BREAKING NEWS
Search

មាន​ខ្មែរ ៥៥ នាក់ជិះធ្វើ​ដំណើរ​ជាមួយ​បុរសជនជាតិ​​ចិន​ឆ្លង​កូវីដ ១៩

ជើង​ហោះហើរ​មក​ពី​ប្រទេស​កូរ៉េ​ខាង​ត្បូង​ ដែល​មក​ដល់ប្រទេស​កម្ពុជានៅ​ថ្ងៃ ២៧ កញ្ញា នេះ មាន​បុរសជនជាតិ​ចិន​ម្នាក់​បាន​ឆ្លង​កូវីដ ១៩។ បុរស​នេះ​បាន​ចាក​ចេញ​ពី​ប្រទេស​ហ្វីលីពិន​ដោយ​បន្ត​ជើង​ហោះហើរ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ ដើម្បី​មក​ប្រទេស​កម្ពុជា។

បើ​តាម​របាយការណ៍​របស់​ក្រសួង​សុខាភិបាល ក្នុ​ងជើង​ហោះហើរ​នោះ មាន​អ្នក​ដំណើរ ១០២ នាក់​ ក្នុងនោះមាន​ជនជាតិ​ខ្មែរ​ដល់​ទៅ ៥៥​ នាក់។

​ជនជាតិ​ផ្សេង​ទៀត​ដែល​ធ្វើ​ដំណើរ​ក្នុង​ជើង​ហោះហើរ​នោះមាន៖

ជនជាតិកូរ៉េ ០៨ នាក់
ជនជាតិ​មីយ៉ាន់ម៉ា ០១ នាក់
ជនជាតិ​អាមេរិក ០២ នាក់
ជនជាតិ​អឺរ៉ង់ ០១ នាក់
ជនជាតិ​ជប៉ុន ១១ នាក់
ជនជាតិចិន ២៣ នាក់
ជនជាតិអង់គ្លេស ០១ នាក់