ជប៉ុនរក​ឃើញ​ករណីឆ្លងថ្មី ៤៥៧នាក់ ខណៈ​អ្នក​ឆ្លង​ដោយ​មិនដឹង​ប្រភព​ច្បាស់​លាស់​មាន​កាន់​តែច្រើន
BREAKING NEWS
Search

ជប៉ុនរក​ឃើញ​ករណីឆ្លងថ្មី ៤៥៧នាក់ ខណៈ​អ្នក​ឆ្លង​ដោយ​មិនដឹង​ប្រភព​ច្បាស់​លាស់​មាន​កាន់​តែច្រើន

យោងតាមក្រសួងសុខាភិបាលរបស់ប្រទេសជប៉ុនបានឱ្យដឹងថា ករណីឆ្លងវីរុស Coronavirus នៅតែបន្តកើនឡើងនៅក្នុងប្រទេសជប៉ុនជាមួយនឹងករណីឆ្លងថ្មីចំនួន ៤៥៧ ករណីត្រូវបាន​ប្រកាសនៅថ្ងៃពុធនេះ និង ១០ នាក់បានស្លាប់កាលពីថ្ងៃអង្គារ។

ចំនួនសរុបនៃការឆ្លងនៅទូទាំងប្រទេសមកដល់ថ្ងៃពុធទី១៥ ខែមេសានេះមានចំនួន ៨៨១២ ករណី ក្នុងនោះមាន ៧១២ ករណីមកពីនាវាទេសចរណ៍ Diamond Princess ដែលត្រូវបានគេផ្តាច់នៅឈូងសមុទ្រយូកូហាម៉ាកាលពីខែកុម្ភៈ។ ចំណែកឯករណីអ្នកស្លាប់មានចំនួន ១៣១ នាក់ ដោយមានអ្នកស្លាប់ចំនួន ១២ នាក់ជាអ្នកជំងឺនៅលើនាវាទេសចរណ៍។

ស្របពេលដែលមន្រ្តីក្រសួងសុខាភិបាលបានផ្តោតលើការទប់ស្កាត់និងការរីករាលដាលនៃការឆ្លងរាលដាលនៃការឆ្លងមេរោគ ការព្រួយបារម្ភក៏កំពុងកើនឡើងនៅទូទាំងប្រទេសដោយសារតែចំនួនករណីថ្មីៗដែល​មិន​ត្រូវ​បាន​គេ​ស្គាល់ប្រភពឆ្លងបានកើនឡើងជាលំដាប់ថែមទៀត។

ទន្ទឹមនឹងនេះតំបន់ធំៗក្នុងប្រទេសកំពុងស្ថិតនៅក្រោមការរឹតត្បិតការធ្វើណើរ អាជីវកម្មមិនចាំបាច់ក៏ត្រូវបិទទ្វារ រី។ឯសាលារៀនបានផ្អាកផងដែរ។ សូម្បីតែកោះហុកកៃដូដែលមានចម្ងាយឆ្ងាយពីរដ្ឋធានីតូក្យូ ក៏បានប្រកាសបស្ថានភាពអាសន្នជាលើកទី២ កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ៕

ចុចអាន៖  រំភើបជាងច្បាំងឈ្នះសង្គ្រាមលោកលើកទី២ទៀត! អតីតយុទ្ធជន​វ័យ ៩៩ឆ្នាំ ជាសះ​ស្បើយ​ពីវីរុសកូវីដ១៩

ចុចអាន៖ ប្រជាជនកូរ៉េខាងត្បូងនៅតែទៅបោះឆ្នោត ទោះបីវីរុសកូវីដ-១៩កំពុងរាលដាល

ប្រែសម្រួល៖ សន្យា
ប្រភព៖ CNN