សមត្ថកិច្ចចម្រុះនៃខេត្តសៀមរាបចុះពិនិត្យ និងបង្រ្កាប ទីតាំងលក់អាល់កុលខុសច្បាប់

សៀមរាប ៖ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយមន្រ្តីជំនាញកាំកុងត្រូល​ និង មន្ត្រីនៃមន្ទីរសុខាភិបាលខេត្ត ចុះត្រួតពិនិត្យទីតាំងលក់អាល់កុល តាមអនឡាញនៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ តាមបណ្ដោយផ្លូវជាតិលេខ៦ ភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាបខេត្តសៀមរាប។
ក្នុងប្រតិបត្តិការនេះ លទ្ធផលក្រុមការងារចម្រុះដកហូតបានរួមមានអាល់កុលលាយមេតាណុល៖
អាល់កានចំណុះ ៣០លីត្រ ចំនួន ០៥កាន,អាល់កុល
កានតូចចំណុះ ០៥លីត្រចំនួន  ០២កាន។សរុប
ទាំងអស់មានចំណុះចំនួន ១៦០លីត្រ ។
តាមការសាកសួររបស់សមត្ថកិច្ច អាជីវករនេះ បញ្ជាក់ប្រាប់សមត្ថកិច្ចថា អាល់កុលទាំងអស់នេះ ពួកគាត់បានទិញតាមប្រព័ន្ធ Online គឺបណ្តាញសង្គមដែលមានគណនីឈ្មោះ Dav Dav នៅរាជធានីភ្នំពេញ។ ចំពោះវត្ថុតាងទាំងអស់នេះត្រូវបានសមត្ថកិច្ចជំនាញកាំកុងត្រូលធ្វើការដកហូតដើម្បីអនុវត្តន៍បន្តទៅតាមនីតិវិធីច្បាប់ និងបានអប់រំណែនាំដល់ម្ចាស់អាជីវកម្ម មិនឲ្យទទួលទិញអាល់កុល ដែលគ្មានប្រភពច្បាស់លាស់យកមកលក់ចែកចាយនោះទេ ហើយត្រូវចូលរួមសហការ ផ្តល់ព័ត៌ដល់សមត្ថកិច្ច បើមានការលក់ចែកចាយអាល់កុលគ្មានប្រភពច្បាស់លាស់ ដើម្បីសមត្ថកិច្ច ចុះបង្ក្រាប ទប់ស្កាត់ឲ្យបានទាន់ពេលវេលា៕
អត្ថបទ៖ កុសល