ជីវិត​ពិតមួយនៅកាស្មៀរ «សុំត្រឹមបានទៅរៀនវិញក៏យើងមិនអាច»

ជារៀងរាល់ឆ្នាំនៅកាស្មៀរ ដែល​គ្រប់គ្រងដោយឥណ្ឌា និស្សិតរាប់ពាន់នាក់ ចាប់ផ្តើមឆ្នាំសិក្សាថ្មី ដោយសង្ឃឹមថាពេលវេលានឹងល្អប្រសើរបន្តិចម្តងៗ។

យើងធ្វើដំណើរទៅកាន់ថ្នាក់រៀន ដោយប្តេជ្ញាថា នឹងយកចំណេះដឹង យ៉ាងខ្ជាប់ខ្ជួន ទោះបីជាប្រទេសនេះកំពុង​រងនូវ​អំពើហិង្សានិងការជិះជាន់មិនចេះចប់ តែយើងមិនអាច​លះបង់ការក្រេបចំណេះដឹងឡើយកាលៈទេសៈណាក្តី។

មិនដូចកន្លែងផ្សេងទៀតនៅលើពិភពលោកទេ ការទៅសាលារៀនមិនប្រាកដសម្រាប់មនុស្ស​នៅកាស្មៀរដែលរស់ពេញ​ដោយ​អំពើហិង្សាឡើយ។

នៅខែមីនាឆ្នាំ ២០១៩ នៅពេលដែលឆ្នាំសិក្សាថ្មីសម្រាប់សិស្សថ្នាក់ទី ១២ (ឆ្នាំបញ្ចប់នៃអនុវិទ្យាល័យ) ត្រូវបើក​បវេសបនកាល ខ្ញុំបានសង្ឃឹមថាគ្រប់យ៉ាង​នឹងដំណើរ​ការទៅល្អជាងឆ្នាំមុនៗ។ ខ្ញុំសប្បាយចិត្តដែលបានត្រឡប់មកសាលារៀនបានវិញ ប៉ុន្តែចិត្ត​មួយ​នៅរអា ព្រោះមិនដឹងថា អំពើហិង្សាអាចកាត់បន្ថយ តែ​រយៈពេលខ្លីឬពេញមួយ​ឆ្នាំសិក្សា ឬវាវិលមកបំផ្លាញ​ពួកយើងទៀតនៅពេលណាមួយ។ មិត្តភក្តិរបស់ខ្ញុំគ្រប់គ្នា ក៏​រស់ក្នុងការភិតភ័យដូចគ្នា យើង​តែង​តែ​ព្យាយាមសើចបន្លប់ពីក្តីកង្វល់ទំាងនេះ ។

ក្នុងរយៈពេលពីរបីខែសោះ សុបិនអាក្រក់បានក្លាយជាការពិត។ នៅថ្ងៃទី ៥ ខែសីហាឆ្នាំ២០១៩ យើងបានប្រឡងជីវវិទ្យា ខ្ញុំមិនមានអារម្មណ៍ថា ខ្ញុំបានត្រៀមខ្លួនឱ្យបានគ្រប់គ្រាន់ទេ ដូច្នេះនៅយប់មុនប្រលង ខ្ញុំអធិដ្ឋានសុំឱ្យមានរឿងល្អៗអ្វីកើតឡើង ដើម្បីធ្វើឱ្យការប្រលងត្រូវបានពន្យារពេលសិន​។ល។

នៅព្រឹកបន្ទាប់ឪពុកខ្ញុំបានចូលមកដល់ជាមួយ​ដំណឹង​ថា ធ្រដ្ឋាភិបាលឥណ្ឌាបានលុបចោលមាត្រា ៣៧០- មាត្រានៅក្នុងរដ្ឋធម្មនុញ្ញ ដែលបានផ្តល់ឋានៈពិសេស ក្នុងតំបន់កាស្មៀ ដល់ពួកយើង។

ខ្ញុំមិនអាចចាំបានទេ ថាយើងកើតទុក្ខកម្រិតណា ហើយ​អ្វីខ្លះ ដែលយើង​បានធ្វើនៅថ្ងៃនោះ។ អ្វីដែលខ្ញុំចាំបានគឺថា ជាបន្តបន្ទាប់ មនុស្សគ្រប់គ្នាបានបង្ហាញទ្រឹស្តីរបស់ពួកគេអំពីអនាគតសិស្សក្នុងភ្លើងសង្គ្រាម ដូច​ពួករបស់យើង។ យើងមិនអាចពិភាក្សា អំពីអនាគតរបស់យើងជាមួយអ្នកណាម្នាក់នៅខាងក្រៅផ្ទះ ឬសូម្បីសង្កាត់ជិតៗខាងបានទេ គ្រប់គ្នា​មិនហ៊ាននិយាយស្តី​អំពីផែនការថ្មី​របស់រដ្ឋាភិបាលឡើយ។

