តារាកំប្លែងចិន​រិះគន់ថា ភាសាលោកTrumpរើសអើងចិន ជាឧទាហរណ៍នៃការបែងចែកក្នុងសង្គមអាមេរិក

យោងតាម South China Morning Post តារាកំប្លែង Joe Wong បាន​វាយបកតាមរយៈបណ្តាញសង្គម Twitter ថា ការរើសអើងជាតិសាសន៍ប្រឆាំងនឹងប្រជាជនអាស៊ីនៅអាមេរិកគឺមិនត្រូវបានគេទទួលស្គាល់ថាមាននោះទេ រហូត​ដល់គេឃើញជាក់ស្តែង។
« ពាក្យជេរប្រមាថលើជនអាស៊ី តែងទទួលបានការគាំទ្រយ៉ាងធំនៅក្នុងកម្មវិធីកំប្លែងផ្សាយផ្ទាល់នានា! វាជាទម្លាប់!ហើយ​ វាពិតជាហត់នឿយណាស់ក្នុងការប្រយុទ្ធប្រឆាំង! ” ។
ប្រតិកម្មតារាកំប្លែងចិន កើតមាន​ឡើងចំពេល​ដែលការវាយប្រហារពាក្យសំដីទៅលើជនជាតិអាមេរិកដើមកំណើតអាស៊ីដោយលោក ប្រធានាធិបតីTrump បានថ្លែងឡើងនៅក្នុងសន្និសិទ​សារព័ត៌មាននៅឯសេតវិមានកាលពីថ្ងៃច័ន្ទ។

Wong ជាតារាកំប្លែង​ចិន-អាមេរិក ដែលមានដើមកំណើត​នៅ Baishan, Jilin ប្រទេសចិនក្នុងត្រកូលបុព្វបុរសកូរ៉េដែលបានធ្វើ​ចំណាកស្រុកមកប្រទេស​ចិន​បីជំនាន់មកហើយ។ គាត់បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យជីលីននិងបន្តសិក្សាថ្នាក់អនុបណ្ឌិតនៅបណ្ឌិត​សភា​វិទ្យាសាស្ត្រចិន​មុនពេលមកបន្តការសិក្សាគីមីវិទ្យានៅសកលវិទ្យាល័យរ៉ាយក្នុងរដ្ឋតិចសាស់នាឆ្នាំ ១៩៩៤។

ក្រោយមក  Wong បានផ្លាស់ទៅនៅបូស្តុនក្នុងឆ្នាំ ២០០១ ហើយបានចាប់ផ្តើមសម្តែងអាជីព​កំប្លែងនៅ All Asia Bar ។

គាត់បានឈ្នះពានរង្វាន់ជាច្រើនក៏ដោយក៏គាត់មិនសូវបានទាក់ទាញការចាប់អារម្មណ៍ទូទាំងអាមេរិកទេរហូត​ដល់​ការបង្ហាញមុខជាច្រើនលើកនៅលើកញ្ចក់ទូរទស្សន៍អាមេរិកដោយមានការជ្រោមជ្រែង​ពីលោកអេលែនដឺហ្គេរ៉េសទើប​បានធ្វើឱ្យកេរ្តិ៍ឈ្មោះWongកាន់តែល្បីល្បាញខ្លាំងឡើងៗរហូត​បានទទួល​ចំណាត់ថ្នាក់លេខ ១ នៅក្នុងមហោស្រពកំប្លែងអាមេរិកប្រចាំឆ្នាំលើកទី ៣ ។

នៅឆ្នាំ ២០១៣ Wong បានផ្លាស់មករស់ទៅទីក្រុងប៉េកាំងវិញដោយធ្វើជាម្ចាស់ផ្ទះកម្មវិធីទូរទស្សន៍ឈ្មោះថា ការពិតទេ? (ភាសាចិន是真的吗)និង កម្មវិធី MythBusters នៅលើកញ្ចក់ទូរទស្សន៍ចិន។

លោកដូណាល់ត្រាំ បានធ្វើអត្ថាធិប្បាយអំពីវីរុសកូវីដ​ថាជាវិរុសចិន បានធ្វើឱ្យតារាកំប្លែងចេញមុខភ្លាមៗមក​និយាយថា នេះមិនមែនជារឿងកំប្លែងលេងទេ។ ការស្អប់ខ្ពើមចំពោះប្រជាជនអាស៊ីនៅតែជាបញ្ហាដ៏ជ្រាលជ្រៅនៅសហរដ្ឋអាមេរិក។


តារាចិនអាមេរិក​រូបនេះ​បន្ថែម​ថា ការនិយាយបង្កាច់បង្ខូចឬនិយាយរឿងអាក្រក់របស់អាស៊ីគឺទទួលបានការគាំទ្រយ៉ាងខ្លាំងនៅក្នុងកម្មវិធីកំប្លែងខ្លះនៅអាមេរិក។
យ៉ាងណាមិញ លោកថា​ប្រធានាធិបតីអាមេរិកដូណាល់ត្រាំមិនបានសម្រេចចិត្ត​ភ្លាមៗ ក្នុងការបញ្ឈប់ការប្រើប្រាស់ភាសាស្អប់ខ្ពើមទាក់ទងនឹងរោគរាតត្បាត Covid-19 នោះទេ។

លោកWong ថ្កោលទោសថា ភាសាដែលប្រធានាធិបតីត្រាំ បានប្រើគឺគ្រាន់តែជាឧទាហរណ៍មួយបន្ថែម​ទៀត ក្នុងចំណោមរឿង​ជាច្រើន នៃការរើសអើងនិង​បែងចែកនៅក្នុងសង្គមអាមេរិក។

ទោះបីយ៉ាងណាថ្ងៃអង្គារ៍ម្សិលមិញនេះ ប្រធានាធិបតីដូណាល់ត្រាំបាននិយាយថា លោកនឹងឈប់ប្រើពាក្យ“ វីរុសចិន”ទៀតហើយ។

Bloombergដែលអធិប្បាយថា​នេះ​ជាសកម្មភាព​កាត់បន្ថយល្បែងស្តីបន្ទោសរបស់ចិន​និងអាមេរិក​ជុំវិញការរាតត្បាតនៃកូរ៉ូណាថ្មីបាន​ស្រង់សម្តីលោកត្រាំដែល​អះអាងថា លោកមិនសោកស្តាយទេ ព្រោះចិនបានចោទប្រកាន់អាមេរិកមុន ថាបានធ្វើវីរុស​តាមរយៈទាហាន។

នៅក្នុងបទសម្ភាសន៍មួយនៅថ្ងៃអង្គារនេះជាមួយ Fox News លោកប្រធានាធិបតីអាមេរិកបន្ថែម​ថា «អ្នករាល់គ្នាដឹងថា វាចេញមកពីប្រទេសចិនវិរសុនោះ! ប៉ុន្តែខ្ញុំបានសំរេចថាយើងមិនគួរបន្តធ្វើវាអោយរឿង​កាន់ធំដុំទៀតទេ។ ខ្ញុំគិតថាខ្ញុំបានធ្វើរឿងធំ។ តែខ្ញុំគិតថាមនុស្សយល់ពីវា។ ប៉ុន្តែរឿងទាំងអស់នោះបានចាប់ផ្តើមក្រោយ​ពេលដែល​ពួកគេហ៊ាននិយាយថាទាហានរបស់យើងជាអ្នកផ្សាយវិរុស។ ទាហានរបស់យើងមិនមានអ្វីទាក់ទងទាល់តែសោះ។»

 

ស្រស់