ហេតុផលដែលគួរគិត​មុនឈប់ធ្វើការ ជាជាង​វិប្បដិសារីទៅថ្ងៃមុខ

ការងារ​ល្អ មិនងាយរក​ពិតមែន តែ​ការងារមិនល្អនឹងបំផ្លាញ​ជីវិត​យើង គ្រួសារយើង​ដោយបង្កជា សម្ពាធផ្លូវចិត្តជាច្រើនមុខ នាំមកនូវ​មហន្តរាយសុខភាព​កាយចិត្ត​​រយៈពេលវែង។ ប៉ុន្តែមុនសម្រេចចិត្តឈប់ តើយើងធ្លាប់គិតពីរឿងទំាងនេះ​ដែរអត់? មាន​សារព័ត៌មាន​ណាដែលមាន សមត្ថភាព ​ប្រមើលមើល៍ពីអនាគតហើយស្មោះត្រង់ ពន្យល់​ប្រាប់យើង​រឿងអស់នេះដែរ?

KPT plus មាន​ហេតុផល​ពីរខុសគ្នា​សម្រាប់ថ្លឹង ៖

ទីមួយ បំណងឈប់ព្រោះភ្លើតភ្លើននិង​ពាក្យបញ្ជោះ

ជាទូទៅ​មនុស្ស​យើង​អាចនឹង​ត្រចៀកស្រាលជឿពាក្យគេ​ថា ធ្វើការឱ្យអ្នកដទៃគ្មាន​អនាគត​។ ម៉្លោះហើយ​យុវវ័យជាច្រើន​មិនទាន់មាន​បទពិសោធន័​ផង​ក៏ប្រញាប់កសាងអាជីវកម្មផ្ទាល់ខ្លួន ប្រសិនបើសំណាង​បានទទួលជោគជ័យកាន់តែឆាប់តំាង​ពីដំបូង​ទៀត គេរឹតតែមានអំនួត​ហើយ​លែងយល់ថា​បទពិសោធន័៍ ទាក់ទង​នឹង​ការគ្រប់គ្រងមនុស្ស​សំខាន់កម្រិត​ណា។ ​ពេលខ្លះ ការងារ​ដែលងាយ​ជោគជ័យពីដំបូងៗ មិនសូវទាក់ទងនឹង​មនុស្ស​ឬក្រុមការងារទេ វាទាក់ទងនឹងបណ្តាញ ឬឱកាស តែពេលបានជោគជ័យ​ភ្លាម​គាត់ក៏​ហក់បន្ត​ចំណែក​ជំហ៊ាន​បន្ទាប់ហ្នឹងហើលយ​ដែល​ភាព​ទន់ជ្រាយនៃ SoftSkill បានច្រានគាត់ឱ្យដួលវិញ​សឹងថាពេលខ្លះ​ក៏​ងើបលែងរួច។

បទពិសោធន័​សំខាន់ណាស់ ហើយគ្មាន​ការសន្យាណាមួយ​ដែលថា ជោគជ័យហើយមិនដួលវិញងើបលែងបាននោះឡើយ។ ការធ្វើដំណើរ ស៊ូ​លំបាកខាងដើម​កុំឱ្យលំបាកចុងក្រោយ។ យោបល់KPT plusគឺ គួរចំណាយ​ពេលរៀនធ្វើការ​យកបទពិសោធន័​ជ្រើស​រើសមនុស្ស​បរិយាកាស​និង​ទីណាក្តី​ដែលមាន​ឱកាស​ជួបមនុស្ស​ខ្លាំង​ៗ លបលួចរៀនពីគាត់ និងបានសាកល្បងអស់លទ្ធភាពរបស់យើង​ មិនថាក្រុមហ៊ុននោះជារបស់យើង ​ឬអ្នកណាក្តី។

ទីពីរ បំណងឈប់ ព្រោះចង់គេចចេញ​​ពី​មនុស្ស​អាក្រក់

មនុស្ស​អាក្រក់មានគ្រប់ទីកន្លែង ព្រោះ​ថា ខ្លួនយើងក៏ពេលខ្លះអាក្រក់ដូចគ្នា។ នៅក្នុងបញ្ហា​មិនមាន​ភាគីណាម្នាក់គ្មានកំហុសទេ សំខាន់​ម្នាក់ៗប្រើតូនាទីរបស់ខ្លួន​អស់ឬនៅ? ប្រសិន​យើងរងអយុត្តិធម៌ តើយើងបានប្រើវិធីជជែកគ្នា​ស​ន្តិវិធី​សួរនាំបញ្ហា​ឬនាំគ្នាឈ្លោះ​បង្កជាបក្ស ជាសង្គ្រាម​ត្រជាក់ លែងធ្វើការងារ?​ប្រសិន​បើអ្នកឈប់ធ្វើការព្រោះ​ជៀសវាងមនុស្ស​អាក្រក់ អ្នកនឹង​ឈប់បន្តរហូត​ព្រោះទីណា​ក៏តម្រូវឱ្យអ្នកមាន​សិល្បិ៍វិធី​យកឈ្នះ​មនុស្ស​អាក្រក​ដែរ មិនមែន​រត់គេចឡើយ។

