វិធីទំាងនេះ​អាច​​រក​លុយ​បានស្រួល​នៅ​ពេល​ស្នាក់នៅតែ​ផ្ទះ​​ព្រោះមេរោគ

កំឡុង​ពេល​ដែល​គ្រប់គ្នា​ស្នាក់​នៅ​ផ្ទះ​ មិន​មាន​ការងារ​ធ្វើ​ ​ពេល​មាន​ជំងឺ​រាតត្បាត ​​​សំខាន់​បំផុត​គឺ​ប្រាក់​សម្រាប់​បង់​ថ្លៃ​ផ្ទះ​ ទឹក​ភ្លើង​ ឬ​អាហារ​ហូបចុក​ផ្សេងៗ​ទៀត។

ការ​ស្វែង​រក​ការងារ​ក្រៅ​ម៉ោង ​គឺ​តែង​តែ​ជា​ជម្រើស​មួយ ​ប្រសិន​បើ​អ្នក​អាច​ប្ដូរ​វា​បាន​។ ខាងក្រោម​នេះ​ជា​វិធី​រក​លុយ​បាន​ខ្លះ​ៗ ​ទោះបី​អ្នក​ស្នាក់នៅ​តែ​ផ្ទះ​ក៏ដោយ ៖

១. ចាប់ផ្ដើម​បើក​ប្លុក​ផ្ទាល់ខ្លួន

អ៊ីនធឺណិត​ត្រូវ​បាន​បំពេញ​ដោយ​ប្លក់​ផ្សេងៗ​គ្នា ​ដែល​ត្រូវ​បាន​ដាក់​ដោយ​ប្រធានបទ គ្រប់​ប្រភេទ។ ឧទាហរណ៍​ការ​សរសេរ​ប្លុក​ម៉ូត​សំលៀកបំពាក់​ ដែល​កំពុងតែមាន​ប្រជាប្រិយភាព​ ​ហើយ​ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា ​អ្នក​សរសេរ​ប្លុក​ម៉ូត​អាច​រក​បាន $ 4000 ក្នុង​មួយ​ខែ​ ប្រសិន​បើ​ពួកគេ​មាន​ទំព័រ​ចំនួន 400 000 ដង ​ក្នុង​មួយ​ខែ​ដូចគ្នា។

ដូច្នេះ​ប្រសិន​បើ​អ្នក​ងប់ងុល ​ឬ​មាន​ចំណេះដឹង​ច្រើន​អំពី​មុខ​វិជ្ជា​ ដែល​អ្នក​ដទៃ​នឹង​ចាប់អារម្មណ៍​ក្នុង​ការ​រៀន​សូត្រ ​អ្នក​អាច​រក​លុយ​បាន​ខ្លះ​បន្ថែម​ទៀត​ តាម​រយៈ​ការ​បង្កើត​ប្លក់​និង​បង្កើត​ប្រាក់​ចំណូល​ពី​ប្រកាស ​ដែល​បាន​ឧបត្ថម្ភ​ឬ​ទី​ផ្សារ​ដែល​ពាក់ព័ន្ធ​ក្នុង​អ៊ីនធឺណិត​។

២. បង្រៀន​តាម​អ៊ីនធឺណិត

ប្រសិន​បើ​អ្នក​មាន​ជំនាញ​ពាណិជ្ជកម្ម​ ឬ​ចំណេះដឹង​ភាសាបរទេស​ណា​មួយ​ អ្នក​អាច​រក​លុយ​បាន​យ៉ាង​ងាយ​ស្រួល ​ដោយ​បង្រៀន​អ្នក​ដទៃ។ មាន​គេហទំព័រ​ជា​ច្រើន​ដែល​កំពុង​ស្វែង​រក​មនុស្ស​ដែល​អាច​បង្រៀន​ជំនាញ​ទាំង​នេះ ​តាម​អ៊ីនធឺណិត។

អ្នក​នឹង​ទទួល​បាន​បទ​ពិសោធន៍​ ដែល​អ្នក​អាច​ដាក់​នៅ​ក្នុង​ប្រវត្តិ​រូប​សង្ខេប ​និង​ជួយ​អ្នកឲ្យ​​រក​ការងារ​បាន​នៅ​ពេលក្រោយ​ថែមទៀត។

