អភិបាលក្រុងតូក្យូចេញ​បញ្ជាថ្មី «គ្រប់គ្នាត្រូវនៅផ្ទះចុងសប្តាហ៍នេះ»

អភិបាលក្រុងតូក្យូ កំពុងជំរុញឱ្យប្រជាជនស្នាក់នៅផ្ទះ នៅចុងសប្តាហ៍នេះលើកលែងតែពួកគេត្រូវចេញទៅក្រៅព្រោះចាំបាច់ប៉ុណ្ណោះ។

ការអំពាវនាវនេះធ្វើឡើងបន្ទាប់ពីក្រុមមន្រ្តីបានបញ្ជាក់ថា មានករណីឆ្លងវីរុសCovid19នេះចំនួនជាង ៤០ ករណីថ្មីកាលពីថ្ងៃពុធម្សិលមិញទៀត។

លោកស្រី Yuriko Koike បានប្រាប់ក្រុមអ្នកយកព័ត៌មានកាលពីថ្ងៃពុធថា “ឥឡូវនេះយើងកំពុងស្ថិតនៅក្នុងដំណាក់កាលដ៏សំខាន់មួយ។ យើងចង់អោយអ្នករស់នៅទីក្រុងតូក្យូដឹងរឿងនេះហើយបំពេញការងាររបស់ពួកគេតែមួយគត់ គឺនៅផ្ទះឱ្យបានច្រើនតាមដែលអាចធ្វើទៅបាននៅថ្ងៃធ្វើការ … ទោះបីជាយើងយល់ថា វាមិនអាចទៅរួចក្នុងការហាម​ប្រាមក៏ដោយ វាអាស្រ័យលើគំនិត​របស់ម្នាក់ៗ។ យើងចង់អោយប្រជាជនចៀសវាងការចេញទៅក្រៅនៅពេលយប់ផងដែរ។  នៅចុងសប្តាហ៍នេះ ពួកគេអាច​ចេញពីផ្ទះ​លើកលែងតែមានភាពបន្ទាន់” ។

លោកស្រី Koike បាននិយាយថា រដ្ឋធានីកំពុងប្រឈមមុខនឹងហានិភ័យនៃការរីករាលដាលកូវីដកម្រិតធ្ងន់។

លោកស្រីក៏បានអំពាវនាវឱ្យប្រជាជនដែលទើបនឹង​វិលត្រឡប់មកពីបរទេស ព្រមគោរពតាមច្បាប់ផ្តាច់ខ្លួនរយៈពេល ១៤ ថ្ងៃឱ្យបានខ្ជាប់ខ្ជួន។ ករណី ៥ ដែលបានបញ្ជាក់ថ្មីៗនេះនៅតូក្យូ គឺពួកគេ​ទើបត្រឡប់មកពីបរទេស។

១១ នាក់ផ្សេងទៀត ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យដែលគិលានុបដ្ឋាយិកានិងអ្នកជំងឺត្រូវបានបញ្ជាក់ថា បានឆ្លងកាលពីថ្ងៃអង្គារ។

ទីក្រុងតូក្យូបានរាយការណ៍ ពីចំនួននៃការឆ្លងរោគថ្មី រយៈពេលបីថ្ងៃជាប់ៗគ្នារហូតដល់ថ្ងៃពុធម្សិលមិញ​។ ដប់ប្រាំមួយករណី ត្រូវបានបញ្ជាក់នៅថ្ងៃច័ន្ទនិង ១៧ ករណីបន្ថែម​នៅថ្ងៃអង្គារសប្តាហ៍នេះ​។

ប្រជាជននៅទីក្រុងតូក្យូបានសម្តែងការព្រួយបារម្ភអំពីចំណាត់ការរបស់អភិបាលរូបនេះ​។

បុរសម្នាក់បាននិយាយថា “ការឆ្លងបានកើនឡើងដោយសារតែមនុស្សជាច្រើនមិនបានយកចិត្តទុកដាក់ហើយបានចេញទៅកន្លែងសាធាឬណៈកកកុញដូចជាឧទ្យានកាលពីចុងសប្តាហ៍មុនមើលផ្កាសាគូរ៉ា។ គ្មាន​ការ​ប្រុងប្រយ័ត្នទេ” ។

បុគ្គលិកថែទាំកុមារក្រោយពេលរៀនបាននិយាយថា “ក្មេងៗចាប់ផ្តើម​មានអារម្មណ៍តានតឹងដោយសារពួកគេមិនអាចចេញទៅក្រៅបាន។ ឪពុកម្តាយក៏នឹងមានភាពតានតឹងជាងនេះដែរប្រសិនបើស្ថានភាពនៅតែបន្ត។ ដូច្នេះខ្ញុំគិតថាវាមិនសមហេតុសមផលទេក្នុងការបញ្ឈប់ពួកគេមិនឱ្យចេញទៅក្រៅ” ។

ករណីជាង ១៣០០ ត្រូវបានរាយការណ៍នៅក្នុងប្រទេសជប៉ុនគិតត្រឹមម៉ោង ១១ ល្ងាចថ្ងៃពុធ។ នោះមិនរាប់បញ្ចូលករណីជាង ៧០០ ករណីពីនាវាទេសចរណ៍ដាយអឺមិនព្រីនសេស៍ផង។

មនុស្ស ៤៥ នាក់បានស្លាប់ នៅជប៉ុន ក៏ដូចជា ១០ នាក់ទៀតស្លាប់ក្រោយចេញពីនាវាទេសចរណ៍។ ក៏មនុស្សជាង ៩០០ នាក់ផ្សេងទៀត បានជាសះស្បើយនិងចាកចេញពីមន្ទីរពេទ្យ។

គ្រូឯម