលBolsonaroធ្វើតេស្តឈាមរកមើលកូវីដ១៩ជាលើកទីពីរ

ស្ថានភាព សុខភាពរបស់លោក Jair Bolsonaro  ស្ថិតនៅក្រោមការយកចិត្តទុកដាក់ទូទាំងពិភពលោក​ព្រោះ​មេដឹកនាំប្រេស៊ីលដែលធ្លាប់តែមើលស្រាលឥទ្ធិពលនៃវីរុសកូវីដរូបនេះប្រកាសថា គាត់កំពុងទទួលការធ្វើតេស្តរកកូវីដ១៩ ។

ទោះបីលោក Bolsonaro ខណៈពេលថ្លែងទៅកាន់អ្នកគាំទ្រនៅខាងក្រៅវិមានប្រធានាធិបតីកាលពីថ្ងៃច័ន្ទម្សិលមិញថា បាននិយាយថាគាត់មានសុខភាពល្អតែយោងតាមទីភ្នាក់ងារព័ត៌មាន AP និងរ៉យទ័របានអោយដឹងថា ប្រធានាធិបតីប្រេស៊ីលលោក Jair Bolsonaro នឹងត្រូវធ្វើតេស្តឈាមបន្ទាប់ពីមានកាំរស្មីអិចមើលសួតរួចរាល់កាលពីថ្ងៃច័ន្ទ។

លោក Bolsonaro បានផ្តល់បទសម្ភាសន៍ជាមួយទូរទស្សន៍ CNN ប្រេស៊ីលថា លទ្ធផលនៃការធ្វើត្រូវបានរំពឹងថានឹងចេញឡើងនៅថ្ងៃអង្គារនេះ។

ប្រធានាធិបតីប្រេស៊ីលបានមើលស្រាល​វីរុសកូវីដ​១៩នេះម្តងហើយម្តងទៀតហើយបានបដិសេធមិនពាក់ម៉ាសមុខ ទោះបីជាប្រទេសខ្លួនកំពុងទទួលរងនូវការផ្ទុះឡើងដ៏អាក្រក់បំផុតមួយដោយមានករណីឆ្លង​សុរប១.៦២៣.២០០ ករណីនិងមានអ្នកស្លាប់ច្រើនជាង ៦៥.០០០ នាក់ក្តី។

កាលពីមុន លោកBolsonaro បានធ្វើតេស្តអវិជ្ជមានចំពោះវីរុសឆ្លងនេះបន្ទាប់ពីជំនួយការជាច្រើនរូបត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញមាន​វីរុសកាលពីខែមីនា។

ប្រែសម្រួល សុភា

ប្រភព រ៉យទ័រ

ចុចអានចិនចុះហត្ថលេខាចូលសន្ធិសញ្ញាគ្រប់គ្រងអាវុធពិភពលោកខណៈអាមេរិកដកខ្លួនចេញ

ចុចអាន អត់ពាក់ម៉ាស​ ត្រូវឃាត់មិនឱ្យឡើងឡានក្រុងក៏ព្រួតគ្នាវាយអ្នកឃាត់ដល់ដាច់សសៃឈាមខួរក្បាល