BREAKING NEWS
Search

តារាសម្តែង​ភេទទី​បី Mr Queen បានទទួលមរណភាពទាំងអាល័យ

ភ្នំពេញ៖ តារាសម្តែងភេទទី៣ Mr Queen បានទទួលមរណភាពហើយកាលពីរំលងអាធ្រាត្រឈានចូលថ្ងៃទី០៣ ខែកក្កដាឆ្នាំ២០២០ បន្ទាប់ពីធ្លាក់ខ្លួនឈឺធ្ងន់អស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។

ដំណឹងនៃមរណភាពនេះបានធ្វើឲ្យមហាជននិងអ្នកគាំទ្រសម្តែងការសោកស្តាយហើយចូលរួមរំលែកទុក្ខគ្រប់។

បើតាមការបញ្ជាក់របស់លោក ហេង ឡុង ប្រធានមិត្តសិល្បស្ម័គ្រចិត្តជួយសង្គមបានលើកឡើងថា Mr Queen ពិតបានទទួលមរណភាពកាលពីយប់រំលងអាធ្រាត្រថ្ងៃទី០៣ ខែកក្កដាឆ្នាំ២០២០។បច្ចុប្បន្នសពកំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណី នៅវត្តអង្គតាមិញ រាជធានីភ្នំពេញ។

ជាមួយគ្នានេះដែរតារាសម្តែងដែលជាមិត្តភក្តិរួមអាជីពលោក គន់ រៀមរតនៈ ក៏បានបង្ហោះសារភ្ជាប់ជាមួយរូបភាពមកថាទីបំផុតបងនៅតែទៅចោលប្អូនៗដោយគ្មានថ្ងៃវិលត្រឡប់។សូមដួងវិញ្ញាណក្ខន្ធបងប្រុស Mr Queen បានទៅកាន់សុគតិភពកុំបីឃ្លាតឡើយ បើមានជាតិក្រោយសុំកុំឲ្យបានដូចជាតិនេះ។

ចំណែកឯលោក អ៊ឹម ជីវ៉ា ក៏បានថ្លែងសារដែរថាអាណិតណាស់តារាសម្តែង Mr Queen បានទទួលមរណភាពហើយ ។អាណិតណាស់មានតែពីរនាក់ម្តាយកូនគ្មានលុយធ្វើបុណ្យទេ ពេលនេះសពកំពុងតម្កល់នៅវត្តអង្គតាមិញ បងប្អូនអើយជួយគាត់ផង។តាមរយៈនេះដែរមានមហាជនេះជាច្រើនសម្តែងការចូលរួមរមលែកទុក្ខដ៏ក្រៀមក្រំនេះជាមួយក្រុមគ្រួសារ Mr Queen៕ ចាន់រ៉ា