Kang Daniel លេច​មុខ​ជា​ម៉ូដែល​ចុងក្រោយ​របស់​ក្រុមហ៊ុន Puma

ផ្ទាំង​រូបភាព​របស់​តារា​ចម្រៀងកូរ៉េ Kang Daniel បាន​ចេញ​ផ្សាយ​ដោយ​ក្រុមហ៊ុន Puma និង​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​ក្នុង​រថភ្លើង​ក្រោម​ដី។

គួរ​បញ្ជាក់ថា Puma គឺ​ជា​ក្រុមហ៊ុន​ដែល​រចនា​និង​ផលិត​ស្បែកជើង​កីឡា​និង​សំលៀកបំពាក់​ព្រមទាំង​គ្រឿង​បន្លាស់​ផ្សេងៗ​ដែល​មាន​ទីស្នាក់ការ​កណ្ដាល​នៅ Herzogenaurach ទីក្រុង​ Bavaria ប្រទេស​អាល្លឺម៉ង់  Puma គឺ​ជា​ក្រុមហ៊ុន​ផលិត​សំលៀក​បំពាក់​កីឡា​ធំ​ជាងគេ​ទី៣នៅ​លើ​ពិភពលោក។

សូម្បី​តែ​សិល្បករ​កូរ៉េ​ល្បី​ឈ្មោះ​ផ្សេង​ទៀត​ក៏​បាន​ក្លាយ​ជា​អ្នក​តំណាង​អោយ Brand លំដាប់ Puma ដែរ​ ពោល​គឺ​មាន ក្រុម BTS និង​ក្រុម BLACKPINK ។

ផ្ទាំង​រូបភាព​មួយ​នេះ​បាន​កើត​ឡើង​បន្ទាប់​ពី​មាន​ព័ត៌មាន​​ចេញ​ផ្សាយ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​ថា​លោក Kang Daniel ត្រូវ​បាន​គេ​ធ្វើ​រោគវិនិច្ឆ័យ​ថា​មាន​ជំងឺ​ធ្លាក់​ទឹកចិត្ត​ហើយ​គ្រប់​សកម្មភាព​ផ្សព្វផ្សាយ​ជា​សាធារណៈ​និង​ត្រូវ​បាន​បញ្ឈប់។

ដូច្នេះ​បណ្ដា​អ្នក​គាំទ្រ​នៅ​តែ​សង្ឃឹមថា Daniel និង​រឹងមាំ​គ្រប់​ស្ថានការណ៍ ដើម្បី​តតាំង​និង​ជំងឺ​ធ្លាក់​ទឹកចិត្ត ៕