BREAKING NEWS
Search

គន្លឹះ​៤ យ៉ាងសម្រាប់យុវវ័យ​ដែល​ចង់បានការងារដំបូង

ខាងក្រោម​នេះ​គឺ​ជា​ព័ត៌មាន​ជំនួយ​៤ យ៉ាង ​ដែល​យើង​គួរ​សិក្សា​ស្វែងយល់​ពេលមានបំណងចង់បានការងារធ្វើពេលទើបចេញពីសាលាភ្លាម៖

១. ច្បាស់​ពី​អ្វី​ដែល​ខ្លួនពូកែនិង​ចង់​ធ្វើ

មុន​ពេល​ស្វែងរក​ការងារ​លើ​អ៊ីនធឺណិត ដោយ​ការ​​ចាប់ផ្ដើម​ដាក់ពាក្យ​សុំ​រាល់​តួនាទី​ដែល​យើង​រក ដំបូង ​ត្រូវ​គិត​ពី​អ្វី​ដែល​យើង​ពិត​ជា​ចង់​ធ្វើ​មែន​សិន ហើយ​ចាំ​ស្វែងរក​តួនាទី​ដែល​ពាក់ព័ន្ធ។

នេះ​ជា​ប្រយោជន៍ នឹង​ធ្វើ​ឱ្យ​យើង​ផ្ដោត​សំខាន់​ក្នុង​ការ​ស្វែងរក​ការងារ​របស់​យើង ​នៅ​លើ​តំបន់​ដែល​បាន​កំណត់​ច្បាស់ ​ឬ​ទាក់ទង​យ៉ាង​ជិតស្និទ្ធ​ទៅ​នឹង​សំណុំ​ជំនាញ​បទពិសោធន៍​និង​ចំណាប់​អារម្មណ៍​របស់​យើង។

២. អាន​បទបរិយាយការងារ​ច្បាស់សិន សឹមសម្រេចចិត្ត​ដាក់ពាក្យ

ជា​រឿយៗ​បេក្ខជន​នឹងដាក់ពាក្យទោះបី​ជា​បួបរិយាយទាំងនោះ ពួកគេ​មិនធ្លាប់​ធ្វើ​ពី​មុន​ក៏​ដោយ ​ឬ​ដោយសារ​ពួកគេគិតថាមិនខាតបង់អ្វី។​ នេះជាការបំបាក់ទឹកចិត្ត​ខ្លួនឯងពេលយើងមិនជាប់ ។ ​ត្រូវ​អាន​អានបទបរិយាយ​ការងារ​ជាក់លាក់​​សិន​ ប្រសិនយើងមាន​ពាក់កណ្តាលនៃតម្រូវការ​សឹមសម្រេចចិត្ត​ដាក់​ពាក្យ។

៣. តាមដាន ព័ត៌មាន

ត្រូវ​ប្រាកដ​ថា​ នៅ​ពេល​យើង​បាន​ដាក់​ព័ត៌មាន​លំអិត​ នៅ​លើ​ជីវប្រវត្តិ​ ត្រូវ​ធានា​ថា ​គេ​អាច​អាច​ទាក់ទង​មក​យើង​បាន​គ្រប់​ពេល។ ត្រូវ​ពិនិត្យ​អ៊ីមែល​ទៀងទាត់ លេខទូរស័ព្ទ​ក៏​ត្រូវ​ប្រាកដ​ថា​ពិត​ជា​អាច​ទទួល​បាន។

បើ​សិន​យើង​មិន​យក​ចិត្ត​ទុក​ដាក់ ​ហើយ​ខកខាន​ទទួល​ការ​ហៅ​ ត្រូវ​ផ្ញើ​សារ​ជា​សំឡេង​ទៅ​វិញ។ ការ​ខកខាន​ក្នុង​ការ​ហៅ​ ធ្វើ​ឲ្យ​យើង​មើល​ទៅ​ដូចជា​មនុស្ស​ដែល​គ្មាន​ទំនួល​ខុសត្រូវ​ ឬ​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការងារ​នេះ​ទាល់​តែ​សោះ​ ហើយ​អាច​រារាំង​តួនាទី​ផង​ដែរ។

៤. អត់ធ្មត់

រឿង​សំខាន់​ដែល​ត្រូវ​ចងចាំ​ គឺ​ត្រូវ​មាន​ទាំង​ភាព​ប្រាកដនិយម​និង​អត់ធ្មត់ ទោះជំហាន​ដំបូងនេះ​មិន​ដំណើរការល្អ​ក៏​ដោយ។ គ្រប់យ៉ាងត្រូវធ្វើដោយមានវិន័យនិងធ្វើដោយល្អនឹងក្លាយជាទម្លាប់​សំខាន់ក្នុងជីវិត​ការងារយើង​។

ចុចអាន៖រៀនធ្វើអត្ថបទផ្សព្វផ្សាយ(PR)ដើម្បីឱ្យខ្សែភាពយន្តទទួលបានការចាប់អារម្មណ៍ច្រើន

ចុចអាន៖ហេតុផល ៥ យ៉ាងដែលយើង​គ្រប់គ្នា​គួរមាន ប្លក់ផ្ទាល់ខ្លួនលើអ៊ីនធើណេត

ប្រែសម្រួល៖ សាង ស្រីល័ក្ខ