ទីបី ជឿថា​ខ្លួនជាជំនាញការ​ Expert មាន​ឯករាជ្យភាព​ពេលវេលា​

រាប់ថា អ្នកជាជំនាញការ​ ដែលមាន​គេព្រមជួលជា ទីប្រឹក្សា អ្នកពិគ្រោះ​យោបល់ ​អាចធ្វើការ​ពីផ្ទះមាន​សេរីភាព​ហិរញ្ញវត្ថុពេលវេលាបាន លើកលែងតែអ្នកឆ្លងកាត់ការលំបាកស្រណុក ជោគជ័យ​បរាជ័យ​លើការងារ​ផ្នែក​មួយនោះ​យ៉ាងហោចបាន ពី​​១០ឆ្នាំ​ ទៅ១៥​នឹងមានស្នាដៃ ជាឧទាហរណ៍​ច្រើន មាន​គេស្គាល់អ្នកច្រើន​ផង​ក្នុងរង្វង់អាជីព​។ មិនថា​អ្នកជាអត្ថាធិប្បាយ  គណេនេយ្យករ​  រដ្ឋបាល ឬជំនាញ​ណាក្តី​ប្រសិនស្ពាយសញ្ញាបត្រមកភ្លាម ហើយ មិនព្រម​ចេញធ្វើការ​ស្គាល់ដួលស្គាល់ក្រោក ស្រាប់តែយល់ថា​ចង់បានឯករាជ្យភាព​ហិរញ្ញវត្ថុនិងពេលវេលា​ដោយមិនចាំបាច់ទៅធ្វើការ​ក៏បោះនាមបណ្ណ័ទទួលការងារជា​ជំនាញការ វិបត្តិ​បាក់ទឹកចិត្តកំពុង​រង់ចាំអ្នក។ ខ្លួនយើង​ពូកែយ៉ាំងណាក្តីគង់ត្រូវការកេរ្ត៍ឈ្មោះ​ទៀត​ទើបមាន​គេហ៊ាន​រក ចុះទម្រាំ​មិនទាន់បានធ្វើអ្វីដុំកំភួន​ ផង?

Young Asian couple or coworkers having coffee break while working on laptop computer at cafe, coffee shop or modern office. Leisure, casual work, love, or friendship concept. With copy space

ទីបួន ស្មាន​ថាបណ្តាញសង្គម​ និងអា​ចចិញ្ចឹម​ខ្លួនទៅអនាគតបាន

ឈប់ជឿតាម​កាសែត​ ទស្សនាវដ្តីមួយចំនួន​ដែលបំប៉ោងទៅ។ ហ្វេសប៊ុកនិងយូធូប​ មិនបានធានាអ្វីទំាងអស់ លើកលែង​តែ​តែអ្នកមាន​Appខ្លួនឯង តែប្រសិន​Appនោះ​ដើរ​ហើយគ្មាន​មាតិកា ដោយ​លួចយក​មាតិកា​អ្នកដទៃ ឬមើលឃើញ​តាមហ្វេសប៊ុកមកប្រើម្តងម៉ាយាម ហើយ​បានលុយខ្លះៗ​ក៏​ទុកថាជាការចិញ្ចឹមជីវិត អ្នកនិង​រកបាយច្រកឆ្នាំងមិនបានឆាប់ៗ​នេះ។

ហ្វេសប៊ុកកំពុង​មានបញ្ហា ខ្លួនគេស្រាយមិនចង់ចេញផង​ ហើយ​អ្នកយកជីវិត​ទៅផ្ញើ​លើបណ្តាញ​មួយ ​ដោយមិនព្រម​ជឿលើ​ការ​បណ្តាក់ទុក លើ​សមត្ថភាពខ្លួនឯងវិញ? បណ្តាក់ទុនបែបណា គឺ​ កសាងវា បង្កើនទំនាក់ទំនង នៅជាមួយ​មនុស្ស​ដែលមានជំនាញពិត​ មិនថា​ទៅមុខ​បណ្តាញ​សង្គមដូរទៅជាអ្វី​ អ្នកនៅតែ​រត់ទាន់​ហើយ​មិនដួលតាមវាដាច់ខាត។

ទី៥ ដើរ​ហេកហកតាមអ្នក​អចលនទ្រព្យ

អ្នកជំនាញ​ផ្នែកដីធ្លី​និងលក់ផ្ទះ​យកភាគលាភ ពិតជាមិនណែនំា​ឱ្យយើង​ឈប់ការងារ​ ចោលអាជីព​ហើយ​ទៅ​អង្គុយសំកុក​ហែរហមគ្នាព្រឹកល្ងាចទេ។ ប្រសិនបើអ្នកចោលពែលពីរឆ្នាំ​ទៅដើរ​​បែបនេះ ជំនាញអ្នកនឹង​រិល​ខូចដូចពាក្យថា កាំបិត​ទុកចោលយូរក៏លែងមុត។ អ្នកត្រូវច្បាស់ថា​អ្វីទៅ​ជាអាជីព​របស់អ្នក? ហើយ​ការចោលការងារ​ទៅ​រត់ចុះឡើងតាមសិក្ខាសាលា​និង​តាមហាងកាហ្វេព្រោះ​លង់សម្តីពិព្រោះ​ពិសាររបស់ក្រុមមេខ្យល់ ដែលប្រើអ្នក(កុហកថាបង្រៀន) តើ អនាគត​៥ឆ្នាំទៅមុខរបស់អ្នកនៅឯណា?

ចម្រើន​ តារា​