ជប៉ុន ​ចាប់ផ្ដើម​សាកល្បង​ប្រើ​​ថ្នាំ​មេរោគ​អេដស៍​ ព្យាបាល​វីរុស covid-19

លោក Yoshihide Suga លេខាធិការ​ខុទ្ទកាល័យ​គណៈ​រដ្ឋ​មន្ត្រីជប៉ុន​បាន​និយាយ​ក្នុង​ថ្ងៃ​អង្គារ​នេះ​ថា​​ ប្រទេស​ជប៉ុន​មាន​បំណង​ចាប់ផ្ដើម​​សាកល្បង​ ​ប្រើប្រាស់​ថ្នាំ​ព្យាបាល​មេរោគ​អេដស៍​សម្រាប់​វីរុស​ឆ្លង ​covid-19 ក្នុង​ពេល​ឆាប់ៗ​នេះ​។

អ្នក​នាំ​ពាក្យ​កំពូល​របស់​រដ្ឋាភិបាល ​បាន​និយាយ​នៅ​ឯ​សន្និសីទ​សារព័ត៌មាន​ប្រចាំ​ថ្ងៃ​មួយ​ថា “បច្ចុប្បន្ន​យើង​កំពុង​ត្រៀម​ចាប់ផ្ដើម​ការ​សាកល្បង​នៅ​គ្លីនិក ​ដោយ​ប្រើ​ថ្នាំ​ព្យាបាល​មេរោគ​អេដស៍ ​លើ​មេរោគ​ឆ្លង​វីរុសcovid-19នេះ។ ” លោកក៏​បាន​បន្ថែម​ថា លោក​មិន​អាច​ធ្វើ​អត្ថាធិប្បាយ​បាន​ទេ​ថា​តើ​ត្រូវ​ការ​រយៈពេល​ប៉ុន្មាន​សម្រាប់​ការ​ប្រើប្រាស់​ថ្នាំ​ថ្មី​នេះ។

គួរ​រលឹក​ថា ​ប្រទេស​ជប៉ុន​បាន​ជួប​ប្រទះ​ករណី​ឆ្លង​វីរុស covid-19 ជាង ៥០០ ករណី​ ដែល​ក្នុង​នោះ​មាន​ជាង ៤៥០ នាក់​មក​ពី​នាវា​ទេសចរណ៍​មួយ​គ្រឿង​បាន​ចូល​ចត​នៅ​ទីក្រុង​យូកូហាម៉ា កាលពីពេលកន្លងទៅនេះ ៕

 

ចុចអាន៖ធនាគារ​កណ្ដាលចិន​ ​នឹងបំផ្លាញ​ក្រដាស​ប្រាក់​​មក​ពី​​មន្ទីរពេទ្យ និង​ផ្សារ​ត្រីដើម្បីទប់ស្កាត់ការ​ឆ្លង​វីរុស Covid-19

ចុចអាន៖ រដ្ឋ​អាជ្ញា​ជប៉ុន​ អំពាវ​នាវ​ឱ្យ​កាត់​ទោស​ប្រហារ​ជីវិត​ចំពោះ​ការ​សម្លាប់​រង្គាលនៅ​មណ្ឌលជនពិការ

 

ប្រែសម្រួល៖សាង ស្រីល័ក្ខ