BREAKING NEWS
Search

មូលហេតុ​សំខាន់​ទាំង ៣ ដែលមនុស្ស​តែង​បង្ហាញ​អារម្មណ៍​ប្រចណ្ឌហួសហេតុ

ការប្រចណ្ឌ​តែង​កើត​មាន​ឡើង​ក្នុង​នៅ​ក្នុង​ទំនាក់ទំនង​ស្នេហា ​ឬ​ជា​អ្វី​មួយ​ តែ​យ៉ាងណា​វា​ក៏​ជា​​ធម្មជាតិ​របស់​មនុស្ស។
ប្រតិកម្ម​ច្រណែន​ បាន​រក​ឃើញ​ថា ​បុរស​មាន​ការ​ប្រចណ្ឌ​ នឹង​ភាព​មិន​ស្មោះត្រង់ ​ខាង​រាងកាយ​ ខណៈ​ពេល​ដែល​ស្ត្រី​​ប្រចណ្ឌ​នឹង​ភាព​មិន​ស្មោះត្រង់ ​ខាង​អារម្មណ៍។

អាន​អត្ថបទ​ខាងក្រោម ​អ្នក​នឹង​ដឹង​ពី​មូលហេតុ​ របស់​មនុស្ស​ចូលចិត្ត​ប្រចណ្ឌ​មិនខាន ៖

១. តែង​ភ័យខ្លាច​និងមានអារម្មណ៍អសុវត្ថិភាព

អារម្មណ៍អសុវត្ថិភាព​គឺ​ជា​ប្រភព​ទូទៅ​នៃ​ការ​ប្រចណ្ឌ មនុស្ស​ច្រើន​តែ​និយាយ​ពាក្យ​ថា ខ្លួន​ឯង​អន់​មិន​អាច​ប្រៀប​ជាមួយ​មនុស្ស​ថ្មី​បាន ​វា​ក៏​សំដៅ​ទៅ​លើ​អត្តសញ្ញាណ​នៃ​ភាព​អន់ថយ ​ឬ​ខ្វះ​ការ​ជឿជាក់​លើ​ខ្លួនឯង។

មនុស្ស​ប្រចណ្ឌតែង​មាន​អារម្មណ៍​មិន​ទុកចិត្ត​ដៃគូ ​ក្នុង​ទំនាក់ទំនង​ស្នេហា​របស់​ខ្លួន​ ឧទាហរណ៍​មិន​មាន​អារម្មណ៍​ជឿជាក់​ថា ​ខ្លួនឯង​ល្អ​ និង​មាន​តម្លៃ​គ្រប់គ្រាន់​ ដើម្បី​ធ្វើ​ឲ្យ​ដៃគូ​ស្នេហា​ចាប់​អារម្មណ៍​បន្ថែម។

ទោះ​យ៉ាងណា ​ផ្នែក​​ចិត្តសាស្ត្រ​ បាន​បង្ហាញ​ថា​ នៅ​ក្នុង​ទំនាក់ទំនង​ស្នេហា​ ស្ត្រី​តែង​មាន​អារម្មណ៍​ប្រចណ្ឌ​ច្រើន​ជាង​បុរស។

២. ចូលចិត្តឃ្លាំ​មើល​គិត​និង​សង្ស័យ

មនុស្ស​ដែល​ចូលចិត្ត​ច្រណែន ​តែង​គិត​សង្ស័យ​ ឃ្លាំមើល​គ្រប់​សកម្មភាព​របស់​ដៃគូ​ ថា​តើ​គេ​ទៅ​ណា​ខ្លះ​ ម៉េច​មក​ផ្ទះ​យឺត​ជាង​រាល់ដង។ យូរៗ​ទៅ​គេ​ក៏​ទៅ​ជា​មាន​អារម្មណ៍​ថប់​បារម្ភ​ និង​កង្វល់​ថ្មីៗ ​តែង​មាន​រហូត​ ហើយ​ភាព​ច្រណែន នឹង​កើត​ឡើង​ស្ទើរ​តែ​គ្រប់​ទំនាក់ទំនង​ ដែល​ដៃគូ​មាន។

ខណៈ​ពេល​ដែល​មនុស្ស​ភាគច្រើន​ អាច​ដោះស្រាយ​នូវ​នៅ​ភាព​មិន​ប្រាកដប្រជា​ក្នុង​ជីវិត​បាន​ តែ​បែរ​ជា​ជ្រើសរើស​យក​អារម្មណ៍​ច្រណែន​ សង្ស័យ​ លើ​មនុស្ស​ដែល​ដៃគូ​ស្គាល់​ទៅវិញ។

៣. មាន​ចរិត​ខុស​ពី​គេ

ទាំង​បុរស​និង​ស្ត្រី​ដែល​មាន​រោគប្រចណ្ឌ​ ភាគច្រើន​ពួកគេ​តែង​យក​មក​ពី​វិធីសាស្ត្រ​ដែល​​ទាក់ទង​ទៅ​នឹង​រឿង​ជា​ច្រើន​ នៅ​ក្នុង​ជីវិត។ ពួកគេ​មាន​ចរិត​រឹងទទឹង ​ដូច​រោគ​វិកលចរិត ​តែ​មិន​ថ្នាក់​ធ្ងន់ធ្ងរ​នោះ​ទេ។

ពួកគេ​ច្រើន​តែ​មាន​ប្រភេទ​បុគ្គលិក​លក្ខណៈ​ដែល​ចូលចិត្ត​ ធ្វើ​ឲ្យ​អារម្មណ៍​ទទួល​រង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ ហើយ​មាន​អារម្មណ៍​ថា​អ្នក​ដទៃ​មិន​ចង់​ទទួល​ពួកគេ ឬ​អ្នក​ដទៃ​កំពុង​ព្យាយាម​បំផ្លាញ​គោលដៅ ​ឬ​អាជីព​របស់​ពួកគេ​ទៅវិញ។

ទី​បំផុត​បុរស​និង​ស្ត្រី​ ដែល​មាន​ចរិតលក្ខណៈ​ខុស​ប្លែក​ពី​គេ​ តែងតែ​ទទួលរងការ​ស្ដី​បន្ទោស​ ជា​ញឹកញយ​ពួកគេប្រចណ្ឌ និង​ជឿជាក់​យ៉ាង​មុតមាំ​ថា​ ដៃគូ​របស់​ពួកគេ​កំពុង​បោកប្រាស់​ ហើយ​ក៏​គ្មាន​អ្វី​អាច​បញ្ឈប់​គំនិត​ពួកគេ​បាន​ឡើយ៕

ចុចអាន៖ស្រីៗងប់ស្រលាញ់ដកចិត្តមិនរួច បើបុរសណាមានគុណសម្បត្តិ​តូចៗទំាងនេះ

ចុចអាន៖ព្រឹកនេះ ជីវិតអ្នកផ្លាស់ប្តូរហើយក្រោយពេលអានអត្ថបទខាងក្រោម!

ប្រែសម្រួល៖ សាង ស្រីល័ក្ខ