BREAKING NEWS
Search

រីករាយថ្ងៃបុណ្យក្តីស្រលាញ់ អានជីវិតស្នេហ៍បុរសចំណាស់មានបំផុតលើលោកJeff Bezos

កាលពីមួយឆ្នាំមុន គឺឆ្នាំ ២០១៩ សេដ្ឋីអាម៉ាហ្សូន លោកJeff Bezos និង អ្នកស្រី Lauren Sanchez ត្រូវបានលេចធ្លាយព័ត៌មាន​ស្នេហា​លួចលាក់ជាសាធារណៈនៅថ្ងៃតែមួយ ដែលនាយកប្រតិបត្តិក្រុមហ៊ុន Amazonរូបនេះ ​ប្រកាសលែងលះដោយ​ចែកទ្រព្យ​៥០ភាគរយ។
National Enquirer ដែលបានស៊ើបអង្កេតលើសំណុំរឿងឯកជន​របស់ Bezos និងអ្ន្នកស្រី Sanchez អស់រយៈពេលជាច្រើនខែ បានបញ្ចេញ​រូបថត និងអត្ថបទសាសង​សម្តីស្នេហ៍នៃសេដ្ឋី​៥៦ឆ្នាំ​និងមិត្តស្រី​៤៩ឆ្នាំរូបនេះ។

សេដ្ឋី Bezos ដែលផ្អែមល្ហែមជាមួយស្នេហាថ្មី បានហៅស្ត្រី​វ័យ​៤៩ Sanchez ថា «នារីដ៏រស់រវើកជាទីស្រលាញ់ »នៅក្នុងសារសម្ងាត់ផ្ញើទៅចែចង់នាង​ ។
ក្នុងរយៈពេល ១២ ខែ ចាប់តាំងពីពេលទាំងពីរ Bezos និងអតីតភរិយាលោកស្រី Sanchez Bezos បានបញ្ចប់ការលែងលះគ្នាជាស្ថាពរ មហាសេដ្ឋី បានចេញមុខបង្កើត​ឆាក​រ៉ូមែនទិកមិនអស់មិនហើយ​បង្អួតឌឺអ្នកកាសែត។

មានជីវិត​ដ៏រីករាយជាមួយមិត្តស្រី «រស់រវើក»

គ្រប់គ្នា​ធ្លាប់សរសេរថា ២០១៩ ជាឆ្នាំដែលខ្យល់គួចសម្រាប់លោក Jeff Bezos និងមិត្តស្រីរបស់គាត់ឈ្មោះ Lauren Sanchez ជាមួយ​ព័ត៌មានបែកធ្លាយថាលោក Jeff Bezos និងភរិយារបស់គាត់គឺលោក MacKenzie កំពុងតែលែងលះគ្នាបន្ទាប់ពីរៀបការបាន ២៥ ឆ្នាំ។

ប៉ុន្មានម៉ោងក្រោយមកគេសរសេរព្រាត​ថា Bezos មានទំនាក់ទំនងជាមួយ Lauren Sanchez វ័យ​៤៩ឆ្នាំ ដែលជាពិធីករទូរទស្សន៍ ដែល​អតីត​ប្តីរបស់នាងធ្លាប់ជាមិត្តភក្តិជាមួយ Bezoses ។ ទោះបីជាមានភាពច្របូកច្របល់ប៉ុន្មានខែដែលពាក់ព័ន្ធនឹងអត្ថបទបែកធ្លាយ ការឆ្លើយឆ្លងគ្នា ការលួងលោមចែចង់នាង ការលែងលះរបស់Bezosដែលព្រមចំណាយ​ចោល​រាប់ពាន់លានដុល្លារឱ្យតែភរិយា​ព្រមលែង ត្រូវបានគេយកជាប្រធានបទក្តៅគគុក នៅអាមេរិក។

មនុស្ស​ជាច្រើនបានធ្វើការរិះគន់​ តែពួក​អ្នកវិភាគ​គិតថា នេះជាវិធី ដែលខាងប្រុស​ពិតជា​កំពុងលង់ជ្រៅ​ក្នុងទំនាក់ទំនងស្នេហា​ផ្អែមរមួតថ្មីនេះ ​ហើយ​ចង់ប្រើព័ត៌មាន ​ធ្វើឱ្យ​ស្នេហា​លួចលាក់របស់ពួកគេ ត្រូវបានគេដឹងឮជាសាធារណៈ។

