ម៉ាក​សម្លៀកបំពាក់Kathmandu និង Rip Curl បញ្ឈប់បុគ្គលិក១៣០០នាក់​

ខ្សែសង្វាក់សម្លៀកបំពាក់Kathmandu និង Rip Curl បានប្រកាស​បិទទ្វារហាងទំាងជាង១០០​ជាផ្លូវការ​នៅថ្ងៃនេះដោយបញ្ឈប់បុគ្គលិកចំនួន ១៣០០ នាក់។

នេះ​ក៏​ជាម៉ាកយីហោលក់រាយចុងក្រោយបង្អស់ដែលបានព្យាយាម​ជួយកម្មកររាប់ពាន់នាក់ឆ្លងកាត់ជំងឺរាតត្បាតតំាងពីខែមករាមក។

អ្នកនាំពាក្យ​និយាយថា ហាងនៅអូស្រ្តាលីទាំងអស់រួមទាំងខ្សែសង្វាក់ផ្គត់ផ្គង់សម្លៀកបំពាក់ ម៉ាក Rip Curl ផង​នឹងត្រូវបិទអាជីវកម្មនៅថ្ងៃសុក្រ​នេះ។

Kathmandu មានបុគ្គលិកផ្នែកលក់តាមហាង​ប្រហែល ១៣០០ នាក់ នៅបំពេញការងារ​លើ​១៦៥ ហាង បូកទាំងអូស្ត្រាលីនិង​ញូវហ្សេឡែន។

លោក Kathmandu បាននិយាយថាការបិទទ្វារគឺដើម្បីការពារសុខភាពនិងសុវត្ថិភាពបុគ្គលិកស្របតាមវិធានការណ៍ថ្មីដែលកំណត់ដោយរដ្ឋាភិបាលសហព័ន្ធ។ គេព្យាយាមបន្ត​ការលក់រាយតាមអ៊ិនធើណេតហើយរក្សាបុគ្គលិកថ្នាក់ខ្ពស់និងថ្នាក់កណ្តាលធ្វើការពីផ្ទះ។

Kathmandu បានបិទហាងរបស់ខ្លួនមួយខ្សែម្តង​រួចមកហើយ នៅប្រេស៊ីល អាមេរិកខាងជើងនិងអឺរ៉ុប។

ស្រស់