ឯម ឡេង​លី ត្រូវការ​ឈ្នះ ដាវ​ដាំង ជា​ចាំបាច់​សម្រាប់​ជំនួប​ចុង​ក្រោយនេះ
BREAKING NEWS
Search

ឯម ឡេង​លី ត្រូវការ​ឈ្នះ ដាវ​ដាំង ជា​ចាំបាច់​សម្រាប់​ជំនួប​ចុង​ក្រោយនេះ

​លី រិទ្ធី ឈ្នះ ​សិង្ហៈ ប៉ ដោយ​ស្វ័យប្រវត្តិ​អ្នក​ប្រដាល់​កម្ពុជា​២​រូប គឺ​ ឯម ឡេង​លី អ្នក​ប្រដាល់​ក្លឹប​ថ្មគោល​ពោធិ​សែន​ជ័យ និង លី រិទ្ធី អ្នក​ប្រដាល់​ក្លឹប​មី​ស្ទ័​រលី​គុន​ខ្មែរ ត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ សម្រាប់​ជំនួប​លើក​ចុង​ក្រោយ​នៃ​ព្រឹត្តិការណ៍​ខ្សែក្រវាត់​ខា​រ៉ា​បាវ​ទម្ងន់​៧០​គីឡូក្រាម នា​យប់​ថ្ងៃទី​២៦​មករា​២០២០​នេះ នៅ​លើ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ ។

​លី រិទ្ធី គេ​មាន​សំណាង​ដោយ​បាន​ឈ្នះ​ដៃគូ​ សិង្ហៈ ប៉​អៀម​ហេង​ (Singha Por.Eam heng)​ដោយ​ស្វ័យប្រវត្តិ ដោយសារ​អ្នក​ប្រដាល់​ថៃ​រូប​នេះ បាន​បោះបង់​ការប្រកួត ។ សូម​បញ្ជាក់​ថា សិង្ហៈ ប៉​,​អៀម​ហេង​នេះ​ឆ្លងកាត់​ការប្រកួត​ជម្រុះ​បី​លើក​កន្លងមក គឺ​មិនទាន់​ស្គាល់​ថា​ឈ្នះ​ម្តង​នោះ​ឡើយ គឺ​ចាញ់​២​ប្រកួត​និង​បោះបង់ចោល​ការប្រកួត​១​ប្រកួត ។​គិត​ទៅ​សិង្ហៈ ប៉​.​នេះ បើទោះជា​គេ​មិន​បោះបង់​ការប្រកួត​លើក​នេះ ហើយ​ប្រកួត​ឈ្នះ​ក៏ដោយ ក៏​មិនបាន​ឡើង​ទៅ​វគ្គ​បន្ត​ដែរ ។​
លី រិទ្ធី ដើម្បី​កុំ​ឲ្យ​ខាត​នោះ គេ​ក៏​ត្រូវតែ​ឡើង​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ ផេ​ត ដាំ ស៊ីត ផូ​ថា​ន​(Petchdam Site Phortharn) ក្នុង​លក្ខ​ណៈ​មិត្តភាព​ហើយ​បោះ​ទោះ ជា​រិទ្ធី​ ឈ្នះ​ឬ​ចាញ់ ​ផេ​ត​ដាំ​ ក៏ដោយ ក៏​គេ​បាន​៣​ពិន្ទុ​ដែរ​សម្រាប់​ការ​ជម្រុះ​ខ្សែក្រវាត់​ជុំ​ចុងក្រោយ​នោះ ។

ចំពោះ​គូ​ខ្សែក្រវាត់​មួយ​គូ​ទៀត​វិញ​នោះ អ្នក​ប្រដាល់​ជើង​ខ្លាំង​ស្រករ​ក្រោយ ដែល​កំពុង​ឡើង​កូដ ឯម ឡេង​លី ក្លឹប​ថ្មគោល​ពោធិ​សែន​ជ័យ ត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ជើង​ខ្លាំង​ថៃ​ដាវ​ដាំង បូរី​ប៉ាត់​ប៊ូ​រី​យ៉ា​ម (Dawdarng Boribathburiram) ។ ដាវ​ដាំង អ្នក​ប្រដាល់​ថៃ​រូប​នេះ ជា​ជើង​ខ្លាំង ។

គេ​មាន​កំណត់ត្រា​ប្រកួត​១០២​លើក ឈ្នះ​៨០​លើក ចាញ់​២០​លើក ស្មើ​០២​លើក និង ធ្លាប់​វាយ​ដៃគូ​អោយ​សន្លប់​ជាង​២០​លើក ។ បើ​ធៀប​ជាមួយ​ប្រវត្តិ​ប្រកួត​របស់​ ឯម ឡេង​លី គឹ​ ច្រើនជាង​ពាក់​កណ្តាល ដោយ​ ឡេង​លី មានកំណត់​ត្រា​ប្រកួត​ប្រមាណ ៥១​លើក ឈ្នះ​៣៤​លើក ចាញ់​១៣​លើក​និង​ស្មើ​០៤​លើក ។

