Kevin De Bruyne កីឡាករ​តំណាង ស្រា​បៀរ កម្ពុជា សាង​ប្រវត្តិសាស្ត្រ​ស៊ុត​ប៉េ​ណាំង​ទី​ស៊ី​ក្រុម​ម្ចាស់ផ្ទះ​លើ​ទីលាន Berabeu

​កីឡាករ Kevin De Bruyne របស់ Manchester City ដែលជា​កីឡាករ​តំណាង ស្រា​បៀរ កម្ពុជា ត្រូវបាន​ជ្រើសរើស​ជា​កីឡាករ​លេង​ល្អ​បំផុត​ប្រចាំ​ការប្រកួត (Man of the Match) លើ​ទីលាន Berabeu កាលពី​រំលង​អធ្រាត្រ​ថ្ងៃទី ២៧ កុម្ភៈ​។

ក្នុងការ​ប៉ះគ្នា​រវាង Man City និង Real Madrid កីឡាករ Kevin De Bruyne បាន​ស៊ុត​បាល់​ពិន័យ​១១​ម៉ែត្រ​នៅ​នាទី​ទី​៨៣ យកឈ្នះ​ក្រុម​អេ​ស្ប៉ា​ញ​មួយ​នេះ បន្ទាប់ពី​មិត្ត​រួម​ក្រុម​របស់ខ្លួន​តាម​បាន​ស្មើ​១​ទល់នឹង​១ នៅ​នាទី​ទី​៧៨​។

ក្រៅពី​ជួយ​ស្វែងរក​គ្រាប់​បាល់​ជ័យជម្នះ Kevin De Bruyne ជួយ​ចែក​បាល់ និង​ដឹកនាំ​ការលេង​របស់​ក្រុម​ក្នុងការ​ប្រកួត​នោះបាន​យ៉ាង​ល្អ​។

Man City កំពុងមាន​គ្រាប់​បាល់​នាំមុខ Real Madrid​។ ជំនួប​បន្ទាប់​រវាង​ក្រុម Man City និង Real Madrid នឹងធ្វើ​ឡើង​នៅ​កីឡដ្ឋាន Etihad ថ្ងៃ​អង្គារ​ទី​១៧ ខែមីនា ខាងមុខ​៕

  



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114