នាយករដ្ឋមន្ត្រី​ជប៉ុន​រង​ការ​រិះគន់​បន្ទាប់​ពីចេញ​​វីដេអូ​នៅ​ផ្ទះ​ហាក់​មិន​ខ្វល់ខ្វាយ ​ស្រប​ពេល​ប្រជាជន​កំពុង​តស៊ូ​នឹង​ជំងឺ​កូវីដ​
BREAKING NEWS
Search

នាយករដ្ឋមន្ត្រី​ជប៉ុន​រង​ការ​រិះគន់​បន្ទាប់​ពីចេញ​​វីដេអូ​នៅ​ផ្ទះ​ហាក់​មិន​ខ្វល់ខ្វាយ ​ស្រប​ពេល​ប្រជាជន​កំពុង​តស៊ូ​នឹង​ជំងឺ​កូវីដ​

នាយករដ្ឋមន្ត្រី​ជប៉ុន​លោក​ Shinzo Abe កាល​ពី​ថ្ងៃ​អាទិត្យ ១២ មេសា បាន​ធ្វើ​ឱ្យ​មាន​ការ​ឆ្លើយតប​និង​ខឹង​សម្បារ​ពី​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម Twitter មួយ​ចំនួន ​បន្ទាប់ពី​លោក​បាន​ចែក​រំលែក​វីដេអូ​ខ្លួនឯង​អង្គុយ​នៅ​លើ​សាឡុង​ជាមួយ​សត្វ​ឆ្កែ​របស់​លោក និង​ផឹក​តែ​​អាន​សៀវភៅ ​រួម​ជាមួយ​សារ​មួយ​ដែល​លោក​ធ្លាប់​បាន​ប្រាប់​ប្រជាជន​ឱ្យ​នៅ​ផ្ទះ។

“តើ​អ្នក​គិត​ថា​អ្នក​ជា​នរណា?” កំពុង​តែ​ក្លាយ​ជា​និន្នាការ​​នៅ​លើ​បណ្ដាញ​សង្គម Twitter ដោយ​អ្នក​ប្រើប្រាស់​ម្នាក់​បាន​និយាយ​ថា​ សារ​របស់​លោក Abe មិន​បានអើពើ​នឹង​ស្ថានភាព​របស់​អ្នក​ដែល​កំពុង​តស៊ូ​ ប្រកបមុខរបរ​ចំ​ពេល​មាន​ការ​ផ្ទុះ​ឡើង​នៃ​មេរោគ​នេះ​ឡើយ។

វីដេអូ​របស់​លោក Abe ដែល​បង្ហាញ​ពី​លក្ខណៈ​ពិសេស​របស់​ឆ្កែ​ចិញ្ចឹម​ និង​​គឺ​ជា​ការ​ឆ្លើយតប​ចំពោះ​តន្ត្រីករ​ដ៏​មាន​ប្រជាប្រិយ​គឺ​លោក Hoshino ដែល​បាន​កាត់​​វីដេអូ​ខ្លួន​លោក​ ជាមួយ​នឹង​តន្ត្រីករ​នៅ​ក្នុង​ផ្ទះ​របស់​លោក ​ហើយ​​បាន​អញ្ជើញ​ប្រជាជន​ឱ្យ​ចូលរួម​សហការ។

អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម Twitter ម្នាក់​បាន​និយាយ​ថា “ នៅ​ពេល​មួយ​ដែល​ប្រជាជន​កំពុង​តស៊ូ​ដើម្បី​ការ​រស់រាន​មាន​ជីវិត ការ​បង្ហាញ​វីដេអូ​អំពី​ជីវិត​រស់នៅដ៏​ប្រណីត​បែបនេះ​ គឺជារឿងគួរឲ្យឆ្ងល់។ តើ​អ្នក​គិត​ថា​អ្នក​ជា​នរណា ”?

ប៉ុន្តែ​អ្នក​ប្រើ Twitter ផ្សេង​ទៀត​បាន​ការពារ​លោក Abe ដោយ​និយាយ​ថា​ សូម្បី​តែ​នាយករដ្ឋមន្ត្រី​គួរ​តែ​ត្រូវ​បាន​អនុញ្ញាត ​ឱ្យ​មាន​ពេលវេលា​សម្រាក​ឬ​ដក​ខ្លួន​ខ្លះ។ ទោះ​យ៉ាងណា ​តំណាង​របស់​លោក Abe មិន​អាច​ទាក់ទង​ សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ​ នៅ​ក្រៅ​ម៉ោង​ធ្វើការ​ធម្មតា។

សូមបញ្ជាក់ថា ប្រព័ន្ធ​ផ្សព្វផ្សាយ​សាធារណៈ NHK បាន​រាយការណ៍​កាល​ពី​ថ្ងៃ​សៅរ៍ថា ​ចំនួន​ឆ្លង​កូវីដ១៩​ក្នុង​​ជប៉ុន​បាន​កើន​ឡើង​ដល់ ៦០០០ នាក់។ ​វា​ជា​ចុង​សប្ដាហ៍​ដំបូង​ចាប់​តាំង​ពី​ជប៉ុន​បាន​ប្រកាស​ភាព​អាសន្ន​នៅ​ក្នុង​តំបន់​សំខាន់ៗ​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រីក​រាលដាល​នៃ​វីរុស​នេះ។

បើ​គិតមក​ទល់​ថ្ងៃ​នេះ ​ក្នុង​ប្រទេស​មាន​ករណី​សរុប ៧៣៧០ ករណី ​អ្នក​ស្លាប់ ១២៣នាក់​ ចំណែក​អ្នក​ជា​សះស្បើយ ៧៨៤ នាក់៕

 

ចុចអាន៖នាវា​ទេសចរណ៍​អូស្ត្រាលី​ ដែល​ផ្ទុក​អ្នក​ឆ្លង​វីរុសកូវីដ១៩​ជាង ១០០នាក់​បាន​ទៅ​ដល់​កំពង់ផែ Montevideo

ចុចអាន៖អាជ្ញាធរ​ថៃគំរាម ក្រោយប្រជាជន​​នាំ​គ្នា​ទិញ​ស្រាបៀរស្ដុក​ទុក មុន​ដល់​ថ្ងៃហាម​លក់​គ្រឿងស្រវឹង​

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖asiaone