ព័ត៍មានទាន់​ហេតុការណ៏
Search

តួឯកមេចោរ Jack Sparrow តាមពិតជាកូនកាត់៦សាសន៍ និងរៀបការបីដងមកហើយ

យោងតាមទស្សនាវដ្តី Forbes តារាហូលីវូដ  Johnny depp ដែល​ត្រូវបានគេចាត់ទុកថា ជាដួង​តារាដ៏ធំបំផុតនៃពិភពភាពយន្តពិភពលោក មកដល់ឆ្នាំ​២០១៩​នេះ មាន​​ទ្រព្យសម្បត្តិ​ប្រមាណជា​ ២០០ លានដុល្លារអាមេរិក ។

លោកជាកូនកាត់៦សាសន៍ និងជាបុរសដែលចុះស្នាម​រៀបការ​ដល់ទៅបីលើកមកហើយ​។

ជាតារាសម្តែង ផលិតនិងតន្រ្តីករជនជាតិអាមេរិកឮ Deppធ្លាប់ទទួលបាន​ពានរង្វាន់ Golden Globe ចំនួន ១០ ជាតារាសម្តែងឆ្នើមព្រមទំាង តែងតាំងសម្រាប់ពានរង្វាន់ Academy ចំនួន ៣ សម្រាប់តារាសម្តែងល្អបំផុត ។

ចំនួនលុយខាងលើមិនទាន់ រាប់បញ្ចូលកញ្ចប់ចុងក្រោយដែល កាត់ចេញពីកុនបំបែកឯកទគ្គកម្មខាងចំណូល​ទំាងប៉ុន្មាន​របស់គាត់នៅឡើយ។

ជាធម្មតាតារាឯកនៃ សេរ៊ី  the Pirates of the Caribbean តែង​ទទួលបាន ២០% នៃ Box Office ភាពយន្តនិមួយៗ ដែលខ្លួនចូលសម្តែង នេះ​បើយោងតាមប្រភពព័ត៌មានពី HollyScoop។ យ៉ាងណាមិញ  ទឹកប្រាក់ចំនួន ៤០ លានដុល្លារថ្មីៗ​នេះ គឺ​បានមកពីចំណែក​រឿងថតថ្មី the Pirates of the Caribbean ដែលរឿងនេះបានបំបែកឯកទគ្គកម្មា​ រកចំណូលបានជាង ១ ពាន់លានដុល្លារនៅទូទាំងពិភពលោក និងនិង ៥៥ លានដុល្លារពីប្រាក់ចំណេញក្នុងរឿង“ Alice in Wonderland” ។

តារាប្រុសJohnny Depp ចូលរួមក្នុងកម្មវិធី​ premiere ភាពយន្ត’Murder on the

 

តារាវ័យ ៥៦​ឆ្នាំJohnny Depp ត្រូវបានគេចាត់ទុកថា ជាអ្នកសម្តែង​ស៊ីសង្វាក់​បំផុតសម្រាប់តួអង្គមេចោរ Jack Sparrow ដែលជាមេចោរធ្លាប់ខូចចិត្ត ក្លាយមកជាមនុស្ស​អានាថា មានចរិតល្ងីល្ងើ ប្រមឹក ប៉ុន្តែបានប្រែក្លាយឱ្យកុន១នេះ ក្លាយមក​ជាភាពយន្តកំពូលផុតគេខាងចំណូលមិនធ្លាប់មាន​ក្នុងប្រវត្តិហូលីវូដ​។

Johnny Depp កើតនៅរដ្ឋ Kentucky ហើយធំដឹងក្តីនៅក្នុងរដ្ឋ Florida ដែលមានស្រឡាយកាត់ច្រើនសាសន៍ជាងគេ គឺកាត់​ទាំងអាឡឺម៉ង់អង់គ្លេស អៀរឡង់ បារាំង អាហ្រ្វិកនិងឆឺរី។ មរតកពូជសាសន៍នេះ គឺបន្តមកពី​ខាងម្ដាយ។

ជីវិតស្នេហារបស់តារារូបនេះ ត្រូវបាន​កាសែតជាច្រើន​វិភាគថាមិនជោគជ័យដោយសារ​ធ្លាប់លែងលះដល់ទៅបីលើក ហើយ​ ពេលនេះ បានជួបតារាផ្នែករាំ​របស់រុស្សីនាង​ Polina Glen ជាសង្សារ​ថ្មី។
យោងតាមសារព័ត៌មាន Daily Mail អ្នករបាំអាជីពរូបនេះស្ទាត់ជំនាញភាសាអ៊ីតាលីហើយក៏ធ្លាប់ជាអ្នកបកប្រែពេលនាងជួបDeppនាងជាអ្នករបាំវ័យក្មេងជនជាតិរុស្ស៊ីដ៏ស្រស់ស្អាត ដែលមាន​តែចិត្ត​ស្នេហា ហើយ​មិនចង់បានអ្វីទាំងអស់ ក៏មិនទាំងដឹងថា Depp​ជានរណាផង។

អ្នកទំាងទ្វេ​បានស្គាល់គ្នានៅក្នុងកម្មវិធី​មួយ​ដែលមិនដឹងថា Deppជាតារាធំ​របស់អាមេរិក ហើយ​ក៏​ផ្លាស់មករស់នៅជាមួយចននី តាមបែបមនុស្ស​ធម្មតាដែលស្រលាញ់គ្នា។

ឡាហ្ស៊ូលី