ថា​កូន​ស្រី​ទៅ​ល្បី​ហើយ​! ​តែ ​Lisa ​ថែម​ទាំង​មាន​ប៉ា​ជា​មេ​ចុង​ភៅ​ផ្កាយ​ដ៏​ល្បី ​លំដាប់​ពិភព​លោក​
BREAKING NEWS
Search

ថា​កូន​ស្រី​ទៅ​ល្បី​ហើយ​! ​តែ ​Lisa ​ថែម​ទាំង​មាន​ប៉ា​ជា​មេ​ចុង​ភៅ​ផ្កាយ​ដ៏​ល្បី ​លំដាប់​ពិភព​លោក​

Lisa ជាសមាជិកក្រុមតារាចម្រៀង K-Pop BLACKPINK ដែលជាក្រុមតារាចម្រៀងស្រី K-Pop ដ៏ល្បីប្រចាំ​នៅប្រទេសកូរ៉េ និង​មាន​​​អ្នកគាំទ្រយ៉ាងច្រើននៅជុំវិញពិភពលោក។

Lisa មានសញ្ជាតិជាជនជាតិថៃកាត់ស្វីស ដោយម្ដាយជាជនជាតិថៃ និងឪពុកជាជនជាតិស្វីស បានទៅរស់នៅប្រទេសកូរ៉េ ហើយ​ធំធាត់​នៅទីនោះមក​ដល់បច្ចុប្បន្ន។ លើសពីនេះនៅពីក្រោយភាពជោគជ័យរបស់ លីសា គឺមានឪពុកម្តាយដែលតែងតែ​គាំទ្រ​ជីវិត​ជាតារា K-Pop របស់នាង។

យ៉ាងណាមិញ បុរសម្នាក់ដែលភាគច្រើនត្រូវបានគេឃើញនៅក្នុងមហោស្រព BLACKPINK ហើយមានការចាប់​អារម្មណ៍​ពីគាត់​ព្រោះ​គាត់តែងតែមានវត្តមាននៅពីក្រោយ លីសា។ បុរស​រូបនោះ​គឺជា​ឪពុករបស់តារាចម្រៀងល្បីឈ្មោះមួយដួងនេះ ដែល​គាត់​មាន​ឈ្មោះថា Marco Brüschweiler មានសញ្ជាតិជាជនជាតិស្វីសមានអាយុ ៦០ ឆ្នាំ។ នៅឆ្នាំ ១៩៨៩ លោកបាន​បញ្ចប់​សញ្ញាបត្រ​​អនុបណ្ឌិត​​នៅស្វ៊ីស​ ហើយបានធ្វើការនៅក្នុងភោជនីយដ្ឋាន​ល្បីៗនៅជុំវិញ​ពិភពលោក។

លោកបានមករស់ប្រទេសថៃជាមេចុងភៅថៃ​នាំមុខគេ មិនយូរប៉ុន្មានក៏បានរៀបការ​ជាមួយម៉ាក់លីសា ហើយមេចុងភៅកំពូល​រូប​នេះ បានចិញ្ចឹមបីបាច់សាលីជាកូនស្រីចុងរបស់គាត់។ អ្វីដែលធ្វើឱ្យអ្នកនិយមលេងអ៊ីនធឺណេតភ្ញាក់ផ្អើល នោះគឺរូបលោក និង​លីសា ​ត្រូវបានគេប្រទះឃើញនៅក្នុងរូបថត លីសា បង្ហោះ និងបង្ហាញពីការស្រលាញ់ពេញចិត្តខ្លាំងបំផុតរបស់នាង។ ហើយអ្វី​ដែល​​កាន់តែពិសេសថែមទៀតនោះ គាត់​និងម៉ាក់លីសា តែងតែរៀបចំអាហារឆ្ងាញ់ៗជាច្រើនមុខ​ដល់ក្រុមតារាចម្រៀងស្រី K-pop BLACKPINK នៅពេល​ដែលពួកគេមានឱកាស​ទៅលេងប្រទេសថៃ​រាល់ពេល៕

ចុចអាន៖តារាសម្ដែងល្បីៗរបស់កូរ៉េ ២០រូប មានឈ្មោះពិតប្រាកដ អ្នកគាំទ្រមិនទាន់ស្គាល់ពីមុន

ចុចអាន៖ ចប់​​រឿង​ថ្មី​ភ្លាម​! ​Lee ​Min ​Ho ​មាន​ចំនួន​អ្នក​តាម​ដាន​ជាង ​៦៥​លាន​នាក់​នៅ​លើ​បណ្ដាញ​សង្គម​

អត្ថបទផ្ដល់ដោយ៖poraman