រដ្ឋបាល​ខេត្ត​កែប បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​១០ របស់​ក្រុមប្រឹក្សា​ខេត្ត អាណត្តិ​ទី​៣
BREAKING NEWS
Search

រដ្ឋបាល​ខេត្ត​កែប បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​១០ របស់​ក្រុមប្រឹក្សា​ខេត្ត អាណត្តិ​ទី​៣

កែប ៖ កាលពី​រសៀល​ថ្ងៃ​សុក្រ ៤​កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃ​ទី​២៧ ខែ​មីនា ឆ្នាំ​២០២០ នេះ រដ្ឋបាល​ខេត្ត​កែប បាន​បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​១០ របស់​ក្រុមប្រឹក្សា​ខេត្ត​កែប អាណត្តិ​ទី​៣ ដែល​ប្រព្រឹត្ត​ឡើង​ក្រោម​អធិបតីភាព លោក សំ​សារី​ន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ដោយ​មានការ​អញ្ជើញ​ចូលរួម​ជា​អធិបតីភាព លោក កែន ស​ត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប​។

​កិច្ចប្រជុំ​ខាង​លើ​បាន​លើក​យក​នូវ​របៀបវារៈ​សំខាន់ៗ​មួយចំនួន​ដូចខាងក្រោម​ ៖
ទី​១-​ពិនិត្យ ពិភាក្សា និង​អនុម័ត​លើ​សេចក្ដីព្រាង​កំណត់ហេតុ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៩ របស់​ក្រុម​ប្រឹក្សា​ខេត្ត អាណត្តិ​ទី​៣ កាលពី​ថ្ងៃ​អង្គារ ៣​កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព​.​ស​២៥៦៣​ ត្រូវ​នឹង​ថ្ងៃទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០២០។
​ទី​២-​ពិនិត្យ ពិភាក្សា និង​អនុម័ត​លើ​ឯកសារ​បិទ​បញ្ជី​ចំណូល ចំណាយ​ថវិកា និង​ធ្វើ​របាយការណ៍​បូកសរុប​ការអនុវត្ត​ចំណូល​-​ចំណាយ​ថវិកា របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ឆ្នាំ​២០១៩។
​ទី​៣-​ពិនិត្យ ពិភាក្សា និង​អនុម័ត​លើ​សេចក្ដីព្រាង ​ស្ដីពី​ការរៀបចំ​ផែន​ការណ៍​ក្របខ័ណ្ឌ​ប្រចាំ​ឆ្នាំ​២០២១។
​ទី​៤-​ពិនិត្យ ពិភាក្សា និង​អនុម័ត​លើ​សេចក្ដីព្រាង​លក្ខខណ្ឌ​ការងារ​សម្រាប់​មន្ត្រី​សាលាខេត្ត។​
​ទី​៥-​សេចក្ដីព្រាង​របាយការណ៍ ស្ដីពី​សកម្មភាព​សំខាន់ៗ ដែល​បាន​អនុវត្តន៍​ដោយ​គណៈ​អភិបាល​ខេត្ត ក្នុង​ចន្លោះ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៩ ដល់​លើក​ទី​១០ របស់​រដ្ឋបាល​ខេត្ត។​
​ទី​៦-​ពិនិត្យ ពិភាក្សា និង​អនុម័ត​លើ​សេចក្ដីព្រាង​របាយការណ៍​បូកសរុប​លទ្ធផល​ការងារ​ប្រចាំ​ខែ​កុម្ភៈ ឆ្នាំ​២០២០ និង​លើក​ទិសដៅ​អនុវត្តន៍​ការងារ​ខែ​បន្ទាប់ របស់​រដ្ឋបាល​ខេត្ត។​
​ទី​៧-​បញ្ហា​ផ្សេងៗ​៕


អត្ថបទ ៖ សេង ណា​រិ​ទ្ធ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114