នៅម៉ោង៩ព្រឹក នាថ្ងៃទី ៩ ខែមករាឆ្នាំ ២០១៩ សេដ្ឋី  Jeff Bezos  និង អតីតភរិយា MacKenzie Bezos បានចេញសេចក្តីថ្លែងការណ៍រួមគ្នានៅលើ Twitter ថា ពួកគេបានសម្រេចចិត្ត​លែងលះគ្នាហើយ។
សេចក្តីថ្លែងការណ៍បានសរសេរបន្ថែមថា « គ្រួសារនិងមិត្តភក្តិជិតស្និទ្ធរបស់យើងខ្ញុំ បានដឹងឮហើយ បន្ទាប់ពីការបែកបាក់គ្នានៅក្រោយសេចក្តីស្រឡាញ់អស់រយៈពេលជាយូរមកនេះ! យើងបានសំរេចចិត្តលែងលះគ្នា” ។

ប្តីប្រពន្ធនេះមានកូនបួននាក់ជាមួយគ្នា។

តែប៉ុន្មានម៉ោងក្រោយមកក្នុងថ្ងៃ​ដដែល ដែល​គ្រាប់បែកទីពីរបានទម្លាក់គឺ Bezos មានទំនាក់ទំនងជាមួយ ស្ត្រី​វ័យ​៤៩ឆ្នាំ ជាអ្នកជាប់ខាង ក៏ជាភរិយាមិត្តម្នាក់ នាង​ឈ្មោះLauren Sanchez ។

លោកផាទ្រីក​ជា​អតីតស្វាមីរបស់អ្នកស្រីLauren Sanchezសង្សាថ្មីរបស់Bazos

យោងតាមទំព័រ EMB  អ្នកស្រី Lauren Sanchez ជាភរិយា របស់​ លោក Patrick Whitesell ដែលជាសហនាយកប្រតិបត្តិនៃក្រុមហ៊ុន WME ក៏ជាមនុស្ស​ដ៏មានទេពកោសល្យម្នាក់នៅហូលីវូដ ដែល​ពួកគេបានរៀបការតាំងពីឆ្នាំ ២០០៥ មក។

ប្តីប្រពន្ធនេះ គឺជាមិត្តភក្តិជាមួយ Jeff និង MacKenzie Bezos ព្រោះពួកគេ មានផ្ទះនៅជិតគ្នានៅ Seattle ។

National Enquirer បាននិយាយថា ខ្លួនបានធ្វើការស៊ើបអង្កេតរយៈពេល ៤ ខែទៅលើទំនាក់ទំនងរបស់ Bezos និង Sanchez ហើយបានទទួលអត្ថបទនិងរូបថតដែលបុរសនេះនិងសង្សាបានផ្ញើរកគ្នា​បង្កើតអណ្តាតភ្លើងស្នេហ៍។
គេហទំព័រដែលគេឱ្យ​ឈ្មោះថា និយម​ខាង​និយាយដើមគេ Enquirer សរសេរថា​ «សេដ្ឋី​ Bazosបានសម្រេចចិត្ត​សុំ Dating នាង​ឆ្លងកាត់រដ្ឋចំនួន ៥ និងគោលដៅ​ទៅទី​កន្លែងចម្ងាយ​ន្រមាណជា​ ៤០.០០០ ម៉ាយល៍ដោយ​ជិះយន្តហោះឯកជនឈុតតូច បន្ត​ជិះឧទ្ធម្ភាគចក្រ និងជិះទូករ៉ូមែនទិក ចុងក្រោយ​សម្ងំ​លាក់ខ្លួននៅឯសណ្ឋាគារផ្កាយ ៥ ជា​មួយ​អាហារពេលល្ងាចដំបូងរវាងពួកគេ ក្នុងសំបុកស្នេហ៍លាក់កំបាំង »។

សារព័ត៌មាន​ដដែលហែកកកាយថា គូចំណាស់បាន ចាប់ផ្តើមមានទំនាក់ទំនងស្នេហាជ្រាលជ្រៅ​ បន្ទាប់ពីលោក Bazos និងភរិយាបានលែងល្អនឹងគ្នាដោយ​ប្រពន្ធ​បានដឹងពីទំនាក់ទំនងថ្មីក្នុងបេះដូងប្តី។

ឥឡូវនេះ Bazosព្យាយាមបង្ហាញពីសេរីភាព​នៃការ​ស្រលាញ់ដ៏ជ្រាលជ្រៅ​របស់គាត់

Enquirer សរសេរ​ថា គេហែកឃើញ សារឆ្លើយឆ្លង​គួរឱ្យស្អប់ខ្ពើម និងការថតរូប Selfie ច្របូកច្របល់របស់​២នាក់នេះ និងភាសាដដែលៗរៀងរាល់ថ្ងៃ​របស់ Bezos ផ្ញើទៅនាង​ថា “ខ្ញុំស្រឡាញ់អ្នកណាស់ មនុស្សស្រីដ៏រស់រវើក” ។

