BREAKING NEWS
Search

ស្ពានស្ទឹងត្រង់ – ក្រូចឆ្មារ សម្រេចការសាងសង់បាន ៨៧ភាគរយ

ភ្នំពេញ៖ ស្ពានតភ្ជាប់ពី ស្រុកស្ទឹងត្រង់ (ខេត្តកំពង់ចាម) ទៅស្រុកក្រូចឆ្មារ (ខេត្តត្បូងឃ្មុំ) សម្រេចការសាងសង់បាន ៨៧% ។នេះបើយោងតាមស្ថានទូតចិន ប្រចាំកម្ពុជា។

ស្ថានទូតចិន ប្រចាំកម្ពុជា បានឲ្យដឹងថា សំណង់ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ ដែលជាជំនួយកម្ចីពិសេសរបស់រដ្ឋាភិបាលចិន សម្រេចបាន៨៧% ហើយនឹងក្លាយជាស្ពានដែលផ្តល់អត្ថប្រយោជន៍ជាក់ស្តែងជូនដល់ប្រជាជនកម្ពុជា។

ស្ពានឆ្លងទន្លេមួយខ្សែនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ ដើម្បីតភ្ជាប់ទំនាក់ទំនងការដឹកជញ្ជូន និងការធ្វើដំណើរ ទៅកាន់បណ្ដាខេត្តភាគឦសាន ដែលចំណេញពេលវេលាជាងមុន។

ស្ពាននេះមានប្រវែងសរុប ១.១៣១ ម៉ែត្រ និង ទទឹង ១៣,៥០ ម៉ែត្រ ជាប្រភេទស្ពានបេតុងសរសៃដែក ដែលបានបើកការដ្ឋាន កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយគ្រោងចំណាយថវិកាអស់ ៥៧ លានដុល្លារសហរដ្ឋអាមេរិក(ជាងហាសិបប្រាំមួយលាន) និងប្រើប្រាស់រយៈពេលសាងសង់ចំនួន៤២ខែ ៕

ចុចអាន ៖ សក្ដានុពលខេត្តកំពង់ចាម ទទួលបានទំហំពាណិជ្ជកម្មសរុបជាង១៨០០លានដុល្លារ