រដ្ឋ​អាជ្ញា​ជប៉ុន​ អំពាវ​នាវ​ឱ្យ​កាត់​ទោស​ប្រហារ​ជីវិត​ចំពោះ​ការ​សម្លាប់​រង្គាលនៅ​មណ្ឌលជនពិការ

ព្រះ​រាជ​អាជ្ញា​ជប៉ុន​កាល​ពី​ថ្ងៃ​ច័ន្ទ ១៧ កុម្ភៈ​ម្សិលមិញ​នេះ​ បាន​អំពាវនាវ​ឱ្យ​កោះ​ហៅ​បុរស​ម្នាក់​អាយុ ៣០ ឆ្នាំ​មកជំនុំជំរះក្ដី ដោយត្រូវ​បាន​កាត់ទោស​ពី​បទ​សម្លាប់​អ្នក​មើលថែ​ជន​ពិការ ១៩ នាក់​នៅ​ក្នុង​ការ​​សម្លាប់​រង្គាល​ដ៏​ឃោរឃៅ​បំផុត​របស់​ប្រទេស។ ជនជាប់ចោទឈ្មោះ Satoshi Uematsu ដែល​ជា​អតីត​បុគ្គលិក​​មើល​ថែ​ផ្ទះ​ មិន​បាន​ជំទាស់​នឹង​ការដាក់ទោសរបស់តុលាការ ពីទោស​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ជេរ​ប្រមាថ​ចាក់​ដោត​ក្នុង​ឆ្នាំ ២០១៦ ក្នុង​កំឡុង​ពេល​បង្ហាញ​ខ្លួន​លើក​ដំបូង​របស់​តុលាការ​កាល​ពី​ខែ​មុន​ នៅ​យូកូហាម៉ា​ឡើយ។

ប៉ុន្តែ​មេធាវី​របស់​ជន​ជាប់ចោទ​បាន​ប្ដឹង​ថា​ ​មិន​មាន​ពិរុទ្ធភាព​ទេ​ ដោយ​និយាយ​ថា​កូន​ក្តី​របស់​គាត់​កំពុង​មាន​បញ្ហា​ផ្លូវចិត្ត​ដែល​ទាក់ទង​នឹង​ការ​ប្រើប្រាស់​កញ្ឆា។  ព្រះ​រាជ​អាជ្ញា​បាន​អះអាង​ថា ​ជន​ជាប់ចោទ Uematsu មាន​សមត្ថភាព​អាច​លើ​ការ​វាយ​ប្រហារ​ទៅ​លើ​ជន​រងគ្រោះ​ និងធ្វើទង្វើ​​ភាព​ឃោរឃៅ​គឺ“ អមនុស្សធម៌”  ។

យោង​តាម​តុលាការ​ក្នុង​តំបន់​បាន​ឱ្យ​ដឹង​ថា​សវនាការ​នឹង​ត្រូវ​បញ្ចប់​នៅ​ចុង​សប្ដាហ៍​នេះ ​ដោយ​សាលក្រម​ត្រូវ​បាន​គេ​រំពឹង​ទុក​នៅ​ថ្ងៃ​ទី ១៦ ខែ​មីនា។

គួរ​រំលឹកថា លោក Uematsu ត្រូវ​បាន​គេ​រាយការណ៍​ថា​លោក​ចង់​លុប​បំបាត់​រាល់​ជន​ពិការ​ទាំងអស់​នៅ​ក្នុង​ការ​វាយ​ប្រហារ​ដ៏​រន្ធត់​នៅ​ឯ​មជ្ឈមណ្ឌល Tsukui Yamayuri-en ក្នុង​ទី​ប្រជុំជន Sagamihara ភាគ​និរតី​នៃ​ទីក្រុង​តូក្យូ​ខណៈ​ដែល​លោក​បាន​អះអាង​ថា​ជន​ពិការ “បង្កើត​ភាព​មិន​សប្បាយ​ចិត្ត” ។ ក្រៅ​ពី​មនុស្ស ១៩ នាក់​បាន​ស្លាប់​ មនុស្ស ២៦ នាក់​បាន​រង​របួស។ ជំនឿរបស់ជនជាប់ចោទ Uematsu បាន​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​ដល់​ប្រទេស​ជប៉ុនជាខ្លាំង ​ដោយ​អ្នក​ជំនាញ​និង​សកម្មជន​លើក​ឡើង​នូវ​សំណួរ​ថា ​តើ​អ្នក​ផ្សេង​ទៀត​អាច​មាន​ទស្សនៈ​ស្រដៀង​គ្នា​ដែរ​ឬទេ។

គួរ​បញ្ជាក់​ថា​ប្រទេស​ជប៉ុន​បាន​ខិតខំ​ប្រឹងប្រែង​ដើម្បី​បង្កើន​ភាព​ងាយស្រួល ​ជា​ពិសេស​នៅ​ទី​ក្រុង​តូក្យូ​មុន​ព្រឹត្តិការណ៍​កីឡា​ប៉ារ៉ា​ឡាំពិក​ឆ្នាំ​នេះ​និង​ក្រុម​សកម្មជន​ បាន​សាទរ​ចំពោះ​ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​សភា​ពីរ​រូប ​ដែល​ពិការ​កាល​ពី​ឆ្នាំ​មុន ៕

 

ចុចអាន៖ ធនាគារ​កណ្ដាលចិន​ ​នឹងបំផ្លាញ​ក្រដាស​ប្រាក់​​មក​ពី​​មន្ទីរពេទ្យ និង​ផ្សារ​ត្រីដើម្បីទប់ស្កាត់ការ​ឆ្លង​វីរុស Covid-19

ចុចអាន៖នៅពេលឆ្លងវីរុស Covid-19 តើ​ប្រព័ន្ធ​ភាព​ស៊ាំរបស់យើងដំណើរការយ៉ាងម៉េច?

 

ប្រែសម្រួល៖សាង ស្រីល័ក្ខ