កាសែតនេះ បានអត្ថាធិប្បាយថា ក៏មានរូបថតមិនសមរម្យទាំងរបស់ Bezos និង Sanchez ត្រូវបានគេរកឃើញ​ផ្ញើឱ្យគ្នា។
បន្ទាប់មក នៅខែកុម្ភៈ ២០១៩ សេដ្ឋីអាម៉ាហ្សូន បានវាយបកត្រឡប់មកលើប្តីមុនរបស់នារី​សំណព្ វ​ដោយ​បង្ហោះលើប្លុកដែលមានចំណងជើងថា “មិនអរគុណទេ” ដែលក្នុងនោះ Bezosបានចោទប្រកាន់ផងដែរ​ថា សារព័ត៌មាន ព្យាយាមគំរាមគាត់នឹងបោះពុម្ភរូបថត ដែលគាត់បានថត ហើយ​ថាគាត់​កំពុង​ស៊ើបអង្កេត ថាតើអ្នកណាដែលធ្វើឱ្យ​លេចធ្លាយរូបថតនិងសារសម្ងាត់​ស្នេហាទំាងនោះចេញ។​

Bezos បានសរសេរថា «ការជំរិតទារប្រាក់និងការគំរាមកំហែងខ្ញុំ បាន​នាំ​ដល់ការ​សំរេចចិត្តបោះផ្សាយនូវអ្វីដែលពួកគេបានផ្ញើមកខ្ញុំនេះ ទោះបីមានការចំណាយការអាម៉ាស់ផ្ទាល់ខ្លួនក៏ដោយ។»

មួយថ្ងៃក្រោយមក មិត្តស្រី​គាត់ Lauren sanchez និងប្តី ក៏បានដាក់ពាក្យសុំលែងលះ។

TMZ បានរាយការណ៍នៅពេលនោះថា ប្តីប្រពន្ធនេះបានស្នើសុំឱ្យមានការថែរក្សារួមគ្នាលើកូនទាំងពីរនាក់របស់​ពួកគេ​។ ការលែងលះគ្នា កាលពីខែតុលាឆ្នាំំដដែល។

ចំណែក​ការលែងលះ Bezos ត្រូវបានបញ្ចប់នៅខែកក្កដាមុននោះ៣ខែ។

ពីរបីថ្ងៃក្រោយមក សេដ្ឋីបេះដូងស្ទាវ និងសង្សា​ថ្មីបាន​បង្ហាញខ្លួនជាសាធារណៈលើកដំបូង ក្នុងនាម​ជាគូថ្មី ដើរស្និទ្ធស្នាល ក្នុងវគ្គផ្តាច់ព្រ័ត្រ Wimbledon នៅក្លឹប All England ។

អ្នកទាំងពីរ ត្រូវបានគេប្រទះឃើញម្តងទៀត ដោយចំហរ​នៅក្នុងខែសីហាទំាងនាងលែងប្តីមិនទាន់ដាច់ស្រេចក្នុង​វិស្សមកាលនៅអ៊ឺរ៉ុបដ៏អស្ចារ្យមួយ ដោយ​ជិះឆ្លងកាត់ Saint-Tropez និងឆ្នេរអេស្ប៉ាញក្នុងកោះ Balearic ។

 

បន្ទាប់មក Bezos និង Sanchez ក៏ត្រូវបានគេឃើញនៅលើទូកដ៏ថ្លៃមួយក្នុងពិភពលោក​របស់អ្នករចនាម៉ូដ Diane von Furstenberg នៅឆ្នេរសមុទ្រអ៊ីតាលី។

មកដល់​ខែធ្នូ ឆ្នាំ២០១៩ Bezos ត្រូវបានគេរាយការណ៍ថា បានបោះលុយអបអរសាទរខួបកំណើតគម្រប់ ៥០ ឆ្នាំរបស់ស្រីស្អាត ដែលមានទាំងអាហារពេលល្ងាចឯកជន និងពិធីជប់លៀងលំដាប់ផ្កាយ ចូលរួមដោយបុគ្គលអស្ចារ្ស នានារួមមាន​ Furstenberg និង Diller, Katy Perry, Orlando Bloom និងTimothée Chalamet ។

នៅជុំវិញវិស្សមកាលទទួល២០២០ គូថ្មីនេះ បានជិះយន្តហោះទៅកោះការ៉ាបៀន ដោយសម្រាកនៅលើទូកនិងធ្វើដំណើរជុំវិញកោះជាមួយកូនប្រុសរបស់ខាងស្រី គឺ Nikko Gonzalez ។

ប្រភព៖ Business Insider

Mr Tomorrow