អ៊ិនធឺណិតត្រូវបានបិទ បណ្តាញទូរស័ព្ទត្រូវបានកាត់ផ្តាច់ហើយបំរាមគោចរត្រូវបានគេដាក់ចេញតឹងតែង។

យើង​មិនដឹងឡើយថា ពេលណាជីវិតនៅកាស្មៀរដែលគ្រប់គ្រងដោយឥណ្ឌានឹងវិលត្រឡប់ទៅរកសភាពធម្មតាវិញ។

ខ្ញុំស្រមៃថា សិស្សអាយុ ១៧ ឆ្នាំនៅក្នុងថ្នាក់ទី ១២ វាមិនងាយស្រួលនោះទេនៅគ្រប់ទីកន្លែងក្នុងពិភពលោក។ យើង​តែងត្រូវគេតម្រូវឱ្យ ទទួលបានពិន្ទុល្អទើបជាប់ចប់ការសិក្សានេះហើយ​ប្តូរផ្តាច់​ប្រលងទៀត ដើម្បីទទួលបានកៅអីមួយ​នៅសាកលវិទ្យាល័យល្អ។ ខ្ញុំដឹងថាទាំងនេះគឺជាការព្រួយបារម្ភធម្មតានៃការពេញវ័យ។ ប៉ុន្តែកាលពីឆ្នាំមុននៅពេលកាស្មៀត្រូវ គ្រប់គ្រងដោយឥណ្ឌាយើងមានសម្ពាធថ្មីបន្ថែមទៀតថា «ជាអ្នកទោស»ក្នុង ផ្ទះខ្លួនឯង។

ខ្ញុំចង់សិក្សា ប៉ុន្តែសាលា​បិទទ្វារ។ មជ្ឈមណ្ឌលសិក្សានានា ត្រូវបានចាក់សោ ហើយជាការពិតឱកាសសិក្សាតាមអ៊ិនធឺរណែតក៏បានបាត់បង់។ ការដាច់ទំនាក់ទំនងទាំងស្រុងនេះ ខ្ញុំមិនអាចសូម្បីតែ ស្វែងរកការណែនាំពីគ្រូឬការគាំទ្រពីមិត្តរបស់ខ្ញុំ។ សូម្បី​តែ​ច្បាស់ថាពួកគេមិនអី តើមាននរណាម្នាក់ត្រូវបានគេចាប់ខ្លួន ឬសម្លាប់ក៏សូន្យ?

ឪពុកម្តាយរបស់ខ្ញុំមានទុក្ខព្រួយនិងរងសម្ពាធខ្លាំង ព្រោះព្រួយបារម្ភអំពីព្រឹត្តិការណ៍ដែលកើតឡើងនៅជុំវិញយើងផង​ អំពីអនាគតរបស់ខ្ញុំផង។ គ្មា​នអ្វី​អស់សង្ឃឹមស្មើនៅក្រៅសាលាក្នុងវ័យ​នេះទេ។

នៅចុងខែកញ្ញា ខ្ញុំបានឮពីទ្វារខាងមុខនូវសម្លេងដែលធ្លាប់ស្គាល់។ នៅពេលសំលឹងតាមបង្អួចខ្ញុំបានឃើញមិត្តភក្តិដែលបែកគ្នា ជិត ២ ខែមកបង្ហាញ​ខ្លួនឈរនៅទីនោះ។ ខ្ញុំរត់ទៅខាងក្រៅដោយជើងទទេដោយ​ត្រៀមខ្លួនជាស្រេចនឹងស្តាបប់ការហៅ​ទៅ​ជុំគ្នា​ប្រលងចុងក្រោយរបស់យើង។

បន្ទាប់មកនៅខែតុលាក្រុមប្រឹក្សាអប់រំសាលាបានប្រកាសថា សាលារៀននៅកាស្មៀរគ្រប់គ្រងដោយឥណ្ឌានឹងបន្តការប្រឡងប្រចាំឆ្នាំ ទោះបីជាសាលារបស់ខ្ញុំបញ្ចប់បានតែ ៣០ ភាគរយនៃមេរៀនថ្នាក់ទី ១២ ក៏ដោយ។

