ព័ត៍មានទាន់​ហេតុការណ៏
Search

តារា​កូរ៉េ Kang Daniel ព្រលយ​សា​រថា “​ហត់នឿយ​នឹង​ជីវិត” ក្រោយ​មិត្ត​រួម​អាជីព​សម្លាប់​ខ្លួន​ផ្ទួនៗ

អ្នក​គាំទ្រ​របស់​តារា​ចម្រៀងកូរ៉េ Kang Daniel មាន​ការ​ព្រួយបារម្ភ​ចំពោះ​សុខភាព​របស់​លោក​ជា​ខ្លាំង​ បន្ទាប់​ពី​លោក​បាន​បង្ហោះ​សារ​ជា​សាធារណៈថា លោក​ពិត​ជា​ហត់នឿយ​នឹង​ការ​តស៊ូ​មតិ​ក្នុង​បណ្ដា​សង្គម​អ៊ីនធឺណិត​ជា​ខ្លាំង។

កាល​ពី​ថ្ងៃ​ទី ​៣ ​ខែ ​ធ្នូ​ ឆ្នាំ​២០១៩ Kang Daniel បាន​យក​ផេក​ផ្លូវ​ការ​របស់​លោក​មក​ចែក​រំលែក​រឿងរ៉ាវ​ជា​ច្រើន​ក្នុង​ជីវិត​សព្វថ្ងៃ​ ដល់​អ្នក​គាំទ្រ។ នៅ​ក្នុង​ការ​បង្ហោះ​សារ​ជា​សាធារណ Daniel បាន​និយាយ​អំពី​ការ​ស៊ូទ្រាំ​នឹង​​មតិ​របស់​មហាជន​នូវ​អ្វី​ដែល​លោក​មិន​អាច​ស៊ូទ្រាំ​បាន​ចាប់​តាំង​ពី​លោក​ចូល​ក្រុម Wanna One រហូត​មក​ដល់​សព្វថ្ងៃ​នេះ​ ខណៈ​ពេល​ដែល​លោក​ព្យាយាម​បន្ត​អាជីព​ជា​​សិល្បៈ​ទោល​ទៅ​ហើយ។ អ្វី​ដែល​ធ្វើ​ឲ្យ​គេ​កាន់តែចាប់​អារម្មណ៍​នោះ​គឺដោយ​សារ​ សារ​របស់ Kang Daniel ត្រូវ​បាន​បង្ហោះ​ស្រប​ពេល​ផ្ទុះព័ត៌មាន​តារា​សម្ដែង Cha In Ha ទទួល​មរណភាព និង​មិន​ដល់​មួយ​ខែ​ឡើយ​បន្ទាប់​ពី​ការ​សម្លាប់​ខ្លួន​របស់​អតីត​ក្រុម​ចម្រៀង​ Kara, Goo Hara។

​Kang Danielបាន​រៀបរាប់​នៅ​ក្នុង​សារ​នោះ​ថា “តាំង​តែ​ពី​ពេល​ដែល​ខ្ញុំ​នៅ​ក្នុង​ក្រុម​ខ្ញុំ​បាន​តស៊ូ​គ្រប់​ស្ថានភាព តតាំង​ភាព​អយុត្តិធម៌​និង​រឿង​អាស្រូវ​គ្រប់​យ៉ាង​សូម្បី​តែ​ឆ្នាំ​នេះ និង​សប្ដាហ៍​​ខ្ញុំ​បាន​តស៊ូ​ជាមួយ​វា​ហើយ​ទុក​វា​នៅ​ក្នុង​ចិត្ត​ ប៉ុន្តែ​ខ្ញុំ​ពិត​ជា​ហត់​ណាស់។ លោក​ក៏​បាន​បន្ថែម​សារ​មួយ​ទៀត​ថា​

“ខ្ញុំ​ដឹង​គ្រប់យ៉ាង​ដែល​អ្នក​រាល់គ្នា​ស្ដី​បន្ទោស​រាល់​ថ្ងៃ​ ខ្ញុំ​ដឹង​គ្រប់​ពាក្យពេចន៍​ដែល​ពួកគេ​ប្រើ និង ការ​បញ្ចេញ​មតិ​អាក្រក់ៗ​​ខ្ញុំ​ដឹង​ពី​របៀប​ដែល​ពួកគេ​វិនិច្ឆ័យ​មក​លើ​ជីវិត​របស់​ខ្ញុំ​​ដែល​មិនមែន​ជា​ការ​ពិត​ជា​ពិសេស​គឺ​រឿង​អាស្រូវ​ខ្ញុំ​ដឹង​ច្បាស់​ពី​ស្ថានភាព​ជីវិត​របស់​ខ្ញុំ។​ ខ្ញុំ​ពិត​ជា​បាន​ស៊ូ​ជា​មួយ​វា​ខ្លាំង​ពេក​ហើយ ខ្ញុំ​ហត់​ខ្លាំង​ណាស់!

លោក Kang Daniel បាន​ប្រឈម​មុខ​នឹង​ពាក្យ​ច​ចាម​អារាម​ដែល​មិន​ចេះ​អស់​ចាប់​តាំង​ពី​កម្ម​វិធី ១០១ រដូវ​កាល​ទី ២របស់​លោក។ ហើយ​លោក​ត្រូវ​បាន​គេ​ធ្វើ​បាប​ដោយ​ពាក្យ​សំដី​​និយាយ​អាក្រក់​ ចាប់​តាំង​ពី​លោក​បាន​សម្រេច​ចិត្ត​ចាកចេញ​ពី​ក្រុម​ហើយ​ឈរ​ដោយ​ខ្លួនឯងវិញ។

នៅ​ពេល​បង្ហោះ​សារ​រួច ​អ្នក​គាំទ្រ​បាន​និយាយ​ថា​អ្នក​នៅ​ជុំវិញ​ខ្លួន Kang Daniel គួរ​តែ​ឃ្លាំ​មើល​គាត់​អោយ​ដិត​ដល់​ ព្រោះ​នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​ឃើញ​គាត់​បង្ហោះ​សារ​បង្ហាញ​ទុក្ខ​ព្រួយ​តាម​អ៊ីនធឺណិត​បែប​នេះ ៕

 ប្រែសម្រួល : Blue Sky