សវនាការ​លោក កឹម សុខា ត្រូវបាន​សម្រាក​ហើយ និង​បន្ត​នៅ​ថ្ងៃរសៀល​ទៀត

ភ្នំពេញ​ ៖ នៅវេលា​ម៉ោង​១២ និង​១៥ នាទី​ព្រឹក​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០០ នេះ​សវនាការ​លើ​សំណុំរឿង​ស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស​របស់លោក​កឹម​សុខា​ត្រូវបាន​សម្រាក​ជា​បណ្ដោះអាសន្ន ហើយ​ និង​បន្ត​សវនាការ​នេះ​ទៀត​នៅ​វេលា​ម៉ោង​២​និង​៣០ នាទី​រសៀល។

នៅពេល​ចាក​ចេញពី​តុលាការ​លោក កឹម សុខា ត្រូវបាន​ធ្វើដំណើរ​តាម​រថយន្ដ​មួយគ្រឿង​អម​ទៅដោយ​មេធាវី និង​សហការី​របស់ខ្លួន​ទៅកាន់​គេហដ្ឋាន ហើយ​ក្នុង​នោះ​គេ​ឃើញ​មាន​តំណាង​សារព័ត៌មាន​មួយចំនួន​ក៏បាន​តាម​ធ្វើ​បទ​សម្ភាសន៍​ផងដែរ​៕ កោះ​កែវ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114