និស្សិត​ខ្មែរ​ ២៣ នាក់​ នៅក្រុងអ៊ូហាន​​ប្រទេសចិន​ ទទួល​បាន​ ៥០០ ដុល្លារ​ ក្នុង​ម្នាក់ សម្រាប់​ការ​ចំណាយ​ប្រចាំថ្ងៃ​

ពេលនេះ និស្សិតទាំង ២៣ នាក់ដែលនៅក្រុង​អ៊ូ​ហាន ប្រទេសចិន ទទួលប្រាក់ឧបត្ថម្ភ ៥០០ ដុល្លារ ក្នុងមួយខែ ពីក្រសួងអប់រំ យុវជន និងកីឡា ។ នេះបើតាម​ទំព័រហ្វេសបុក​ផ្លូវ​ការ​លោក​ ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី​មន្រ្តីក្រសួង​ព័ត៌មាន​បានចុះ​ផ្សាយ​។

ការ​លើក​ឡើង​បែប​នេះ​ត្រូវ​បាន​​ធ្វើ​ឡើង​ ក្នុងសម័យប្រជុំគណៈរដ្ឋមន្ត្រី ថ្ងៃទី ៧ កុម្ភៈ ២០២០ នេះ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

កាលពីថ្ងៃ​ទី ៤ ខែកុម្ភៈ ឆ្នាំ ២០២០ នេះ​ក្រសួង​អប់រំ​យុវជន​ និង​កីឡា បាន​ចេញ​សេចក្តី​ប្រកាស​មុន​នេះ​ថា និស្សិត​ខ្មែរ​រៀន​នៅ​ទីក្រុង​អ៊ូហាន ​ប្រទេស​ចិន​​ ២៣ នាក់​ ​មាន​​​​សុខភាព​ល្អ​​រឹង​មាំ​ ខណៈ​និស្សិត​​ផ្សេងទៀត​​បាន​វិល​មក​កាន់​មាតុប្រទេស​ ក្នុង​ពេល​សាលា​វិស្សមកាល​​។ បន្ថែម​លើ​ក្រសួង​អប់រំ​យុវជន និង​កីឡា​បាន​ប្រកាស​ឧបត្ថម្ភ ថវិកា​ប្រមាណ ២ (៥០០ដុល្លារ) លាន​រៀល​​ដល់​និស្សិត​ម្នាក់​ ដើម្បី​ការ​ចំណាយប្រចាំថ្ងៃ​​។

អានលំអិត៖