មកដឹងប្រវត្តិរូបខ្លះៗរបស់ Kayavine ប្រែពី Youtuber រហូតក្លាយជាតារាសម្តែងប្រចាំប៉ុស្តិ៍ GMM TV

សម្រាប់តារាសម្តែងវ័យក្មេងមាឌល្អិត Kay Lertsittichai ឬដែលគ្រប់គ្នាស្គាល់ថា Kayavine ម្នាក់នេះកំពុង​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​ពី​ទស្សនិក​ជន​ខ្លាំងឡើងៗ។

ថ្ងៃនេះយើងនឹងលើកយកប្រវត្តិរូបសង្ខេបមួយចំនួនរបស់ Kay មកជូនទស្សនិកអោយបានជ្រាប៖ ” Kay កើតនៅក្នុង​ឆ្នាំ 1996 គិត មក​ដល់​ពេល​នេះ​ លោកមានអាយុ ២៣ឆ្នាំហើយ។ លោកមើលទៅមានមាឌតូច ដោយសារតែលោកមានកម្ពស់ត្រឹមតែ ១.៧០ cm ​នោះ​ទេ​។ ក៏ប៉ុន្តែលោកមានមុខមាត់ស្រស់ស្អាត ព្រមជាមួយការតុបតែងខ្លួនបែបកូរ៉េៗរបស់លោក “។

ក្រៅពីនោះ លោកគឺជា Vlogger ដែលមាន Channel Youtube ផ្ទាល់ខ្លួនឈ្មោះថា Kayavine ដ៏ល្បីម្នាក់ដែលមានចំនួន subscr​i​bers ​រហូត​ទៅ​ដល់ ១លាននាក់ឯណោះ។

Kayavine ទើបតែចូលសិល្បៈក្នុងឆ្នាំ ២០១៩នេះទេ។ បច្ចុប្បន្នលោកជាតារាសម្តែងស្ថិតក្នុងសង្កាត់ GMM TV ដែលក្នុងឆ្នាំ ២០​២​០​ នេះ ​លោក​បាន​សម្តែងនៅក្នុងរឿង Who are you ទៀតផង៕

ចុចអាន៖ រឿងភាគថៃល្បីៗ ៤រឿង ត្រៀមបង្ហាញវត្តមានក្នុងខែកុម្ភៈនិងខែមីនានេះ

ចុចអាន៖គូស្នេហ៍​ខុស​ជំនាន់ Nick និង Tangmo​ស្រាប់តែ​Un​followed ​គ​ណ​នី ​IGគ្នា

អត្ថបទផ្ដល់សិទ្ធិដោយ៖  Poraman