តារាចម្រៀង ម៉ូ​លីកា សម្ញែង​ភាព​ស៊ិ​ច​ស៊ី​ នៅ​កណ្តាល​វាលស្រែ ​មុន​សម្រាលកូន

​ភ្នំពេញ​ ៖ ​តារា​ចម្រៀង​ស្រី​ចិត្តធម៌​អ្នកនាង ម៉ូ​លីកា និង​ស្វាមី​លោក ហុង មា​នុ​ណ ហៅ​ឆា​នុ​ន បាន​ដឹក​ដៃ​គ្នា​ទៅ​ក្រេប​យក​រសជាតិ​ទេសភាព​ នៅ​ស្រុកស្រែ​តាមរយៈ​ការ​គ្រង​ឈុត​បុរាណ​ដ៏​គួរ​ឲ្យ​ទាក់ទាញ​អប​ដោយ​ក្លិនក្រអូប​ឈ្ងុយ​ឈ្ងប់​ផ្កាឈូក​ នៅ​បឹង​ព័ទ្ធជុំវិញ​ ដែល​នាង​និង​ស្វាមី​បាន​ជ្រើស​យក​កន្លែង​ថតរូប​ កាលពី​ចុង​សប្ដាហ៍​កន្លងមក​។

​ស្វាមី​របស់ ម៉ូ​លីកា បាន​បង្ហាញ​កាយវិការ​ថ្នាក់ថ្នម​នាង​យ៉ាង​ខ្លាំង​ពិសេស​ នៅ​ពេល​ដែល​ម្ចាស់ជីវិត​របស់​លោក​ត្រៀម​សម្រាលកូន​លើកដំបូង​ នៅ​អំឡុង​ចុងខែ​មិថុនា​ឬ​កក្កដា ខាងមុខនេះ​។​ ម៉ូ​លីកា ក៏បាន​ដាក់ឈ្មោះ​ឲ្យ​កូនស្រី​របស់​នាង​មុន​ពេល​សម្រាល​ថា នុ​ន ចន្ទ​ម៉ូ​នី​តា​”​ជាមួយ​ការ​វាចា​សារ​ថា​”​ស្រលាញ់​ទេសភាព​ស្រុកស្រែ​ណាស់ ឡើង​ស្រស់ស្រាយ​តែម្ដង​Mummy and Daddy នាំ​កូន ម៉ូ​នី​តា មក​ប្ដូរ​បរិយាកាស​ម្ដង​”​។

​ដោយឡែក​លោក មា​នុ​ណ ជា​ស្វាមី​របស់​នាង​វិញ​ បង្ហាញ​កាយវិការ​តក់ក្រហល់​ចង់​ឃើញ​មុខ​កូនស្រី​របស់​លោក​យ៉ាង​អន្ទះសា​ ដោយ​ជា​ញឹកញាប់​លោក​បាន​អោប​ថើប​ផ្ទៃពោះ​ភរិយា​ក៏​ដូច​បាន​អោប​ថើប​ថ្ពាល់​កូនស្រី​ដែរ​។ តាមរយៈ​រូបភាព​ទាំងនេះ​បញ្ជាក់​ថា ​ម៉ូ​លីកា កំពុង​មាន​ក្ដី​សុខ​ខ្លាំង​ណាស់​ ព្រោះ​នាង​បានសម្រេច​បំណង​ពពោះ​កូន​ដំបូង​ជា​កូនស្រី​ ដែល​នាង​តែងតែ​ប្រាថ្នា​ចង់បាន ​ហើយ​ស្វាមី​របស់​នាង​តែងតែ​នៅ​ក្បែរ​កាយ​នាង​នៅ​ពេល​ដែល​មនុស្ស​ស្រី​ទាំងឡាយ​ ត្រូវការ​ចាំបាច់​បំផុត​ពី​ភាព​កក់ក្ដៅ​ពី​ប្ដី​ នៅ​ពេល​ជិត​ដល់​ថ្ងៃ​សម្រាល​នេះ​។

​នៅ​មិន​ដល់​២​ខែ​ទៀត​ទេ​តារា​ស្រី ម៉ូ​លីកា នឹង​បាន​ឃើញ​មុខ​កូនស្រី​របស់​នាង​ហើយ​ គេ​ជឿ​ថា​ គូស្នេហ៍​តារា​១​គូ​នេះ នឹង​កាន់​តែ​មាន​សុភមង្គល​ថែម​មួយ​កម្រិត​ទៀត​ជា​មិន​ខាន​ឡើយ​ ក្រោយពេល​ពួកគេ​ទទួល​បាន​កាដូ​មិនអាច​កាត់ថ្លៃ​បាន​នៅ​ឆ្នាំ​២០២០​នេះ​។ អតីត​តារា​ចម្រៀង​ផលិតកម្ម​Rock​ ម៉ូ​លីកា បាន​រៀបការ​ជាមួយ​តារា​សម្ដែង ហុង មា​នុ​ណ ហៅ​ឆា​នុ​ន កាលពី​ថ្ងៃទី​១៨​ ខែ​មករា ​ឆ្នាំ​២០២០​ កន្លងទៅ​នេះ​ដែល​ចំណាយ​ថវិកា​អស់​ខ្ទង់​១០​ម៉ឺន​ដុល្លារ​កក្រើក​អ្នក​សិល្បៈ​ផង​ដែរ​៕
អត្ថបទ៖ ចាន់​រ៉ា
សូមចុចអាន៖​ ខាត់ សុឃីម ៖ មនុស្ស​ដែល​យើង​ទុកចិត្ត​បំផុត​ ក៏​ជា​មនុស្ស​ដែល​គ្រោះថ្នាក់​បំផុត​