ច្បាស់ណាស់មន្រ្តីដែលបានធ្វើការសំរេចចិត្តនេះមិនខ្វល់ថាយើងនឹងអាចប្រឡងជាប់ឬអត់ឡើយ ទេពួកគេមិនបានខ្វល់ថា តើយើងបានរៀនអ្វីឬអត់ទាំងអស់។ រឿងតែមួយគត់ដែលពួកគេព្រួយបារម្ភគឺចំនួនសិស្សដែលនឹងអង្គុយប្រឡងគឺជា​អ្វី​ដែលពួកគេចង់បានបង្អួតពិភពលោក។

អ្នករាល់គ្នាចូលរួមដូចជាគ្មានរឿងអ្វីកើតឡើង ដែលពួកគេអាចអួតនៅក្នុងប្រព័ន្ធផ្សព្វផ្សាយថាអ្វីៗបានវិលត្រឡប់ទៅរក​សភាពធម្មតាវិញនៅកាស្មៀរដែលគ្រប់គ្រងដោយឥណ្ឌា។

ខ្ញុំមិនអាចធ្វើអ្វីទំាងអស់​ក្រៅពីព្យាយាមរៀនរយៈពេលខ្លីដែលនៅសល់។ មួយខែមុនពេលប្រលង នៅផ្ទះរបស់ជីដូនខ្ញុំពួកយើង សិក្សាជំពូកខ្លះដែលថ្មីចែស​មិនដែលរៀន ហើយ​ខំចងចាំវា នៅថ្ងៃមុនការប្រលងចាប់ផ្តើម។

នៅថ្ងៃទី ១ នៃការប្រលងស្ទើរតែមិនមានឡានក្រុងទេព្រោះម្នាក់ៗត្រូវបានគេបង្ខំអោយប្រើប្រាស់យានយន្តឯកជន ចរាចរណ៍មានសភាពកក់ស្ទះ​ធ្ងន់ហើយនិស្សិតជាច្រើនមិនអាចទៅដល់កន្លែងប្រលងរបស់ពួកគេបានទាន់ពេលវេលា។ គ្មាននរណាម្នាក់ត្រូវបានផ្តល់ពេលវេលាបន្ថែមឡើយ។

ហើយសិស្សខ្លះត្រូវបានបង្ខំឱ្យចាប់ផ្តើមសរសេរការប្រលងរបស់ពួកគេទោះមកដល់ស្ទះ​ជិតកន្លះម៉ោង។

យើងទាំងអស់គ្នាត្រូវបានគេកំណត់សម្រាប់ការទទួលបរាជ័យជាស្រេច គ្រាន់តែ​គ្មាននរណាម្នាក់អាចតវ៉ាអ្វី។ នៅថ្ងៃបន្ទាប់វាចាប់ផ្តើមត្រជាក់ហើយគ្មានភ្លើងអគ្គិសនីសម្រាប់មួយសប្តាហ៍ពេញ ។​អាកាសធាតុត្រជាក់ខ្លាំងខ្ញុំស្ទើរតែមិនអាចកាន់ប៊ិចបានផង។

នៅពេលខ្ញុំសម្តែងការអាក់អន់ចិត្តចំពោះរឿងទាំងអស់នេះឪពុកខ្ញុំបាននិយាយអ្វីមួយដែលខ្ញុំមិនដែលភ្លេចគឺ “វាជាវាសនា!ផ្សាំ​នឹងវាទៅកូនចាប់ពីពេលនេះតទៅ” ។

មន្រ្តីមិនបាននិយាយច្រើន អំពីឧបសគ្គដែលយើងបានជួបនោះទេប៉ុន្តែពួកគេ​បានអួតអាងអំពីអត្រាអ្នកចូលរួមប្រឡងដែលមាន​តួរលេខ​ខ្ពស់។

នៅចំពោះមុខអាជ្ញាធរ ពួកយើងជា និស្សិតកាស្មៀគ្មានអ្វីក្រៅពីតួនាទី​ជា​ឧបករណ៍ដើម្បីរក្សាភាពធម្មតាបន្លំភ្នែកទេ។ គ្មានការខ្វល់ ពីការអប់រំសុខុមាលភាពឬអនាគតយើងឡើយ។

ប្រភព Aljazeera

ស្រស់