៣. ចូលរួម​ក្នុង​ការ​សិក្សា​ស្រាវជ្រាវ

ប្រហែល​ជា​គំនិត​នៃ​ការ​ចូលរួម​ក្នុង​ការ​សិក្សា​ស្រាវជ្រាវ​ និង​ការសាកល្បង​គ្លីនិក​ អាច​ស្ដាប់​ទៅ​គួរ​ឱ្យ​ខ្លាច​បន្តិច ​ព្រោះ​តែងតែ​មាន​ការ​ភ័យ​ខ្លាច​ថា​មាន​អ្វី​មួយ​អាច​ខុស។ ប៉ុន្តែ​ភាគច្រើន​នៃ​ពួកគេ​មាន​សុវត្ថិភាព​ ហើយ​អ្នក​អាច​រក​ប្រាក់​បាន​សមរម្យ។

ស្វែងរក​តាម​អ៊ីនធឺណិត​ សម្រាប់​ក្រុម​ស្រាវជ្រាវ​ ការ​សាកល្បង​ព្យាបាល ការ​ស្ទង់​មតិ​និង​ឱកាស​បង់​ប្រាក់​ផ្សេង​ទៀត​ ដែល​កំពុង​ស្វែង​រក​អ្នក​ចូលរួម​ជាមួយ​ពួកគេ។

ចំនួន​ទឹក​ប្រាក់​ដែល​អ្នក​នឹង​ទទួល​បាន​អាច​ខុស​គ្នា​ ប៉ុន្តែ​នេះ​នៅ​តែ​ជា​មធ្យោបាយ​ដ៏​មាន​ប្រសិទ្ធភាព​មួយ ​ក្នុង​ការ​រក​ប្រាក់​បន្ថែម​មួយ​ចំនួន​ទៀត។

៤. អ្នក​លេង​វីដេអូ​ហ្គេម​តាម​អនឡាញ

ប្រសិន​បើ​អ្នក​​ចូលចិត្ត​លេង​វីដេអូ​ហ្គេម​តាម​អនឡាញ​ នេះ​ជា​ជា​ឱកាស​ដ៏​ល្អ​មួយ ​ដើម្បី​បង្វែរ​ចំណង់ចំណូលចិត្ត​ទៅ​ជា​ការ​រក​ប្រាក់​វិញ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ​ការ​ប្រែ​ក្លាយ​ជា​អ្នក​ពូកែ​លេង​ហ្គេម​អនឡាញ​ ឲ្យ​ទៅ​ជា​អាជីវកម្ម​ដែល​អាច​រក​ចំណូល​បាន​ច្រើន ​មិនមែន​ជា​ការងារ​ងាយ​ស្រួល​នោះ​ទេ​ ព្រោះ​អ្នក​ត្រូវ​ការ​ទស្សនិកជនដែល​មាន​ទំហំ​ធំ ​ដើម្បី​ទស្សនា​និង​ចំណាយ​ប្រាក់។

៥. លក់​វត្ថុ​ចាស់ៗ

របស់​ដែល​យើង​លែង​ប្រើ​ មិន​ថា​វា​ជា​គំនរ​សំលៀកបំពាក់​នៅ​ក្នុង​ទូ​ កង់​ដែល​យើង​មិន​ដែល​ជិះ​ ឬ​ក៏​ទូរទស្សន៍​ដែល​ទុក​ចោល។ដែល​សំខាន់ ​នេះ​គឺ​ជា​អ្វី​ដែល​អ្នក​ត្រូវ​តែ​ធ្វើ​ ព្រោះ​រាល់​របស់របរ​ដែល​មិន​ប្រើ​ទាំង​នោះ​ ទុក​ចោល​នាំ​តែ​ចង្អៀត​ផ្ទះ​ប៉ុណ្ណោះ៕

ចុចអាន៖គន្លឹះសំខាន់ជារួម ៥ យ៉ាងដែលអ្នកធ្វើអាជីវកម្មប្រភេទណាក៏ត្រូវការចាំបាច់

ចុចអាន៖ចង់ធ្វើការ​តាម​របៀបឯករាជ្យ អាចត្រៀមចាត់ចែងជំនាញ​ពីពេលនេះទៅ​

ប្រែស​ម្រួល៖ សាង ស្រីល័ក្ខ