ខាត់ សុឃីម ៖ មនុស្ស​ដែល​យើង​ទុកចិត្ត​បំផុត​ ក៏​ជា​មនុស្ស​ដែល​គ្រោះថ្នាក់​បំផុត​

ភ្នំពេញ ៖ តារា​ស្រី​ពហុ​ជំនាញ ​អ្នកនាង ខាត់ សុ​ឃីម បាន​ទម្លាយ​សារ​ដាស់តឿន​ស្មារតី​ដល់​មហា​ជន​ ដែល​ក្នុង​ខ្លឹមសារ​មួយ​ឃ្លា​នេះ​បាន​បង្កប់​ន័យ​ទាក់ទង​នឹង​ការ​រាប់អាន​ ឬ​ទុកចិត្ត​បុគ្គល​ដែល​ស្និទ្ធ​ស្នាល​ជាមួយ​ខ្លួន​បំផុត​ ហើយក៏​គ្រោះថ្នាក់​បំផុត​ផង​ដែរ​។

តាមរយៈ​ខ្លឹមសារ​របស់​តារា​ស្រី​ អ្នកនាង ខាត់ សុ​ឃីម នេះ​ បាន​ធ្វើ​ឲ្យ​មហាជន​ និង​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជាច្រើន​បង្ហាញ​ការ​គាំទ្រ​ ខណៈ​មាន​ខ្លះ​ទៀត​​និយាយ​ថា​ ការ​លើក​ឡើង​របស់​ អ្នកនាង ខាត់ សុ​ឃីម នេះ ​ពិតជា​ត្រឹមត្រូវ ​និង​មាន​ប្រយោជន៍​ខ្លាំង​សម្រាប់​ទស្សនិកជន​ក្នុង​ការ​យក​ទៅ​ពិចារណា​។

ផ្អែក​តាម​ខ្លឹមសារ​ខ្លី​របស់ ​អ្នកនាង ខាត់ សុ​ឃីម​ បាន​រៀបរាប់​ភ្ជាប់​នឹង​រូបភាព​ដូច្នេះ​ថា ​ត្រូវ​ចាំ​ណា​កូន​ថា ​មនុស្ស​ដែល​យើង​ទុកចិត្ត​បំផុត​ ក៏​ជា​មនុស្ស​ដែល​គ្រោះថ្នាក់​បំផុត​សម្រាប់​យើង​ដែរ​។​

យ៉ាងណា​មិញ​ តាមរយៈ​អត្ថន័យ​ដែល ​អ្នកនាង ខាត់ សុ​ឃីម បាន​រៀបរាប់​នេះដែរ​ ក៏​មាន​ការ​ស៊ែរ​ចែក​រំលែក​បន្ត​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជា​បន្តបន្ទាប់​។​

ជា​ការ​កត់សម្គាល់ តារា​ចម្រៀង​ស្រី ​អ្នកនាង ខាត់ សុ​ឃីម កន្លងមក​ តែងតែ​បញ្ចេញ​សារ​មាន​អត្ថ​ន័យ​បំផុស​ស្មារតី​ដល់​មហាជន​ ទាក់ទង​ការ​ទូន្មាន​ដ៏​មាន​អត្ថន័យ​ចាក់​ដោត​ខ្លាំង​ ហាក់​ចង់​បង្ហាញ​ពី​អត្តចរិត ​និង​ភាព​មិន​ស្មោះត្រង់​ដែល​មនុស្ស​មួយចំនួន​ក្នុង​សង្គម​បច្ចុប្បន្ន កំពុង​ប្រើប្រាស់​ ដើម្បី​ជា​ឈ្នាន់​សម្រេច​ភាព​អាត្មានិយម​របស់​ខ្លួន​។​

ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ​ កម្ពុ​ជាថ្មី​ នៅ​រសៀល​ថ្ងៃទី​២១ ខែ​ឧសភា ឆ្នាំ​២០២០ ​មិន​អាច​ធ្វើការ​ទំនាក់​ទំនង​តាម​ទូរសព្ទ​ ដើម្បី​សុំ​ការ​សួរនាំ​បន្ថែម​ពី​ អ្នកនាង ខាត់ សុ​ឃីម បាន​នៅឡើយ​ទេ​៕
អត្ថបទ ៖ ចាន់​រ៉ា

សូមចុចអាន ៖ ជួនគ្នាណាស់! ស្អាតថែមទាំងល្បីដូចគ្នា តារាស្រី៣ដួងនេះ នៅមានស្រុកកំណើតខេត្តជាមួយគ្នាទៀត



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114