ព័ត៍មានទាន់​ហេតុការណ៏
Search

Jet li វិលវិញក្នុងរឿង ​Mulan២០២០ របស់Disney ជាតួព្រះចៅអធិរាជ

តារាក្បាច់គុន Wushuដ៏ពេញនិយមទំាង​នៅអាស៊ីនិង​លោកខាងលិច គឺលោក លី លានជា​ ត្រូវបានគេជឿ​ថា នឹងបង្ហាញមុខវិញ​ក្នុងភាពយន្តថ្មីរបស់​ Disney ជាតួអង្គ ព្រះចៅអធិរាជ។

ការបង្ហាញមុខនេះ ជាការបញ្ចប់ព្យុះ​ចចាមអារ៉ាម​ដែលថា តារាវ័យ​៥៦ឆ្នាំ​រូបេនះបាត់បង់​ជីវិតដោយសារជម្ងឺកាលពីឆ្នាំមុន ។ ពេលនេះ​Jet liត្រូវបានគេ​ជឿថាមានសុខភាពប្រសើរឡើង​ ហើយក៏មិនមាន​រូបរាងអាក្រក់ឬទុរន់ទុរា​ដូច​ដែលកាសែតចេញផ្សាយកាលពីឆ្នាំទៅដែរ។

យោងតាម South China Morning post លោកJet li មិនបានបង្ហាញខ្លួន​ក្នុងភាពយន្ត​ណាទំាងអស់ ចាប់តំាង​ពីឆ្នាំ​២០១០មក ដោយ​សារ ​​លោកតស៊ូជាមួយការបាក់ទឹកចិត្ត​ក៏ដូចជាជម្ងឺធ្ងន់ៗជាច្រើនមុខ​ រួមមានបញ្ហាឆ្អឹងខ្នង លើសឈាម និង ទឹក​នោមផ្អែម  ដែលជាលទ្ធផលសម្តែង ហ្វឹកហាត់ ដ៏តឹងរ៉ឹងអស់ជាច្រើនទសវត្ស។

រយៈពេល​៨ឆ្នាំក្រោយពីការ​សម្រាកព្យាបាល រូបភាព​​ស្គមស្គាំង ​និងចាស់ជាងរបស់តារាកុងហ្វូ៊​ដែលមានដើមកំណើតនៅទីក្រុងប៉េកាំងរូបនេះត្រូវបាន​គេចេញផ្សាយ ធ្វើឱ្យហ្វេនអនោចអធមទូតំាំង​ពិភពលោក។ នៅឆ្នាំ​២០១៨ មានព័ត៌មាន​បោកប្រាស់ថា លោកបាត់បង់ជីវិត​ទៅហើយ។

សារព័ត៌មាន​ដដែល អះអាង លី លាន​ជា មាន​ការវិវត្តរ៍ប្រសើរជាលំដាប់ ផ្នែកសុខភាព​តែ​លោកមិនបានវិលមកសិល្បៈ ដោយសារ​ជាប់រវល់ការងារ​ជា ឯកអគ្គរដ្ឋទូតមនុស្សធម៌” នៃសមាគមកាកបាទក្រហមប្រទេសចិនតាំង​ពីខែមករាឆ្នាំ ២០០៦ ។ តារារូបនេះបានប្តូរមកជា អ្នកផ្តល់ជំនួយ និងជួយ​ដល់កិច្ចការមនុស្ស​ធម៌ ចាប់តាំំង​ពី​រង​បទពិសោធន៍ក្បែរ​នឹងបាត់បង់ជីវិត ក្នុងអំឡុងស៊ូណាមិនៅម៉ាល់ឌីវនៅពេលដែលរលកយក្ស បានវាយប្រហារ ហើយ​គាត់ខ្លួនឯង​ផ្ទាល់ ជាអ្នកសង្គ្រោះ កូនស្រីអាយុ ៤ ឆ្នាំឈ្មោះ Jane អាយុ១ឆ្នាំ​ឈ្មោះ​Jada និងមេដោះម្នាក់ទៅកាន់​ទី​សុវត្ថិភាព ។ ពេលមាន​គ្រោះមហន្តរាយកើតឡើងយ៉ាងទាន់ហន់នោះ​ ពួកគេទាំងបួននាក់កំពុង​ស្ថិតនៅក្បែរអាងទឹក នៅប្រមាណ​៥០ម​ពីឆ្នេរខ្សាច់ ប៉ុន្តែ​នៅ​ពេលដែលរលកបានបក់សន្ធប់មក គ្រប់គ្នា​ព្យាយាម រត់ទៅកាន់​​ជាន់ខាងលើបង្អស់ នៃអាគារសណ្ឋាគារដើម្បីសង្គ្រោះជីវិត។​

តារាហូលីវូដ រូបនេះ បាន​បរិច្ចាគប្រមាណជា ៦២.៥០០ ដុល្លារអាមេរិកនៅលើកដំបូង​ដល់កាកបាទក្រហមកម្ពុជា និងលើកក្រោយៗ​ទៀតព្រមទំាង​បន្តការងារជាច្រើន​ផ្នែកមនុស្សធម៌មកទល់ឥឡូវ ។

រឿង​ Mulan 2020 របស់ WALT Disney ជារឿង​ដំបូងរបស់ Jet li ​ចាប់ពីអវត្តមាន​៩ឆ្នាំ​ពីផ្ទាំង​រោងកុន។​ Mulanក៏នឹងមានការចូលរួមពី Donny yen​​ និង Gon liផងដែរ។

សាយ ពេជ្រ