​ទោះជា​យ៉ាងណា ដាវ​ដាំង ជួប​ជាមួយ​ ឯម ឡេង​លី លើក​នេះ ក៏​មិន​ជា​ងាយស្រួល ក្នុង​ការ​យកឈ្នះ ​ឡេង​លី ​ដែរ ព្រោះ​ ឯម ឡេង​លី គេ​ក៏​មាន​សមត្ថភាព​ខ្ពស់ និង​មាន​ផ្លែ​ផង ដែរ​។
​សម្រាប់​ការប្រកួត​នេះ ឯម ឡេង​លី គេ​ត្រូវការ​ឈ្នះ​ជា​ចាំបាច់​បំផុត ដើម្បី​បាន​ចំណាត់ថ្នាក់​ក្នុង​ពូ​ល សម្រាប់​ឈាន​ទៅ​ប្រកួត​ពាក់​កណ្តាល​ផ្ដាច់ព្រ័ត្រ ។ ហេតុនេះ សម្រាប់​ជំនួប​ចុងក្រោយ​នេះ នឹង​មាន​លក្ខ​ណៈ​តឹងតែង​បំផុត ព្រោះ​ ឡេង​លី​ អាច​ថា​គេ​បាន​ត្រៀមខ្លួន​យ៉ាង​ល្អ , មានការ​ប្រុងប្រយ័ត្ន​ជាមុន​រួចស្រេច​ហើយ ។

​ដាវ​ដាំង ក្នុង​ការ​ប្រកួត​ជម្រុះ​បី​ប្រកួត​កន្លងមក គេ​វាយ​ឈ្នះ​២​ប្រកួត​និង​ចាញ់​០១​ប្រកួត​មាន​៧​ពិន្ទុ ចំណែក ​ឯម​ឡេង​លី ក្នុង​បី​ប្រកួត​ដូចគ្នា គេ​វាយ​ឈ្នះ​បានតែ​១​ប្រកួត​ប៉ុណ្ណោះ ដោយ​ចាញ់​២​ប្រកួត មាន​៥​ពិន្ទុ ។ យ៉ាងណា រវាង​ដាវ​ដាំង​និង​ ឯម ឡេង​លី​ នេះ ដាវ​ដាំង​គេ​មិន​ជា​សូវ​ខ្វល់​រឿង​ឈ្នះ​ចាញ់​ប៉ុន្មាន​ទេ ព្រោះ​បើ​គេ​ចាញ់ ​ឯម ឡេង​លី គេ​នៅ​តែ​មាន​ឱកាស​បាន​ទៅ​ពាក់​កណ្តាល​ផ្ដាច់ព្រ័ត្រ​ដែរ តែ ​ឡេង​លី​ បើ​ចាញ់​ដាវ​ដាំង​វិញ គឺ​ចប់​ហើយ ។

ឯម​ឡេង​លី ទោះជា​យ៉ាងណា​គឺ​មិន​អាច​ធ្វេសប្រហែស​ឬ​មើលងាយ ដាវ​ដាំង បាន​ឡើយ ព្រោះ​អ្នក​ប្រដាល់​ថៃ​រូប​នេះ មិន​ខ្សោយ​ជាង​អ្នក​ជួប​ប្រកួត​មុនៗ​នោះ​ទេ ។ ចាំ​មើល ឯម ឡេង​លី និង ដាវ​ដាំង តើន​រណា​ឈ្នះ នៅ​ក្នុង​ការ​ជួប​ប្រកួត​លើក​ចុងក្រោយ​នេះ ? ។

​ចំពោះ ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ​នោះ នួន រ៉ា​ថេប អ្នក​ប្រដាល់​ក្លឹប​តា​ឯក​ដំបង​ដែក​មាន​រិ​ទ្ធ​ខេត្ត​ព្រៃវែង ត្រូវ​ជួប​ជាមួយ​អ្នក​ប្រដាល់​សល់ ពិសិដ្ឋ ក្លឹប​កុសល កីឡា ។ ពីរ​នាក់​នេះ ជួប​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម ។​កុសល ធ្លាប់​ចាញ់​រ៉ា​ថេប​ម្តង​ហើយ​កន្លងមក ចាំ​មើល​លើក​នេះ​គេ​អាច​សងសឹក​យកឈ្នះ​រ៉ា​ថេប បាន​វិញ​ឬ​អត់​? ៕


អត្ថបទ៖ ​វិ​សិទ្ធ