ម៉ោង​៨យប់នេះ ប្រទេសជប៉ុន បញ្ជាក់ពីការស្លាប់ដំបូងលើពលរដ្ឋខ្លួនពី Covid-19
BREAKING NEWS
Search

ម៉ោង​៨យប់នេះ ប្រទេសជប៉ុន បញ្ជាក់ពីការស្លាប់ដំបូងលើពលរដ្ឋខ្លួនពី Covid-19

មរណភាព​ស្ត្រីជនជាតិជប៉ុនម្នាក់ វ័យ៨០ ឆ្នាំ គឺជាការស្លាប់ដោយវីរុសកូរ៉ូណាដំបូងគេ នៅជប៉ុន​ក៏​ជា​ករណីទីបីស្លាប់នៅក្រៅប្រទេសចិនដីគោក។

ប្រទេសជប៉ុនយប់ថ្ងៃព្រហស្បតិ៍នេះ បានរាយការណ៍ពីការស្លាប់ដំបូងរបស់ពលរដ្ឋខ្លួនដោយសារវីរុសថ្មីដែលជាការស្លាប់ទីបីនៅខាងក្រៅប្រទេសចិនដីគោកខណៈការផ្ទុះឡើងនៅតែបន្តរាលដាលពាសពេញពិភពលោក។
រដ្ឋមន្រ្តីក្រសួងសុខាភិបាលជប៉ុនលោក Katsunobu Kato ប្រកាសថា ជនរងគ្រោះជាស្ត្រីអាយុ ៨០ ឆ្នាំរស់នៅក្នុងខេត្ត Kanagawa ដែលមានព្រំប្រទល់ជាប់នឹងទីក្រុងតូក្យូ។
លោកបានបញ្ជាក់ថា វាមិនច្បាស់អំពីតើវីរុសនេះបណ្តាលឱ្យនាងស្លាប់ឬយ៉ាងណាតែនាងមានផ្ទុកមុនស្លាប់។

មេរោគនេះត្រូវបានគេស្គាល់ជាផ្លូវការថា Covid-19 ដែល​ហ្វីលីពីនបានបញ្ជាក់ពីមរណភាពដំបូងនៅខាងក្រៅដីគោកចិនកាលពីថ្ងៃទី ២ ខែកុម្ភៈ លើជនជាតិចិនអាយុ ៤៤ ឆ្នាំមកពីទីក្រុងវូហាន។
រីឯហុងកុងបាន រាយការណ៍ពីការស្លាប់លើកទី ២ នៅពីរថ្ងៃក្រោយមក ដែល​កើតលើបុរសអាយុ ៣៩ ឆ្នាំម្នាក់បានធ្វើដំណើរទៅហ៊ូប៉ី។

ឡាហ្សូលី